ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រភព​នានា​ថា អាស៊ាន​នឹង​ពិភាក្សា​អំពី​ការដក​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​ចេញពី​កិច្ចប្រជុំ​អាស៊ាន


រូបឯកសារ៖ ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ចូលរួម​នៅក្នុង​សន្និសីទ IX Moscow ស្តីពី​សន្តិសុខ​អន្តរជាតិ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ចូលរួម​នៅក្នុង​សន្និសីទ IX Moscow ស្តីពី​សន្តិសុខ​អន្តរជាតិ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ាន (ASEAN) នឹង​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​សុក្រ​ស្អែក​អំពី​ការ​ដក​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ចេញពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ពេល​ខាង​មុខ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សមាជិក​មួយ​ចំនួន​របស់​សមាគម​អាស៊ាន​ បាន​រិះគន់​ខ្លាំងក្លា​លើ​ការណ៍​ដែល​រដ្ឋាភិបាលយោធា​មីយ៉ាន់ម៉ា​មិន​អនុវត្ត​តាម​ផែនការ ៥ ចំណុច ដែល​ខ្លួន​បាន​យល់ព្រម​ជាមួយ​អាស៊ាន​កាលពី​ខែ​មេសា។ ផែនការ ៥ ចំណុច​នោះ​ ផ្ដោត​ភាគ​ច្រើន​លើ​ការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ទាំងអស់ លទ្ធភាព​នៃ​ការ​ចែកចាយ​ជំនួយ​មនុស្ស​ធម៌ និង​ការ​បញ្ចប់​អរិភាព។

ប្រភព​នានា​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​និយាយ​ថា ជំនួប​ដែល​គ្មាន​ការ​គ្រោង​ទុក​តាម​អនឡាញ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ នឹង​ត្រូវ​រៀបចំ​ដោយ​ប្រទេស​ព្រុយណេ​ដែល​ជា​ប្រធាន​សមាគម​អាស៊ាន។

លោក Erywan Yusof បេសកជន​ពិសេស​របស់​អាស៊ាន​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​សប្តាហ៍​មុន​បាន​បញ្ជាក់​ថា សមាជិក​អាស៊ាន​ខ្លះ​បាន «ពិភាក្សា​គ្នា​ស៊ី​ជម្រៅ» រួច​ហើយ​អំពី​ការ​មិន​អញ្ជើញ​លោក Min Aung Hlaing ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​តាម​អនឡាញ​ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ២៨ ខែ​តុលា​ខាង​មុខ៕

XS
SM
MD
LG