ឈុតសម្លៀកបំពាក់សារុងក្រមាតាមរបៀបខ្មែរជាមធ្យោបាយមួយ ដែល គណៈកម្មាធិការវប្បធម៌នៃ សមាគមពុទ្ធសាសនិកខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនទាក់ទាញការគាំទ្រដល់កម្មវិធីថែរក្សា និងបណ្ដុះបណ្ដាលប្រពៃណី និងបេតិកភណ្ឌវប្បធម៌ខ្មែរ តាមរយៈការឆ្លុះបញ្ចាំងអរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរអង្គរ។
រដ្ឋាភិបាលទីក្រុងភ្នំពេញបានទទួលវត្ថុបុរាណចំនួន៥៦បន្ថែមទៀតពីសហរដ្ឋអាមេរិក ដែលធ្វើឱ្យចំនួនវត្ថុបុរាណដែលកម្ពុជាបានទទួលពីសហរដ្ឋអាមេរិកគិតត្រឹម ខែសីហា ឆ្នាំ២០២៤កើនដល់សរុប៧០។
ពួកគេទទូចឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើយ៉ាងណាជួយជ្រោមជ្រែងល្ខោនបុរាណខ្មែរឱ្យមានភាពប្រសើរឡើង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា វត្ថុបុរាណខ្មែរចំនួន ១៤ រូប ត្រូវបានប្រគល់មកកម្ពុជាវិញកាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រោយមានប្រកាសព័ត៌មានស្តីអំពីការប្រគល់វត្ថុបុរាណខ្មែរទាំង១៤នោះមកកាន់កម្ពុជាកាលពីខែធ្នូ ឆ្នាំ ២០២៣។
លោក គង់ ណៃ បានទទួលមរណភាពដោយសារបញ្ហារោគាពាធ រួមមានជំងឺបញ្ហាទឹកនោមផ្អែមជាដើម។ នេះបើតាមការបញ្ជាក់របស់កូនប្រុសរបស់លោក គង់ ណៃ គឺលោក គង់ បូរាណ។
តារាចម្រៀងរ៉េបនិងហ៊ីបហប់កម្ពុជា គឺលោក វណ្ណដា និងវណ្ណថាន បានមកសម្តែងលើកទី១នៅសហរដ្ឋអាមេរិក។ នេះជាកម្រងរូបភាពខ្លះៗនៃមហោស្រព Sabaidee Fest។
វត្តមានរបស់ លោក វណ្ណដា នៅសហរដ្ឋអាមរិកជាលើកទី១នេះ ត្រូវបានគេចាត់ទុកថា ជាការដាក់បង្ហាញនិងលើកកម្ពស់ តន្រ្តី សិល្បៈ និងប្រវត្តិសាស្ត្រកម្ពុជាដ៏សំខាន់មួយ៕
ពិព័រណ៍គំនូរពណ៌ទឹកនេះដាក់បង្ហាញចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយវិចិត្រករចង់ផ្សព្វផ្សាយអំពីសិល្បៈនៃការគូរគំនូរប្រភេទនេះឱ្យបានទូលំទូលាយដល់សាធារណជន។
ការតាំងពិព័រណ៍ដែលមានឈ្មោះថា៖ «Angkor Complex: Cultural Heritage and Post-Genocide Memory in Cambodia» ឬ «ប្រាសាទអង្គរ៖ បេតិកភណ្ឌវប្បធម៌និងការចងចាំក្រោយរបបប្រល័យពូជសាសន៍នៅកម្ពុជា» នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែកុម្ភៈដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ស្របពេលតារាចម្រៀងប៉ុបអាមេរិកាំងកញ្ញា Taylor Swift បញ្ចប់ដំណើរប្រគុំតន្រ្តីជុំវិញពិភពលោកនៅប្រទេសសិង្ហបុរី អ្នកគាំទ្រលើកឡើងពីឥទ្ធិពលដែលតារាចម្រៀងរូបនេះមានមកលើពួកគេ។
អ្នកនាង Raye បានឈ្នះពានរង្វាន់ចំនួនប្រាំមួយ រួមមានពានរង្វាន់សិល្បករប្រចាំឆ្នាំ ពានរង្វាន់អាល់ប៊ុមចម្រៀងប្រចាំឆ្នាំក្រោមចំណងជើងថា «My 21st Century Blue» និងពានរង្វាន់បទចម្រៀងប្រចាំឆ្នាំក្រោមចំណងជើងថា «Escapism»។
ព័ត៌មានផ្សេងទៀត
No media source currently available