មន្ត្រីសហរដ្ឋអាមេរិកមួយរូប កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា ការប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ហើយរដ្ឋាភិបាលក្រុងតេហេរ៉ង់ មានហេតុផលតិចតួចក្នុងការមិនចូលរួមចរចារ។
អាស៊ានបានសម្រេចដកមេដឹកនាំរបបយោធាលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ។ ក្រុមប្រឆាំងស្វាគមន៍ការសម្រេចនេះ និងស្នើសុំឱ្យអាស៊ានអញ្ជើញខ្លួនជាតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី មានការព្រួយបារម្ភអំពីការសម្រេចរបស់ប្រទេសអូស្ត្រាលីនៅក្នុងការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បាននិយាយនៅថ្ងៃចន្ទនេះថា របបយោធាដែលកំពុងកាន់អំណាច បានតាំងចិត្តដើម្បីសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ ហើយថា សមាគមអាស៊ាន (ASEAN) គួរតែពិចារណាលើការបង្កហេតុ និងអំពើហិង្សាដែលប្រព្រឹត្តិឡើងដោយក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា។
ប្រភពមួយចំនួនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន (ASEAN) នឹងពិភាក្សាគ្នានៅថ្ងៃសុក្រស្អែកអំពីការដកមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិកោះតៃវ៉ាន់កាលពីថ្ងៃពុធ បានព្រមានពីវិធានការឆ្លើយតបខ្លាំងៗវិញទៅកាន់ប្រទេសចិន ប្រសិនបើកងកម្លាំងរបស់ចិន បានខិតមកជិតដែនកោះរបស់ខ្លួន។
ជំនួបនៅឯសេតវិមាននេះគឺជាលើកទី១របស់លោក Biden ក្នុងនាមជាប្រធានាធិបតីអាមេរិកជាមួយមេដឹកនាំមួយរូបមកពីទ្វីបអាហ្វ្រិក។
ដោយទំនាក់ទំនងក្រោយសង្គ្រាមត្រជាក់ បានធ្លាក់ដល់កម្រិតទាប រុស្សីនិងសហរដ្ឋអាមេរិក កំពុងមានជម្លោះទាក់ទិននឹងបេសកកម្មការទូតរបស់ខ្លួន ដែលក្នុងនោះក៏រួមមានចំនួនអ្នកការទូត ដែលត្រូវបញ្ជូនទៅធ្វើការនៅក្នុងស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានីនៃប្រទេសទាំងពីរផងដែរ។
ទីភ្នាក់ងារព័ត៌មាន KCNA ក៏បានរាយការណ៍ផងដែរថា លោក Kim Jong Un បានថ្លែងនៅក្នុងសុន្ទរកថានៅឯពិព័រណ៍អភិវឌ្ឍន៍ផ្នែកការពារជាតិកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្កើនកម្លាំងទ័ពដើម្បីការពារខ្លួនប៉ុណ្ណោះ មិនមែនដើម្បីផ្ដើមសង្គ្រាមនោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីថា ម៉ាឡេស៊ីសង្ឃឹមថាមានការឯកភាពគ្នាច្បាស់លាស់មួយក្នុងចំណោមបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាក់ទិននឹងរឿងកិច្ចព្រមព្រៀង AUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខថ្មីសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករវាងអូស្ត្រាលី អាមេរិក និងអង់គ្លេស។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជំរុញមន្ត្រីក្រោមឱវាទឲ្យផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈសេដ្ឋកិច្ចមានស្ថានភាព «មិនល្អ»។
ការរាប់សន្លឹកឆ្នោតកំពុងបន្តធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីពលរដ្ឋដែលចេញមកបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញមានចំនួនទាបបំផុតមិនដែលមានពីមុនមក ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការបាត់បង់ជំនឿលើដំណើរការប្រជាធិបតេយ្យនិងអ្នកនយោបាយរបស់ប្រទេសនេះ។
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បាននិយាយថា តៃវ៉ាន់នឹងធ្វើឲ្យប្រាកដថាមានសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងស្វះស្វែងធ្វើការជាមួយបណ្តាប្រទេសប្រជាធិបតេយ្យនានា។
ការតាំងពិព័រណ៌នេះ ធ្វើឡើងនៅក្រុង Gresik ក្នុងខេត្ត East Java ដោយបានចំណាយពេល៣ខែ ដើម្បីសង់សារមន្ទីរនេះធ្វើពីសំណល់ប្លាស្ទិកចំនួនជាង១០,០០០ រួមមានទុយោ ដបទឹក និងស្បោងដែលប្រមូលបានពីទន្លេនិងតាមឆ្នេរសមុទ្រដែលរងការបំពុល។
ចាប់ពីខែធ្នូទៅប្រទេសវៀតណាម គ្រោងបើកកន្លែងទេសចរណ៍សំខាន់ៗឡើងវិញដល់ភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួចមកពីបណ្តាប្រទេសដែលចាត់ទុកថា មានហានិភ័យជំងឺកូវីដ១៩តិច។
ក្រុមអង្គការសិទ្ធិមនុស្សហ្វីលីពីនបានធ្វើការតវ៉ានៅថ្ងៃពុធនេះ ដើម្បីប្រឆាំងនឹងការប៉ុនប៉ងរបស់លោក Ferdinand “Bongbong” Marcos Jr. ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការលោក Ferdinand Marcos នៅក្នុងការប្រជែងយកតំណែងប្រធានាធិបតីហ្វីលីពីន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា លោកបាននិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping អំពីកោះតៃវ៉ាន់ ហើយលោកទាំងពីរបានឯកភាពគ្នាគោរពតាម «កិច្ចព្រមព្រៀងស្ដីពីកោះតៃវ៉ាន់» ស្របពេលភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាលតៃវ៉ាន់ និងរដ្ឋាភិបាលចិន។
ភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថាលោកស្រី Aung San Suu Kyi អតីតមេដឹកនាំដែលជាប់ឃុំឃាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានសុំឲ្យចៅក្រមកាត់បន្ថយការធ្វើសវនាការនៅតុលាការរបស់លោកស្រីដោយមូលហេតុសុខភាព។
រដ្ឋាភិបាលកោះតៃវ៉ាន់បានស្នើឲ្យមានច្បាប់ដ៏តឹងរឹងមួយដើម្បីការពារកុំឲ្យចិនលួចចម្លងបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួន ដែលនេះបង្ហាញនូវក្តីបារម្ភរបស់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងធ្វើចារកម្មប្រឆាំងនឹងដែនកោះមួយនេះ។
ប្រទេសឥណ្ឌូនេស៊ី មានការបារម្ភថា កិច្ចព្រមព្រៀងដែលហៅថា AUKUS ដែលនៅក្នុងនោះ អូស្ត្រាលី នឹងទទួលបានបច្ចេកវិទ្យានុយក្លែអ៊ែពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យមាន«ការប្រកួតប្រជែងអាវុធ»កាន់តែអាក្រក់ឡើងនៅក្នុងតំបន់។
ព័ត៌មានផ្សេងទៀត