ការយល់ព្រមឲ្យចាកចេញរបស់បងប្អូនទាំងពីរនាក់នេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei អ្នកស្រី Meng Wanzhou អាចចាកចេញពីប្រទេសកាណាដាវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់ត្រូវការអាវុធដែលបាញ់បានចម្ងាយឆ្ងាយនិងចំគោលដៅ ដើម្បីរារាំងប្រទេសចិនដែលកំពុងអភិវឌ្ឍប្រព័ន្ធអាវុធរបស់ខ្លួនយ៉ាងឆាប់រហ័សសម្រាប់វាយប្រហារកោះតៃវ៉ាន់។
អូស្ត្រាលីនិងអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះ«ការទាមទារដ៏ធំរបស់ប្រទេសចិនដែលគ្មានមូលដ្ឋានច្បាប់នៅសមុទ្រចិនខាងត្បូង» ហើយបានបញ្ជាក់ពីចេតនាពង្រឹងទំនាក់ទំនងជាមួយ«ដៃគូសំខាន់»គឺតៃវ៉ាន់។
សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីរារាំងនិងដាក់ទណ្ឌកម្មពួកមន្ត្រីរដ្ឋទុច្ចរិតដែលបានចាប់ពង្រត់និងធ្វើទារុណកម្មទៅលើជនសង្ស័យ។
ប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំចិនលោក Xi Jinping បាននិយាយគ្នារយៈពេល៩០នាទីនៅក្នុងកិច្ចពិភាក្សាលើកដំបូងក្នុងពេល៧ខែ នៅថ្ងៃព្រហស្បតិ៍ អំពីតម្រូវការកុំឱ្យការប្រកួតប្រជែងរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំបំផុតនេះ ក្លាយជាជម្លោះ។
លោក Wang Shouwenថ្លែងថា ការពង្រឹងកិច្ចសហប្រតិបត្តិការពណ៌បៃតងនិងកាបោនកម្រិតតិចនឹងមិនត្រឹមតែជួយភាគីទាំង២ឲ្យសម្រេចការកាត់បន្ថយការបញ្ចេញឧស្ម័នកខ្វក់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយធ្វើឲ្យប្រសើឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានបញ្ជាក់កាលពីថ្ងៃចន្ទថា អាកាសយានដ្ឋានក្រុងកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថាននៅពេលនេះ ពុំមានសេវាបញ្ជាការហោះហើរទេ ដោយសារតែកងទ័ពសហរដ្ឋអាមេរិក បានដកចេញអស់ពីប្រទេសនេះ។
ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាដាក់សម្ពាធប្រទេសចិនឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នៅថ្ងៃអង្គារនេះ។
ការិយាល័យប្រចាំតំបន់ថ្មីនេះ ពង្រឹងសមត្ថភាពទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ ក្នុងការបំពេញបេសកកម្មការពារជនជាតិអាមេរិក និងប្រជាជនក្នុងតំបន់តាមរយៈការឆ្លើយតបរហ័សទៅនឹងការគំរាមកំហែងផ្នែកសុខភាពនៅទីកន្លែងដែលកើតមាន ហើយបង្កើតទំនាក់ទំនងសំខាន់ៗដើម្បីដោះស្រាយបញ្ហាអាទិភាពសុខភាពរួមគ្នា។
ប្រធានាធិបតីទុយនីស៊ីលោក Kais Saied កាលពីថ្ងៃចន្ទ បានពន្យារពេលផ្អាកសភារហូតដល់មានការជូនដំណឹងបន្ថែម បន្ទាប់ពីបានបណ្តេញនាយករដ្ឋមន្រ្តីរបស់លោកចេញពីតំណែង កាលពីខែមុន និងបានបន្តប្រើសិទ្ធិអំណាចនីតិប្រតិបត្តិដែលគូប្រជែងចាត់ទុកថា រដ្ឋប្រហារ។
អ្នករស់រានជីវិតជាច្រើននាក់ពីការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ២២០០នាក់ក្នុងភាគខាងត្បូងប្រទេសហៃទី មានការបារម្ភពីអនាគតកូនៗរបស់ពួកគេ ដែលក្នុងនោះកុមារជាងកន្លះលាននាក់ កំពុងបារម្ភពីហានិភ័យដែលនឹងអាចកើតឡើងដោយសារការរញ្ជួយដីនេះ។
អ្នកស្រី Harris បាននិយាយថា អ្នកស្រីកំពុងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពនិងស្ថិរភាព នាវាចរណ៍សមុទ្រដោយសេរី ការធ្វើពាណិជ្ជកម្មដោយគ្មានការបំពាន ការជំរុញសិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរជាតិ។
កាលពីចុងសប្តាហ៍ មានការផ្អើលស្លន់ស្លោទិញទំនិញបានកើតឡើងនៅផ្សារទំនើបក្នុងទីក្រុងដែលមានមនុស្ស៩ លាននាក់នេះ មុនពេលមានការរឹតបន្តឹងតឹងរ៉ឹងឡើង ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទនិងហាមឃាត់អ្នកស្រុកមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ។
ផ្នែកមួយនៃភារកិច្ចរបស់អ្នកស្រី Harris អំឡុងទស្សនកិច្ចនេះគឺធ្វើឱ្យមេដឹកនាំនៅសិង្ហបុរីនិងវៀតណាមជឿជាក់ថាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះអាស៊ីអាគ្នេយ៍គឺរឹងមាំហើយមិនដូចនៅអាហ្វហ្គានីស្ថានឡើយ។
អ្នកស្រី Harris នឹងក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតរបស់អាមេរិកទៅទស្សនកិច្ចតំបន់នេះចាប់តាំងពីលោកប្រធានាធិបតី Joe Biden ឡើងកាន់តំណែងកាលពីខែមករាដោយសន្យាថានឹងពង្រឹងសម្ព័ន្ធភាពដែលសហរដ្ឋអាមេរិកចាត់ទុកថាជាគន្លឹះទប់ទល់ការពង្រីករបស់ប្រទេសចិន។
ប្រជាជនអាហ្វហ្គានីស្ថានជាង ៦០០ នាក់ ដែលមានទាំងបុរស ស្ត្រី និងកុមារ បានប្រជ្រៀតគ្នាជិះយន្ដហោះយោធារបស់សហរដ្ឋអាមេរិកចាកចេញពីរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីរដ្ឋធានីនេះត្រូវបានដណ្ដើមគ្រប់គ្រងទាំងស្រុងដោយក្រុមតាលីបង់។
ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសនៅក្នុងរាជធានីបាងកក នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ក្នុងអំឡុងពេលដែលមានការខឹងសម្បាចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹកនិងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកការតវ៉ាប្រឆាំងស្រដៀងគ្នានេះដែរកាលពីថ្ងៃអង្គារនៅពេលដែលក្រុមបាតុកររាប់ពាន់នាក់បានបើកបររថយន្តជាក្បួនកាត់តាមទីក្រុងបាងកកនោះ។
ថ្លែងមុនការសន្ទនាតាមទូរសព្ទនោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថាវ៉ាក់សាំងទាំងនេះអាចមកពីក្រុមហ៊ុនជាច្រើនរួមមានវ៉ាក់សាំង Moderna និង AstraZeneca។
ទោះបីជាទំនាក់ទំនងទ្វេភាគីនេះមានភាពតានតឹងក៏ដោយក៏ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី។
ព័ត៌មានផ្សេងទៀត