ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​ម្នាក់​​ត្រូវ​តុលាការ​កាត់​​ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ពី​ចូល​រួម​គម្រោង​ភេរវកម្ម​ក្លែងក្លាយ​របស់​រដ្ឋ​អ៊ីស្លាម​


រូបឯកសារ៖ ទង់ជាតិក្រុមរដ្ឋឥស្លាមនៅជំរំជនភៀសខ្លួនប៉ាលីស្ទីនមួយ នៅក្រុង Sidon ប្រទេសលីបង់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
រូបឯកសារ៖ ទង់ជាតិក្រុមរដ្ឋឥស្លាមនៅជំរំជនភៀសខ្លួនប៉ាលីស្ទីនមួយ នៅក្រុង Sidon ប្រទេសលីបង់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។

តុលាការ​សហព័ន្ធ​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​កាត់​ទោស​ឲ្យ​បុរស​ម្នាក់​ពី​រដ្ឋ Missouri ភាគ​កណ្តាល​ប្រទេស​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ ដោយ​សារ​លោក​បាន​ចូល​រួមក្នុង​កម្រោង​មួយ​ដែល​លោក​គិត​ថា​ជា​ការ​រៀបចំ​ធ្វើ​ការ​វាយប្រហារ​ភេរវកម្ម​ជាមួយ​នឹង​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម។

លោក Robert Lorenzo Hester បាន​សារភាព​ទោស​កំហុស​កាល​ពី​ខែ​កញ្ញា ចំពោះ​បទ​ចោទ​ថា​លោក​បាន​ព្យាយាម​ផ្តល់​សម្ភារៈ​គាំទ្រ​ដល់​ក្រុម​ភេរវករ​មួយ​នេះ។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​និយាយ​ថា លោក Hester បាន​ពិភាក្សា​គម្រោង​វាយប្រហារ​ដោយ​ប្រើ​គ្រាប់បែក​និង​កាំភ្លើង​ជាមួយ​នឹងបុគ្គលិក​ការិយាល័យ​ស៊ើប​អង្កេត​ FBI ម្នាក់​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម។

ក្រុម​រដ្ឋ​អាជ្ញា​និយាយ​ថា លោក Hester ថែម​ទាំង​បាន​ចាប់​ផ្តើម​ទិញ​សម្ភារៈ ដែល​ប្រើ​សម្រាប់​ផលិត​គ្រាប់​បែក​ទៀត​ផង។

ក្រុម​អាជ្ញាធរ​ចាប់​ផ្តើម​ស៊ើប​អង្កេត​លោក Hester ក្រោយ​ពីទទួល​បាន​តម្រុយ​ពី​ប្រភពមួយ​ចំនួន ដែល​បារម្ភ​អំពី​ការ​ផ្សាយ​របស់​លោក​តាម​បណ្តាញ​សង្គម ដែល​ក្រសួង​យុត្តិធម៌​ថា​បង្ហាញ​ពី​ចេតនា​មិន​ល្អ​ចំពោះ​សហរដ្ឋ​អាមេរិក​ដោយ​លោក​បាន​បង្ហោះ​រូប​កាំភ្លើង​និង​ទង់​របស់​រដ្ឋ​អ៊ីស្លាម៕

XS
SM
MD
LG