ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

VOA news charter

ធម្មនុញ្ញ​នៃ VOA សំឡេង​សហរដ្ឋ​អាមេរិក

ដើម្បី​ការពារ​បូរណភាព​នៃ​កម្មវិធីផ្សាយ​របស់​ VOA ​សំឡេង​សហរដ្ឋ​អាមេរិក ​និង​ដើម្បី​កំណត់​បេសកកម្ម​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​នេះ ទើប​ធម្មនុញ្ញ​នៃ VOA សំឡេង​សហរដ្ឋ​អាមេរិក បាន​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី Gerald Ford ឲ្យ​ចូល​ជា​ធរមាន​ជា​ច្បាប់​សាធារណៈ (Public Law 94-350) ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៧៦។ ធម្មនុញ្ញ​នៃ VOA មានខ្លឹមសារ​ចែង​ដូច​ខាង​ក្រោម៖

ធម្មនុញ្ញ​របស់ VOA សំឡេង​សហរដ្ឋ​អាមេរិក
សូម​រង់ចាំ

No media source currently available

0:00 0:01:20 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហរដ្ឋ​អាមេរិក អាច​ទទួល​ផល​ប្រយោជន៍​សម្រាប់​រយៈពេល​យូរ​បាន​ តាម​រយៈ​ការ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​ តាម​វិទ្យុ ​ជាមួយ​ប្រជា​ពលរដ្ឋ​ទាំងឡាយ​នៃ​ពិភពលោក។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព VOA សំឡេង​សហរដ្ឋ​អាមេរិក ត្រូវ​តែ​ទទួល​ឲ្យ​បាន ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​គោរព​ពី​សំណាក់​ក្រុម​អ្នក​ស្តាប់។ ដោយ​ហេតុ​នេះ​ហើយ ទើប​គោលការណ៍​ទាំង​ឡាយ​ខាង​ក្រោម​នេះ ត្រូវ​មាន​ឥទ្ធិពល​គ្រប​ដណ្តប់ទៅ​លើ​រាល់​កម្មវិធី​ផ្សាយ​ទាំង​ឡាយ​របស់ VOA សំឡេង​សហរដ្ឋ​អាមេរិក៖

១- VOA សំឡេង​សហរដ្ឋ​អាមេរិក ត្រូវ​បំពេញ​តួនាទី​ជា​ប្រភព​នៃ​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​ និង​មាន​ភាព​សុក្រឹត។ ព័ត៌មាន​របស់ VOA សំឡេង​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​តែ​ជា​ព័ត៌មាន​ពិត មិន​លម្អៀង និងគ្រប់​ជ្រុងជ្រោយ។

២- VOA សំឡេង​សហរដ្ឋ​អាមេរិក នឹង​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក​ទាំង​មូល មិន​មែន​តំណាង​ឲ្យ​តែ​ផ្នែក​ណា​មួយ​នៃ​សង្គម​អាមេរិកាំង​នោះ​ទេ។ ដោយ​ហេតុ​នេះ​ហើយ ទើបVOA សំឡេង​សហរដ្ឋ​អាមេរិក នឹង​ផ្សាយ​សេចក្តី​រាយការណ៍ មាន​តុល្យភាព និង​ងាយ​យល់ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​គំនិត និង​ស្ថាប័ន​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក។

៣- VOA សំឡេង​សហរដ្ឋ​អាមេរិក នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​មាគ៌ា​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ច្បាស់​លាស់​និង​ដោយ​មាន​ប្រសិទ្ធភាព ហើយ​ក៏​នឹង​ផ្សាយ​ជូន​នូវ​ការ​ពិភាក្សា​និង​មតិ​ដែល​មាន​ការ​ទទួល​ខុសត្រូវ ចំពោះ​មាគ៌ា​នយោបាយ​ទាំង​នោះ​ផង​ដែរ៕

ដើម្បី​អាន​ធម្មនុញ្ញនៃ VOA ជា​ភាសា​អង់គ្លេស​ សូម​ចុច​ត្រង់​នេះ

XS
SM
MD
LG