ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

វីដេអូខ្លី៖ សារមន្ទីរ​នៅ​ឥណ្ឌូណេស៊ី​ដែល​សង់ឡើង​ពី​សំណល់​ប្លាស្ទិក បង្ហាញ​ពី​វិបត្តិ​នៅក្នុង​សមុទ្រ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកការពារ​បរិស្ថាន​នៅ​ឥណ្ឌូណេស៊ី​ចង់​បង្ហាញ​អំពី​វិបត្តិ​នៅ​ក្នុង​មហា​សមុទ្រ​ដែល​បង្ក​ឡើង​ដោយ​ប្លាស្ទិក ដែល​កាន់តែ​អាក្រក់​ឡើងៗ​នៅ​លើ​ពិភពលោក​នេះ តាមរយៈ​ការសង់​សារមន្ទីរ​មួយ​ពី​ប្លាស្ទិក​ទាំងស្រុង​ដើម្បី​ឲ្យ​មនុស្ស​ម្នា​គិត​ឡើងវិញ​អំពី​ទម្លាប់​របស់​ពួកគេ ហើយ​ត្រូវ​ចៀសវាង​ការប្រើប្រាស់​ថង់ និង​ដប​ប្លាស្ទិក។ ការតាំង​ពិព័រណ៌​នេះ ធ្វើឡើង​នៅ​ក្រុង Gresik ក្នុង​ខេត្ត East Java ​ដោយ​បាន​ចំណាយ​ពេល​៣ខែ ដើម្បី​សង់​សារមន្ទីរ​នេះ​ធ្វើ​ពី​សំណល់​ប្លាស្ទិក​ចំនួន​ជាង​១០,០០០ រួម​មាន​ទុយោ ដបទឹក និង​ស្បោង​ដែល​ប្រមូលបាន​ពី​ទន្លេ​និង​តាម​ឆ្នេរ​សមុទ្រ​ដែល​រង​ការបំពុល។ បញ្ហា​ប្លាស្ទិក​មាន​សភាព​ធ្ងន់ធ្ងរ ជាពិសេស​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ប្រជុំ​កោះ​មួយ​ដែល​ជាប់​ចំណាត់​ថ្នាក់ទី២​បន្ទាប់ពី​ប្រទេសចិន​ ចំពោះ​បរិមាណ​ប្លាស្ទិក​ដែល​ចូល​ទៅក្នុង​សមុទ្រ៕

XS
SM
MD
LG