បណ្ដាប្រទេសដែលមានការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មី COVID-19 បាននាំគ្នាប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ បើទោះជាមានការលុបចោលព្រឹត្តិការណ៍មួយចំនួនក៏ដោយ។
រដ្ឋាភិបាលចិនបានបញ្ជាក់ថា វ៉ាក់សាំងលើកដំបូងសម្រាប់ទប់ទល់នឹងមេរោគកូរ៉ូណាថ្មី ឬ COVID-19 អាចត្រូវដាក់ឲ្យ «ប្រើប្រាស់សម្រាប់ស្ថានការណ៍បន្ទាន់» នៅខែមេសា។
ប្រទេសចិនដែលជាប្រភពនៃមេរោគវីរុសកូរ៉ូណាដែលរាលដាលនៅទូទាំងពិភពលោកបានបញ្ជាក់ថា មានការឆ្លងថ្មីៗ៩៩ហើយថា យ៉ាងតិចណាស់មានអ្នកស្លាប់២៥នាក់ចាប់តាំងពីថ្ងៃសុក្រមក។
ពួកតាលីបង់បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពរបស់ខ្លួនជាមួយស.រ.អា.នឹងមិនកែប្រែឋានៈនៃមេដឹកនាំកំពូលរបស់ជាមេដឹកនាំត្រឹមត្រូវតាមច្បាប់នៃប្រទេសអាហ្វហ្គានីស្ថានទេ។
ពួកមន្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា មានមនុស្សយ៉ាងតិចណាស់៣២នាក់បានស្លាប់ហើយប្រមាណ៦០នាក់ទៀតបានត្រូវរបួសកាលពីថ្ងៃសុក្រនៅពេលពួកជនប្រដាប់អាវុធបានបាញ់កាំភ្លើងទៅលើការប្រមូលផ្តុំគ្នាមួយនៅក្នុងក្រុងកាប៊ុល។
វិធានការនេះផ្តល់ប្រាក់កាសសម្រាប់លទ្ធភាពនៃការព្យាបាលនិងការអភិវឌ្ឍថ្នាំវ៉ាក់សាំងដើម្បីជួយរដ្ឋាភិបាលរដ្ឋនិងរដ្ឋាភិបាលមូលដ្ឋានឆ្លើយតបនឹងការគំរាមកំហែងនេះ។
មន្ត្រីនៅបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានចាត់វិធានការផ្សេងៗដូ ចជាការកាត់បន្ថយអត្រាការប្រាក់ ការផ្តល់កញ្ចប់ប្រាក់ជួយលើកទឹកចិត្តអ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគជ្រើសរើសប្រទេសនៅអាស៊ីអាគ្នេយ៍ជាជាងប្រទេសចិន។
Ho Chi Minh City is building a bus rapid transit system, in hopes of weaning Vietnam's public away from their increasingly complex menu of transport choices.
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថានឹងចុះហត្ថលេខាអនុម័តច្បាប់ចាយវាយបន្ទាប់តម្លៃ៨.៣០០លានដុល្លារ សម្រាប់វិធានការទប់ទល់នឹងការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី Covid-19 ដែលរួមមានថវិកាដើម្បីការបង្កើតវ៉ាក់សាំងការពារមួយផងដែរ។
អង្គការសហប្រជាជាតិបានប្រកាសថា បុរសនៅតែជាអ្នកទទួលបានតំណែងនៅក្នុងការបោះឆ្នោត ជាអ្នករកប្រាក់ចំណូល និងជាអ្នកដែលទទួលបានការងារល្អនិងការអប់រំច្រើនលើសលុបជាងស្រ្តី។
ប្រទេសជាច្រើននៅទូទាំងពិភពលោកចាត់វិធានការមោះមុតដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃមេរោគវីរុសកូរ៉ូណាដែលបានឆ្លងដល់មនុស្ស៩ម៉ឺន៥ពាន់នាក់នៅក្នុងប្រទេសជាង៧៥នៅពេលដែលចំនួនករណីថ្មីៗចាប់ផ្តើមចុះថយនៅក្នុងប្រទេសចិន។
កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា លោក Hester បានពិភាក្សាគម្រោងវាយប្រហារដោយប្រើគ្រាប់បែកនិងកាំភ្លើងជាមួយនឹងបុគ្គលិកការិយាល័យស៊ើបអង្កេត FBI ម្នាក់របស់សហរដ្ឋអាមេរិក ដែលបានក្លែងខ្លួនធ្វើជាសមាជិកក្រុមរដ្ឋអ៊ីស្លាម។
ប្រទេសចិនដែលជាប្រភពនៃការរាតត្បាតដំបូងនៃមេរោគ Covid-19 និងមានការថយចុះករណីឆ្លងថ្មី ជាប្រទេសដែលមានអ្នកស្លាប់ពីមេរោគនេះច្រើនជាងគេរហូតដល់៣.០០០នាក់ ហើយមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចដោយអាជ្ញាធរបានបិទទីក្រុងនិងទីប្រជុំជនជាច្រើន។
ការស្លាប់ដំបូងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ានេះ បាននាំឲ្យអភិបាលរដ្ឋ លោក Gavin Newsom ដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងស្ថានភាពប្រកាសអាសន្ន ដោយសារក្តីបារម្ភអំពីលទ្ធភាពនៃការរីករាលដាលបន្តនៃជំងឺ Covid-19។
ជនជាតិចិនប្រមាណ១លាននាក់បានរស់នៅនិងធ្វើការនៅក្នុងទ្វីបអាហ្វ្រិក។ ពួកគេជាច្រើនឥឡូវនេះ បានប្រឈមការរើសអើងកាន់តែខ្លាំងឡើង។
រូបភាពជុំវិញពិភពលោកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០ មានមកពីប្រទេសដូចជា រុស្ស៊ី អេស្ប៉ាញ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អ៊ីតាលី និងប្រេស៊ីល។
ព័ត៌មានផ្សេងទៀត