ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​បន្ទាប់ពី​ចិន​បង្កើន​សកម្មភាព​រាតត្បាត


ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ឈរ​ក្បែរ​សមាជិក​ព្រឹទ្ធសភា​បារាំង​លោក Alain Richard ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នៅ​តៃប៉ិ កោះ​តៃវ៉ាន់​ នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ (Reuters)
ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ឈរ​ក្បែរ​សមាជិក​ព្រឹទ្ធសភា​បារាំង​លោក Alain Richard ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នៅ​តៃប៉ិ កោះ​តៃវ៉ាន់​ នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ (Reuters)

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​និយាយ​ថា តៃវ៉ាន់​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​និង​ស្វះស្វែង​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​នានា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នកស្រី Tsai Ing-wen បាន​បញ្ជាក់​ដូច្នេះ នៅ​ពេល​អ្នកស្រី​ទទួល​ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​បារាំង ៤ នាក់​និង​អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Tony Abbott នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​កើនឡើង​ខ្លាំង​នូវ​ភាព​តានតឹង​ជាមួយ​នឹង​ប្រទេស​ចិន។

នៅ​ក្នុង​ការ​ថ្លែង​ទៅកាន់​ក្រុម​សមាជិក​ព្រឹទ្ធសភា​បារាំង​ដែល​ដឹកនាំ​ដោយ​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​លោក Alain Richard អ្នកស្រី Tsai Ing-wen បាន​ថ្លែង​អំណរគុណ​ប្រទេស​បារាំង​ចំពោះ​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ (Taiwan Strait) និង​ចំពោះ​ការ​គាំទ្រ​លើ​ការ​ចូលរួម​របស់​តៃវ៉ាន់​លើ​ឆាក​អន្តរជាតិ។

អ្នកស្រី Tsai Ing-wen បាន​បញ្ជាក់​ថា៖ «យើង​នឹង​បន្ត​បំពេញ​កាតព្វកិច្ច​របស់​យើង​ក្នុង​នាម​ជា​សមាជិក​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific)។ រួម​ជាមួយ​នឹង​ប្រទេស​បារាំង យើង​ក៏​សង្ឃឹម​ផងដែរ​ថា​នឹង​ធ្វើ​ការ​រួម​ចំណែក​បន្ថែម​ទៀត​សម្រាប់​ពិភពលោក»។

លោក Richard បាន​ពិភាក្សា​អំពី «ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​កោះ​តៃវ៉ាន់​នៅ​ក្នុង​ផ្នែក​វឌ្ឍនភាព មនុស្ស​ជាតិ» ក៏ប៉ុន្តែ លោក​មិន​បាន​លើកឡើង​អំពី​ភាព​តានតឹង​កើនឡើង​ខាង​យោធា​រវាង​តៃវ៉ាន់​និង​ចិន​នោះ​ទេ។

ចំណែក​ឯ​លោក Abbott វិញ​បាន​បញ្ជាក់​ថា៖ «ជា​ការពិត មិន​មែន​មនុស្ស​គ្រប់​រូប​ឬ​ប្រទេស​គ្រប់​ទី​កន្លែង​សប្បាយចិត្ត​នឹង​វឌ្ឍនភាព​របស់​តៃវ៉ាន់​នោះ​ឡើយ ហើយ​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា តៃវ៉ាន់​ប្រឈម​នឹង​ប្រទេស​ចិន​ស្ទើរតែ​រាល់​ថ្ងៃ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG