ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​នៅ​ហ្វីលីពីន ប្រឆាំង​នឹង​ការឈរ​ឈ្មោះ​របស់​កូនប្រុស​លោក Marcos ជា​បេក្ខជន​ប្រធានាធិបតី


អតីត​សមាជិក​ព្រឹទ្ធសភា​លោក Ferdinand «Bongbong» Marcos Jr. បង្ហាញពី​ការចុះ​ឈ្មោះ​ជា​បេក្ខជន​របស់​លោក​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២ នៅ​ចំពោះ​មុខ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។
អតីត​សមាជិក​ព្រឹទ្ធសភា​លោក Ferdinand «Bongbong» Marcos Jr. បង្ហាញពី​ការចុះ​ឈ្មោះ​ជា​បេក្ខជន​របស់​លោក​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២ នៅ​ចំពោះ​មុខ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ហ្វីលីពីន​បាន​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​របស់​លោក Ferdinand “Bongbong” Marcos Jr. ដែល​ជា​កូន​ប្រុស​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​លោក Ferdinand Marcos នៅ​ក្នុង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ហ្វីលីពីន។

លោក Ferdinand “Bongbong” Marcos Jr. រួម​ជាមួយ​ប្រពន្ធ​និង​កូន​ប្រុស​ពីរ​នាក់​របស់​លោក បាន​ដាក់​ពាក្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២២ ខាង​មុខ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ដែល​កំពុងតែ​ច្របូកច្របល់​ស្រាប់ កាន់តែ​ល្អក់​កករ​បន្ថែម​ទៀត។

អ្នកស្រី Cristina Palabay នៃ​អង្គការ​សិទ្ធិ​មនុស្ស Karapatan បាន​និយាយ​ថា៖ «គ្រួសារ​ត្រកូល Marcosនៅតែ​មិន​ជាប់​ពន្ធនាគារ។ ពួកគេ​មិន​ទាន់​បាន​ប្រគល់​ប្រាក់​ទាំង​អស់​ដែល​ពួកគេ​បាន​លួច​ពី​ជាតិ​នៅ​ឡើយ​ទេ ហើយ​ឥឡូវ​នេះ​ពួកគេ​ចង់​វិល​ត្រឡប់​មក​កាន់​តំណែង​ខ្ពស់​បំផុត​ក្នុង​ប្រទេស​នេះ​ទៀត។ វាហាក់​ដូច​ជាឆ្គង និង​គ្មាន​ការ​ខ្មាស់​អៀន​ទាល់តែ​សោះ»។

គ្រួសារ​ត្រកូល Marcos បាន​ស្វះស្វែង​ស្តារ​មុខ​មាត់​របស់​ខ្លួន​ឡើង​វិញ​ជា​យូរ​មក​ហើយ ហើយ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ការ​ចោទ​ប្រកាន់​ដែល​ថា​ពួកគេ​បាន​លួច​ប្លន់​ទ្រព្យសម្បត្តិ​រដ្ឋ​ចំនួន​ប្រមាណ ១០ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ១៩៨៧ នៅ​ពេល​កំពុង​កាន់​អំណាច។

ក្នុង​នាម​ជា​បេក្ខជន​ទី ៣ ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​ឧសភា ឆ្នាំ ២០២២ ខាង​មុខ លោក Marcos Jr. ដែល​គេ​ស្គាល់​ថា​ឈ្មោះ «Bongbong» ឬ «BBM» បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​នឹង​ក្លាយជា​មេដឹកនាំ «បង្រួបបង្រួម» មួយ​រូប ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន៕

XS
SM
MD
LG