ប្រទេសកម្ពុជាគ្រោងនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូង ចំនួន ៣ សែនដូសពីប្រទេសចិននៅខែក្រោយ ខណៈកម្ពុជាបានរកឃើញការឆ្លងវីរុសជំងឺកូវីដ១៩ ចំនួន ៧ ករណីបន្ថែមទៀតកាលពីថ្ងៃពុធ។
អ្នកស្រាវជ្រាវម្នាក់បានឲ្យដឹងថា CAL.20C អាចជាមូលហេតុចម្បងដែលធ្វើឲ្យកូវីដ១៩ឆ្លងយ៉ាងឆាប់រហ័សនៅរដ្ឋ California រហូតធ្វើឲ្យមន្ទីរពេទ្យរដ្ឋណែនណាន់តាន់តាប់ដោយអ្នកជំងឺ។
សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារមិ្សលមិញថា ប្រទេសជាសមាជិករបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវដឹកនាំកិច្ចប្រឹងប្រែងធ្វើកំណែទម្រង់អង្គការនេះ ដែលក្នុងនោះរួមមានទាំងការសម្រេចណាមួយ នៅក្នុងការផ្តល់ថវិកាបន្ថែមដល់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះផងដែរ។
មនុស្ស ២ នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញមានវីរុសជំងឺកូវីដ១៩ កាលពីថ្ងៃអង្គារ ដោយធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបក្នុងប្រទេសកម្ពុជា កើនដល់ ៤៤១ នាក់។
អង្គការសុខភាពពិភពលោកបានព្រមានថា ការចែកចាយមិនស្មើគ្នានូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩រវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ នឹងអូសបន្លាយការរាតត្បាតនៅទូទាំងសាកលលោក។
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានសមធម៌ជាសាកលឲ្យកាន់តែប្រសើរជាងមុន ទាក់ទិននឹងការចាក់វ៉ាក់សាំងកូវីដ១៩។
ពលរដ្ឋខ្លះមិនទាន់មានទំនុកចិត្តចំពោះវ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិននោះទេ ដោយសារវ៉ាក់សាំងនេះមិនទាន់ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
ជំងឺកូវីដ១៩ ត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុង Wuhan កាលពីចុងឆ្នាំ ២០១៩។ អ្នកជំនាញជាច្រើនជឿថា វីរុសជំងឺកូវីដ១៩ នេះមានជាយូរមកហើយនៅក្នុងសត្វប្រចៀវ ប៉ុន្តែបានឆ្លងទៅមនុស្សតាមសត្វព្រៃមួយប្រភេទទៀតដែលលក់នៅក្នុងផ្សារមួយកន្លែង។
មន្ត្រីឃ្លាំមើលសិទ្ធិការងារលើកឡើងថាវាពិបាកក្នុងការហាមឃាត់ពលករមិនឲ្យត្រឡប់មកកម្ពុជាវិញ ខណៈពួកគេបាត់បង់ការងារ ហើយមិនមានការជួយពីអាជ្ញាធរ។
សមាជិកគ្រួសារអ្នកជំងឺលើកឡើងថាពួកគេចង់ឃើញការប្រើប្រាស់ពាក្យពេចន៍ល្អក្នុងចំណោមក្រុមគ្រូពេទ្យខ្មែរ ដែលពួកគេថាអាចផ្តល់កម្លាំងចិត្ដដល់អ្នកជំងឺនិងបង្កភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាដែលជាបទពិសោធន៍ល្អដែលអ្នកជំងឺទទួលបានពីសេវាព្យាបាលក្រៅប្រទេស
មាន់ជាង ២០លានក្បាល ត្រូវបានគេកម្ទេចចោលនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីខែវិច្ឆិកាមក។ កាលពីសប្ដាហ៍មុន ជំងឺផ្ដាសាយបក្សី H5N8 នេះបានទៅដល់ប្រទេសឥណ្ឌាដែលជាប្រទេសផលិតសាច់មាន់លំដាប់ទី៦ ក្នុងពិភពលោក និងបានលុកលុយដល់រដ្ឋចំនួន១០ ក្នុងប្រទេសនេះរួចទៅហើយ។
អ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុមដែលដឹកនាំដោយអង្គការសុខភាពពិភពលោក WHO បានទៅដល់ទីក្រុងវូហាន (Wuhan) នៃប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស៊ើបអង្កេតប្រភពនៃវីរុសកូរ៉ូណាដែលបានបណ្តាលឲ្យមានការរាតត្បាតជាសាកលមកនេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ព័ត៌មានផ្សេងទៀត