ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Michael Bloomberg ​បាន​ដក​ខ្លួន​ចេញ​ពីការ​ប្រកួត​ប្រជែង​បន្ទាប់​ពី​មិន​បាន​ទទួល​ប្រតិភូ​គ្រប់​គ្រាន់


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណ​បក្សប្រជាធិបតេយ្យលោក Michael Bloomberg ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Chattanooga រដ្ឋ Tennessee កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

​លោក​ Michael Bloomberg ​អតីត​អភិបាល​ក្រុង​ញូវយ៉ក ​បាន​ដក​ខ្លួន​ចេញ​ពីការ​ប្រកួតប្រជែង​ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ ​បន្ទាប់​ពី​បាន​បង្ហាញ​ពីភាព​កម្សោយ​នៅ​ក្នុង​រដ្ឋ​ចំនួននដែល​បាន​ធ្វើ​ការ​បោះ​ឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ។

លោក Joe Biden អតីត​អនុ​ប្រធានា​ធិបតី ឈ្នះ​រដ្ឋ​ចំនួន​៩​រួមមាន​រដ្ឋ​តិចសាសដែល​មាន​ប្រតិភូ​ច្រើន។​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont ឈ្នះ​បាន​ទទួល​រដ្ឋ​ដែល​មាន​ប្រតិភូ​ច្រើន​ដែរ​ដូចជា​រដ្ឋ​កាលីហ្វ័រញ៉ា កូឡូរ៉ាដូ យូថានិង​រដ្ឋ Vermont ដែល​ជា​រដ្ឋ​របស់​លោក។ លោក Bloomberg បាន​ឈ្នះ​នៅ​កោះ​សូម័រ​ដែលជាដែន​ដី​សហរដ្ឋ​អាមេរិក​ដោយ​ទទួល​បាន​ប្រតិភូ​ចំនួន​៥​នៃ​ប្រតិ​ភូទាំងអស់​ចំនួន៦ ​ខណៈ​ដែល​ទទួល​បាន​ប្រតិភូ​ចំនួន​៣​នៅ​ក្នុង​រដ្ឋ​កូឡូរ៉ាដូ​និងប្រតិភូ​មួយ​នៅ​រដ្ឋ​អាខេនស។

លោក Bloomberg និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា «កាល​ពី​៣​ខែមុន ខ្ញុំ ​បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដើម្បី​ផ្តួល​ប្រធា​នាធិបតី​ដូណាល់ ត្រាំ។​នៅ​ថ្ងៃ​នេះ ​ខ្ញុំ ​ចាកចេញ​ពីការ​ប្រកួតប្រជែង​នេះ​ដោយ​មូលហេតុ​ដដែលគឺ ​យក​ជ័យ​ជម្នះ​លើ​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​ពីព្រោះតែវាបាន​បញ្ជាក់​យ៉ាង​ច្បាស់​សម្រាប់​ខ្ញុំ​ថា ​ការ​ស្ថិត​នៅ​ក្នុង​ការ​ប្រកួតប្រជែងដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​នោះ ​នឹង​មានការ​លំបាកកាន់​តែ​ខ្លាំង​ឡើង។​ខ្ញុំ​ជានិច្ច​កាល​ជឿ​ថា ​ការ​ផ្តួល​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​ចាប់​ផ្តើម​ដោយ​មានការ​រួបរួម​គ្នានៅ​ពី​ក្រោយ​បេក្ខជនដែល​បាន​ធ្វើ​យុទ្ធនាការ​ល្អ។​បន្ទាប់​ពីការ​បោះឆ្នោត​កាល​ពីម្ស៉ិលម៉ិញ វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បេក្ខជន​ម្នាក់​ដែល​ជា​មិត្ត​ភក្រ្ត​របស់​ខ្ញុំហើយនិង​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​អស្ចារ្ស​គឺ​លោក Joe Biden»៕

XS
SM
MD
LG