ការសម្រេចចិត្តរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលនឹងមិនធ្វើការវាយតម្លៃទៅលើលទ្ធផលនៃដំណើរបោះឆ្នោតនោះ គឺឈរលើសេចក្តីប្រកាសជាសាធារណៈមួយដែលបានពណ៌នាអំពីកម្រិតមិនប្រែប្រួលច្រើននៃ «លក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ ២០២២»។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉េង វីរៈ បានមានប្រសាសន៍ថា ចំពោះការគប់ស្បែកជើងលើលោកនាយករដ្ឋមន្ត្រី និងការឃោសនាបោះឆ្នោតជារឿង២ដាច់ដោយឡែកពីគ្នា ក៏ប៉ុន្តែសំខាន់បំផុត គឺអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលត្រូវធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលឃោសនានិងការបោះឆ្នោត។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោកYoshimasa Hayashi បានប្រាប់រដ្ឋមន្ត្រីការបរទេសចិនលោកWang Yi ថា ការឈ្លានពានរបស់រុស្ស៊ី«ជាការរំលោភដ៏ច្បាស់ក្រឡែតដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិផ្សេងៗទៀត»។
ក្រុមសហមេធាវីការពារក្តីឱ្យលោក កឹម សុខា ស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះទម្លាក់បទចោទប្រកាន់លើអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បន្ទាប់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងសវនាការខកខានក្នុងការបញ្ជាក់លម្អិតអំពីរដ្ឋបរទេស ឬអង្គការដែលជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រតិកម្មធ្ងន់ៗទៅនឹងឧប្បត្តិហេតុមួយដែលលោកបានពើបប្រទះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ទីដែលលោកត្រូវបានបុរសខ្មែរអាមេរិកាំងម្នាក់ ដោះស្បែកជើងមួយចំហៀងគប់មករូបលោក។
សេចក្តីថ្លែងការណ៍ដែលត្រូវបានគេអាននៅលើទូរទស្សន៍រដ្ឋបានឱ្យដឹងថា៖ «ក្រុមមន្ត្រីម៉ាលីមួយចំនួនតូចដែលប្រឆាំងនឹងការរីកចម្រើននិងជាមន្ត្រីយោធាបម្រុងបានព្យាយាមប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ កាលពីយប់ថ្ងៃទី ១១ ឈានចូលថ្ងៃទី ១២ ខែឧសភាកន្លងទៅ»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព បានសម្តែងការមិនគាំទ្រនូវគ្រប់ទម្រង់សកម្មភាពហិង្សាទាំងអស់ មិនថា ជាអំពើហិង្សាទៅលើលោកនាយករដ្ឋមន្ត្រី ឬទៅលើប្រជាពលរដ្ឋធម្មតានោះទេ។
ការបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសគុយបា គឺការបង្កើនដំណើរការផ្តល់ទិដ្ឋាការដល់ពលរដ្ឋគុយបាដែលត្រូវផ្តល់ដោយស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីឡាហាវ៉ាននៃប្រទេសគុយបា ក៏ប៉ុន្តែទិដ្ឋាការភាគច្រើននៅតែត្រូវបានចេញដោយស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្គីយ៉ានដដែល។
គណបក្សនយោបាយនីមួយៗ នឹងត្រូវអនុវត្តតាមការចង្អុលបង្ហាញរបស់ គ.ជ.ប ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានាថា ដំណើរការឃោសនានឹងធ្វើឡើងដោយសុវតិ្ថភាព និងមានសណ្តាប់ធ្នាប់ល្អ នៅតាមទីតាំងសាធារណៈ ឬនៅក្នុង និងក្រៅបរិវេណផ្សារ។
អ្នកជំនាញវាយតម្លៃថា ការអនុវត្តគោលការណ៍វិមជ្ឈការនិងប្រជាធិបតេយ្យមូលដ្ឋានបានប្រសើរឡើងជាបន្តបន្ទាប់ ជាពិសេសក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងបានឈ្នះអាសនៈជាច្រើន ហើយឈានមកគ្រប់គ្រងនិងមានវត្តមាននៅឃុំសង្កាត់ស្ទើរតែនៅទូទាំងប្រទេស។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ដែលត្រូវបានជំរុញពីក្រោយដោយហេតុផលនយោបាយប្រឆាំងនឹងអ្នកនយោបាយគណបក្សប្រឆាំង និងអនុញ្ញាតឱ្យពួកគេចូលរួមដោយសេរីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
ព័ត៌មានផ្សេងទៀត