ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២០

ការព្យាករណ៍លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០

ខាងលើនេះ គឺជាផែនទីតាមរដ្ឋបង្ហាញពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៩២ ដល់បច្ចុប្បន្នគឺឆ្នាំ ២០២០ ដែលលទ្ធផលសម្រាប់ឆ្នាំនេះ នឹងត្រូវបានប្រកាសក្រោយថ្ងៃបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា។

សំឡេងសហគមន៍ខ្មែរអាមេរិកាំង

ព័ត៌មានផ្សេងៗទៀត

ព្រឹត្តិការណ៍ស្តីពីការបោះឆ្នោតអាមេរិកឆ្នាំ២០២០

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ប្រកួតយកតំណែងប្រធានាធិបតីនេះ។

ការ​ថ្លែង​សុន្ទរកថា​របស់​លោក Joe Biden និង​អ្នកស្រី Kamala Harris ដែល​ត្រូវព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​និង​អ្នកស្រី Kamala Harris បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រូវបាន​ព្យាករណ៍​ថា​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង Wilmington រដ្ឋ Delaware ដែល​ជា​ទី​កន្លែង​កំណើត​របស់​លោក បន្ទាប់​ពី​ត្រូវបាន​ព្យាករណ៍​ថា​ឈ្នះ​នៅ​រដ្ឋ Pennsylvania និង​រដ្ឋ Nevada ដោយ​ទទួលបាន​សំឡេង​ប្រតិភូ​អង្គ​បោះឆ្នោត​សរុប ២៧៩ លើស​ចំនួន​អង្គបោះឆ្នោត​យ៉ាង​តិច ២៧០ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត។

០៩:១៣ ៨.១១.២០២០

អ្នកស្រី Kamala Harris ត្រូវព្យាករណ៍ថានឹងឈ្នះឆ្នោតក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូងបង្អស់របស់អាមេរិក

អ្នកស្រី Kamala Harris បាន​បង្កើត​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ឈ្នះ​ការបោះឆ្នោត​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ដែល​ឈរ​ឈ្មោះ​ជាមួយ​នឹង​លោក​អតីត​អនុប្រធានាធិបតី Joe Biden ដែល​ត្រូវ​បាន​ព្យាករណ៍​ថា ​ឈ្នះ​ការ​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី។

អ្នកស្រី Kamala Harris​ នឹង​ក្លាយ​ជា​អនុប្រធានាធិបតី​ជាប់​ឆ្នោត​ជា​ស្ត្រី​ដំបូង​បង្អស់ ជា​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ដំបូង​បង្អស់ និង​ក៏​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ដំបូង​បង្អស់ ដែល​បាន​ឈ្នះ​ចូល​កាន់​តំណែង​ខ្ពស់​បំផុត​ទី​ ២ នៅ​សហរដ្ឋអាមេរិក​នេះ​ផង​ដែរ។

អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​នឹង​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​យ៉ាង​ប្រាកដ​ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០២៤ ខាង​មុខ ប្រសិនបើ​លោក Joe Biden ដែល​នឹង​មាន​អាយុ ៧៨ ឆ្នាំ នៅ​ពេល​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ខាង​មុខ​នេះ សម្រេច​ចិត្ត​ថា លោក​មិន​ចង់​ចូលរួម​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី ២ របស់​លោក​នោះ។ ប៉ុន្តែ​ អ្នកស្រី Kamala Harris មិន​បាន​បញ្ចេញ​យោបល់​ជា​សាធារណៈ​លើ​ការ​យល់ឃើញនេះ​ទេ។

វិទ្យាស្ថាន​ស្រាវជ្រាវ Edison Research និងបណ្តាញ​ទូរទស្សន៍​ធំៗ​របស់​សហរដ្ឋអាមេរិក ​កាល​ពី​ថ្ងៃសៅរ៍ បាន​ព្យាករណ៍​ពី​ជ័យ​ជម្នះ​របស់​អ្នកស្រី Kamala Harris និងលោក Joe Biden ដោយ​ផ្អែក​លើ​លទ្ធផល​ចុង​ក្រោយ​ក្រៅ​ផ្លូវ​ការ​ បើ​ទោះ​បី​ជា​ប្រធានាធិបតី​ដែល​កំពុង​កាន់​អំណាច​គឺ​លោក Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​ប្តេជ្ញា​បន្ត​ការ​ប្រជែង​ដោយ​ដាក់ពាក្យ​បណ្តឹង​ផ្សេងៗនៅ​តុលាការ​ក៏​ដោយ។

ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​មក​ពី​រដ្ឋ California អ្នកស្រី Harris មាន​ប្រវត្តិការងារ​ដែល​បំបែក​កំណត់​ត្រា​នានា។ អ្នកស្រី​បាន​បម្រើ​ការងារ​ជា​មេធាវី​ស្ត្រី​ដំបូងបង្អស់​នៅ​ទីក្រុង San Francisco និង​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូងបង្អស់​ក្នុង​រដ្ឋ California ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គរដ្ឋអាជ្ញា​នៅ​ក្នុង​រដ្ឋនោះ។

បទពិសោធន៍​របស់​អ្នកស្រី Harris​ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ឧក្រិដ្ឋកម្ម អាច​ជួយ​រដ្ឋបាល របស់​លោក Biden ដោះស្រាយ​បញ្ហា​សមភាព​ជាតិ​សាសន៍​និង​បញ្ហា​ភាពឃោរឃៅរបស់​ប៉ូលិស បន្ទាប់​ពី​ប្រទេស​នេះ​ត្រូវ​បាន​ជួប​ការតវ៉ា​ជាច្រើន​នៅឆ្នាំនេះ។ អ្នកស្រី Harris ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​អ្នកប្រឹក្សា​ជាន់​ខ្ពស់​បំផុត​ម្នាក់ ក្នុង​ការ​តែង​តាំង​ចៅ​ក្រម​នានា។

អានព័ត៌មានលម្អិត

០៧:១៨ ៨.១១.២០២០

លោក Joe Biden ត្រូវបាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ ២០២០

អតីត​ប្រធានាធិបតីលោក Joe R. Biden Jr. ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​អាមេរិក​មួយ​រូប ត្រូវ​បាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ ហើយ​ត្រូវ​ព្យាករណ៍​ថា នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា ឆ្នាំ ២០២១​ ខាង​មុខ ដោយ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទី៤៦ ហើយមានវ័យ​ចាស់​ជាង​គេ ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

នៅ​រសៀល​ថ្ងៃ​សៅរ៍ លោក Biden ​ត្រូវបាន​ព្យាករណ៍​ថា​ឈ្នះ​នៅ​រដ្ឋ Pennsylvania ដោយ​ទទួល​បាន​សំឡេង​ប្រតិភូ​អង្គ​បោះឆ្នោត ២០ បន្ថែម​ទៀត ដែល​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​អង្គ​បោះឆ្នោត​សរុប ២៧៣ មក​ទល់​ពេល​នេះ លើស​សំឡេង​អង្គបោះឆ្នោត​ចាំបាច់តិចបំផុត ២៧០ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

ដោយ​ឡែក ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​តែ​ធ្វើ​បន្ត​ទៀត នៅក្នុង​រដ្ឋ​សេសសល់​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា ​រដ្ឋ Georgia រដ្ឋ Alaska រដ្ឋ​ Arizona រដ្ឋ Nevada និង​រដ្ឋ North Carolina។

កាល​ពីថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Trump បាន​ធ្វើ​ការចោទ​ប្រកាន់​ដោយគ្មាន​ភស្តុតាងលើ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ ពី​ការ​រៀបចំឲ្យ​មាន​ការលួច​បន្លំ​ និង​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ខ្លាំង​ ដើម្បី​រារាំង​លោក​មិន​ឲ្យ​ជាប់​ឆ្នោត​ធ្វើ​ជាប្រធានាធិបតី​អាណត្តិ​ទី ២។

លោក​ប្រធានាធិបតី Trump បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ពេល​នោះ​ថា៖ «នេះ​ជា​ករណី​ដែល​ពួកគេ​កំពុង​ព្យាយាម​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត ហើយ​យើង​មិន​អាច​អនុញ្ញាតឲ្យ​បញ្ហា​នេះ​កើត​ឡើង​បាន​ទេ»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែលកំពុង​តស៊ូ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បន្ត​ប្តឹង​តវ៉ា​ដល់​ការរាប់​សន្លឹក​ឆ្នោត​ ទោះបី​ជា​មិន​បាន​ជោគជ័យ​ចំនួន​ពីរដង​ នៅ​ក្នុង​រដ្ឋ​ដែល​មាន​ជម្លោះ​សំខាន់ៗ​ពីរ ដើម្បី​ឈ្នះ​ការបោះឆ្នោត​ក៏ដោយ។

នៅក្នុងរដ្ឋ Nevada ដែល​ជា​រដ្ឋ​លម្អៀងទៅរក​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យលោក Joe Biden បាន​រក្សា​ការនាំមុខលោក Trump បន្តិច​ នៅ​ក្នុង​ការរាប់​សន្លឹក​ឆ្នោតនោះ យុទ្ធនាការ​ឃោសនា​ការបោះឆ្នោត​របស់​លោក Trump និង​គណបក្ស​សាធារណរដ្ឋ​របស់​រដ្ឋ​នោះ បាន​ប្រកាស​ការប្តឹងផ្តល់​ ដោយអះអាង​ថា​ មាន​អ្នក​ចំនួន​យ៉ាង​តិច​ ១ ម៉ឺន​នាក់ ​ដែល​មិន​មែន​ជា​អ្នក​រស់នៅ​ក្នុង​រដ្ឋ​នោះ ​បាន​បោះឆ្នោត​ដោយ​ខុសច្បាប់​ នៅ​ក្នុង​រដ្ឋ Nevada ហើយថា​ សន្លឹក​ឆ្នោត​របស់​អ្នកទាំងនោះ​បាន​ត្រូវ​គេ​រាប់៕

០១:០៤ ៨.១១.២០២០

លោក ចូ បៃឌិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ព្យាករណ៍​ថា បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ ២០២០ ដោយ​ទទួលបាន​អង្គ​បោះឆ្នោត​សរុប ២៧៣ បន្ទាប់​ពី​ត្រូវបាន​ព្យាករណ៍​ថា ឈ្នះ​នៅ​រដ្ឋ Pennsylvania។

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ។

២៣:៥៦ ៧.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

គិតមកទល់ម៉ោង ៦:៣០នាទី ល្ងាចថ្ងៃ​ពុធ ​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋ​ប្រមាណ ៤៥ ក្នុង​ចំណោម​រដ្ឋ​សរុប ៥០ បាន​ចេញ​លទ្ធផល ដោយ​បង្ហាញ​ថា លោក ចូ បៃដិន (Joe Biden) បេក្ខជនខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ២៥៣ នាំមុខ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ខាង​គណបក្ស​សាធារណរដ្ឋ ដែលត្រូវបានព្យាករណ៍ថាទទួល​បាន​អង្គ​បោះឆ្នោតចំនួន ២១៣។

០៧:១៤ ៥.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក ចូ បៃដិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថា​ឈ្នះ​ក្នុង​រដ្ឋ Michigan

០៦:២០ ៥.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក ចូ បៃដិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ព្យាករណ៍ថាឈ្នះ​ក្នុង​រដ្ឋ Wisconsin

០៣:៤៨ ៥.១១.២០២០
16x9 Image វីអូអេ​​ ខ្មែរ​

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

គិត​ត្រឹម​ម៉ោងប្រមាណ ១:៣០នាទី រសៀលថ្ងៃ​ពុធ ​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋ​ប្រមាណ ៤១ ក្នុង​ចំណោម​រដ្ឋ​សរុប ៥០ បាន​ចេញ​លទ្ធផល ដោយ​បង្ហាញ​ថា លោក ចូ បៃដិន (Joe Biden) បេក្ខជនខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ២២៧ រីឯ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ខាង​គណបក្ស​សាធារណរដ្ឋ ត្រូវបានព្យាករណ៍ថាទទួល​បាន​អង្គ​បោះឆ្នោតចំនួន ២១៣។

០២:០១ ៥.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក ចូ បៃដិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថា​ឈ្នះ​ក្នុង​រដ្ឋ Maine

០១:១៦ ៥.១១.២០២០
16x9 Image វីអូអេ​​ ខ្មែរ​

រូបភាព៖ នៅ​ថ្ងៃ​ពុធ​នេះ ពលរដ្ឋ​អាមេរិកាំង​ កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដ៏​តឹងតែង​សម្រាប់​តំណែង​ប្រធានាធិបតី​រវាង​លោក Donald Trump និងលោក Joe Biden ខណៈ​បុគ្គលិក​ការិយាល័យ​បោះឆ្នោត បាន​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​រាប់​សន្លឹក​ឆ្នោត។ ការ​រាប់​សន្លឹក​ឆ្នោត​ កំពុង​បន្ត​នៅ​តាម​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ពុធ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ ដូចជា​រដ្ឋ North Carolina រដ្ឋ Georgia រដ្ឋ Pennsylvania រដ្ឋ Michigan និង​រដ្ឋ Wisconsin នៅ​មិន​ទាន់​រាប់​ចប់​នៅ​ឡើយ នៅពេល​ដែល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត នៅ​កំពុង​បន្ត​រាប់​សន្លឹក​ឆ្នោត​រាប់​លាន​សន្លឹក ដែល​សន្លឹក​ឆ្នោត​ខ្លះ​បាន​បោះ​កាលពី​ថ្ងៃ​អង្គារ ហើយ​សន្លឹក​ឆ្នោត​ជាច្រើន​ទៀត ​បាន​បោះ​មុន​ថ្ងៃ​បោះឆ្នោត។

២០:២២ ៤.១១.២០២០

ជីវប្រវត្តិរបស់លោក Biden និងអ្នកស្រី Harris ដែលត្រូវព្យាករណ៍ថាឈ្នះការបោះឆ្នោត

XS
SM
MD
LG