កម្មវិធី​វិទ្យុ​និង​ទូរទស្សន៍​​ វីដេអូ

ព័ត៌មានពេលព្រឹក

នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០​​នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូច​​ជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទ​​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

កាល​វិភាគ៖ ប្រចាំ​ថ្ងៃ
ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៥:០០ ព្រឹក
ម៉ោង​សកល៖ ២២:០០
រយៈពេល៖ ៣០​នាទី
ស្តាប់​៖ សំឡេងជា​ MP3


ព័ត៌មានពេលរាត្រី

នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថា​ធិប្បាយ​ កម្ម​វិធី​តន្ត្រី ​កម្មវិធី​សំណួរ​និង​ចម្លើយ​ កម្ម​វិធី​ហៅ​ចូល​តាម​ទូរ​ស័ព្ទ ​និង បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

កាល​វិភាគ៖ ប្រចាំ​ថ្ងៃ
ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៨:៣០ យប់
ម៉ោង​សកល៖ ១៣:០០
រយៈពេល៖ ៦០​នាទី
ស្តាប់​៖ សំឡេង​ជា MP3


ហេឡូ​វីអូអេ

«ហេឡូវីអូអេ» ជា​កម្ម​វិធី​​ដែល​​ប្រិយ​​មិត្ត​​វីអូអេ​មាន​​​ឱកាស​សាក​​សួរ​ភ្ញៀវ​​របស់​​​យើង​ដែល​​ជា​​អ្នក​​ជំនាញ​​ លើ​​ប្រធាន​​បទ​​ផ្សេងៗ​​ ដូច​​ជា​​ នយោ​​បាយ​​ សុខ​ភាព​​ និង​ ​សិទ្ធិ​​មនុស្ស​​ ជា​ដើម។​
 
ប្រិយមិត្ត​​​អាច​​ទូរស័ព្ទ​​ចូល​​រួម​ផ្ទាល់​​ក្នុង​​ការ​​ផ្សាយ​​របស់​​យើងខ្ញុំ។ ហេឡូ​​វីអូអេ​មាន​​ផ្សាយ​ពីរ​​ដង​​ក្នុង​​មួយ​​សប្តាហ៍​​គឺ​​ថ្ងៃ​​ច័ន្ទ ​និង​​ថ្ងៃ​​ព្រហស្បតិ៍​វេលា​ម៉ោង​៨:៥០​​យប់​  ហើយ​​មាន​​រយៈ​ពេល​​៣០​នាទី។
 
សូម​ប្រិយមិត្ត​ទូរស័ព្ទ​ផ្ទាល់​មក​លេខ​ (៨៥៥) ១២ ៥១ ៥១ ៩៤ នៅ​ទី​ក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។
 
ប្រិយមិត្ត​ក៏​អាច​ផ្ញើ​ជា​សំណួរ​និង​យោបល់​មក​តាម​សារ​អេឡិចត្រូនិក (អ៊ីម៉េល) មក​កាន់​អាស័យដ្ឋាន hellovoa@voanews.com ឬ​តាម​បណ្ដាយ​សង្គម Facebook


សំឡេង​ជំនាន់​ថ្មី

«សំឡេង​ជំនាន់​ថ្មី» ឬ New Voices ជា​កម្មវិធី​ប្រចាំ​ខែ​​របស់​វីអូអេ ដែល​​ផ្តល់​វេទិកា​ដល់​យុវជន​ខ្មែរ​ជំនាន់​ថ្មី​បញ្ចេញ​ទស្សនៈ​ចំពោះ​បញ្ហា​នានា​ទាក់ទង​ការ​អភិវឌ្ឍ​ប្រទេស​​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ហេឡូវីអូអេ។

កាល​វិភាគ៖ ថ្ងៃ​ច័ន្ទ​នៃ​សប្តាហ៍​ទី​៣ រៀងរាល់​ខែ
ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៨:៤៥ យប់
ម៉ោង​សកល៖ ១៣:១៥
រយៈពេល៖ ៣០​នាទី


សំឡេង​យុវជន

កម្មវិធី «សំឡេង​យុវជន»​ របស់​វីអូអេ ផ្តល់​វេទិកា​ដល់​យុវជន​កម្ពុជា​អាច​ចែក​រំលែក​ទស្សនៈ​​អំពី​ដំណោះស្រាយ​ចំពោះ​បញ្ហា​នានា​ដែល​ពួក​គេ​និង​សង្គម​ទាំង​មូល​ជួប​ប្រទះ។

កាល​វិភាគ៖ ថ្ងៃ​ច័ន្ទ​នៃ​សប្តាហ៍​ទី​២ រៀងរាល់​ខែ
ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៨:៤៥ យប់
ម៉ោង​សកល៖ ១៣:១៥
រយៈពេល៖ ៣០​នាទី

វីដេអូ​​ខ្មែរ

វីដេអូ​ខ្មែរ ឬ Cambodian Spotlight ​ជា​កម្រង​សេចក្តី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​អំពី​ប្រទេស​កម្ពុជា។


វ៉ាស៊ីនតោន​សប្តាហ៍​នេះ

កម្មវិធី​​ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ឬ VOA Khmer SAPADA ជា​កម្មវិធី​​ទូរទស្សន៍​ប្រចាំ​សប្តាហ៍​​របស់​វីអូអេ​​ ដែល​​មាន​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CNC រៀង​រាល់​ថ្ងៃ​សៅរ៍​​​ពី​ម៉ោង​១១:០០ ដល់ ១១:៣០​នាទី។


វ៉ាស៊ីនតោន​ថ្ងៃ​នេះ

Washington Today ឬ «វ៉ាស៊ីនតោន​ថ្ងៃ​នេះ» ជា​កម្មវិធី​ព័ត៌មាន​រយៈពេល​៥​ថ្ងៃ​មាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ CTN។


នាទី​ស្វែង​យល់

«នាទី​ស្វែង​យល់» ជា​កម្មវិធី​​​ព័ត៌មាន​អត្ថាធិប្បាយ​​អំពី​វប្បធម៌​ វិទ្យាសាស្ត្រ សង្គម នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ទូទាំង​ពិភពលោក ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក.)។


សំឡេង​ឌីជីថល

នេះ​ជា​កម្មវិធី​ប្រចាំ​ខែ​ទាក់ទង​នឹង​បច្ចេកវិជ្ជា​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ពិភពលោក។


អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

ហាត់​ស្តាប់​​និង​និយាយ​​ភាសា​អង់គ្លេស​​តាម​រយៈ​​​ការទស្សនា​កម្មវិធី​​រៀន​គ្រាមភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ សូម​រង់ចាំ​ទស្សនា​​កម្មវិធី​នេះ​នៅ​រៀងរាល់​ថ្ងៃសុក្រ​តាម​គេហទំព័រ Facebook និង YouTube របស់​វីអូអេ។

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
យុវជនខ្មែរ​ដែល​លក់​ក្រលៀន​បាន​បង្ហាញ​ការ​សោកស្តាយ​i
X
24 ធ្នូ 2014
ជនជាតិខ្មែរ​ដែលលក់ក្រលៀន​ម្ខាង​បានបង្ហាញការស្តាយក្រោយ  ព្រោះសុខ​ភាព​របស់ខ្លួន​បាន​ធ្លាក់ចុះខ្លាំង ហើយ​គាត់​ត្រូវចំណាយប្រាក់​ច្រើន​លើ​បញ្ហា​សុខភាព​ដោយ​សារ​បាត់ក្រលៀន​ម្ខាង។ ​ទីភ្នាក់ងារ​ព័ត៌មាន​AFP រាយការណ៍។ លោក​ពិន ស៊ីសុវណ្ណជូនសេចក្តី​ប្រែសម្រួល​ដូចតទៅ៖
  ទាញ​យក​កម្មវិធី VOA App ថ្មី!
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ជ័យលាភី​កម្មវិធីពិភាក្សា​«អ្នកបន្តវេន»​មកទស្សនកិច្ច​ស.រ.អា.i
X
21 ធ្នូ 2014
កម្មវិធី​មួយ​ឈ្មោះ ​«អ្នក​បន្តវេន»​ដែលឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​សាធារណៈ​របស់ស.រ.អា.​បាន​លើកស្ទួយ​ការ​យល់​ដឹង​និង​ការ​ចូលរួម​របស់​យុវជន​ខ្មែរ​ក្នុង​នយោបាយ​​និង​ការ​អភិវឌ្ឍ​សង្គម។​ ជ័យលាភី​លេខមួយ​នៃ​កិច្ចពិភាក្សា​នេះ​ត្រូវ​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ស.រ.អា.។  តើជ័យ​លាភី​នោះ​ជា​អ្នក​ណា?​ ជា​យុវជន​ ឬ​យុវតី?​ ដើម្បីេ​ដឹង​ច្បាស់​ សូម​លោក​អ្នក​ទស្សនា​បទ​សម្ភាសន៍​រវាង​លោក​មែ៉ន គឹមសេង​នៃវីអូអេ​ជាមួយ​នឹង​ជ៍័យលាភី​​នេះ​ដូច​ត​ទៅ៖

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
You've Got to Be Kidding Me និយាយ​លេងi
X
01 ធ្នូ 2014
យើង​និយាយ​ឃ្លា​ថា you've got to be kidding me គឺ​ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ឬ ពេល​យើង​ឮ​អ្វី​មួយ​ហើយ យើង​នឹក​ស្មាន​មិន​ដល់ ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ថា វា​មិន​អាច​ជា​ការពិត​បាន គឺ​មិន​គួរ​ឲ្យ​ជឿ​សោះ។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​លើ​គេហទំព័រ YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
៣០ឆ្នាំ​ក្រោយពី​គ្រោះ​មហន្តរាយ​ផ្ទុះ​ឧស្ម័ន​នៅ​ឥណ្ឌា ស្នាម​របួស​នៅ​តែ​មានi
X
23 ធ្នូ 2014
ក្រុម​បាតុករ​នៅ​ប្រទេស​ឥណ្ឌា បាន​ប្រារព្ធ​ខួប​៣០ឆ្នាំ​នៃ​គ្រោះ​មហន្តរាយ​ធ្លាយ​ឧស្ម័ន​នៅ​កណ្តាល​ទីក្រុង Bhopal ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣ពាន់​នាក់។ សកម្មជន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​២ម៉ឺន​៥ពាន់​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ក្រោយពី​ព្រឹត្តិការណ៍​នេះ​កើត​ឡើង ហើយ​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​បន្ត​រង​គ្រោះ​ថ្នាក់​ទាំង​ផ្លូវ​កាយ និង​សតិ​អារម្មណ៍ ដោយសារ​តែ​ការពុល​ឧស្ម័ន។ លោកស្រី Zlatica Hoke រាយ​ការណ៍​ថា បាតុករ​ចង់​ឲ្យ​ក្រុមហ៊ុន​សហព័ន្ធ​កាបោន ដែល​ឥឡូវ​នេះ​ជា​សាខា​របស់​ក្រុម​ហ៊ុន​សារធាតុ​គីមី Dow ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នោះ។ នាង​ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖