កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ មីនា ២០២០
![ការផ្ទុះមួយបន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយរុស្ស៊ី ទៅលើភូមិ al-Bara ស្ថិតនៅភាគខាងត្បូងនៃខេត្ត Idlib ប្រទេសស៊ីរី។](https://gdb.voanews.com/f39c3319-824b-486f-aefc-31bdbdd10984_w1024_q10_s.jpg)
១
ការផ្ទុះមួយបន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយរុស្ស៊ី ទៅលើភូមិ al-Bara ស្ថិតនៅភាគខាងត្បូងនៃខេត្ត Idlib ប្រទេសស៊ីរី។
![សិស្សសាលាមធ្យមសិក្សាពាក់ម៉ាស់ការពារនៅពេលពួកគេប្រឡងបាក់ឌុប នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/ecd3c168-626c-4818-b01f-d7ef738ed6bc_w1024_q10_s.jpg)
២
សិស្សសាលាមធ្យមសិក្សាពាក់ម៉ាស់ការពារនៅពេលពួកគេប្រឡងបាក់ឌុប នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
![ក្រុមអ្នកស្ម័គ្រចិត្តប៉ាគីស្ថានកំពុងជួយសង្គ្រោះក្មេងស្រីដែលរងរបួស ចេញពីកម្ទេចនៃអាគារលំនៅដ្ឋាន៥ជាន់ដែលបានបាក់រលំ នៅទីក្រុងការ៉ាជី (Karachi)។](https://gdb.voanews.com/ff36ced2-8951-4315-a93e-ddd200ef1b81_w1024_q10_s.jpg)
៣
ក្រុមអ្នកស្ម័គ្រចិត្តប៉ាគីស្ថានកំពុងជួយសង្គ្រោះក្មេងស្រីដែលរងរបួស ចេញពីកម្ទេចនៃអាគារលំនៅដ្ឋាន៥ជាន់ដែលបានបាក់រលំ នៅទីក្រុងការ៉ាជី (Karachi)។
![ជនចំណាកស្រុកម្នាក់និងកូនរបស់គាត់កំពុងសម្រាកនៅលើចិញ្ចើមផ្លូវ នៅពេលពួកគេកំពុងធ្វើដំណើរនៅក្នុងភូមិ Skala Sikaminias នៅលើកោះ Lesbos នៃប្រទេសក្រិក បន្ទាប់ពីពួកគេបានឆ្លងកាត់សមុទ្រ Aegean ដោយចាកចេញពីប្រទេសតួកគី។](https://gdb.voanews.com/162134d7-3514-48df-b3d8-71854300e842_w1024_q10_s.jpg)
៤
ជនចំណាកស្រុកម្នាក់និងកូនរបស់គាត់កំពុងសម្រាកនៅលើចិញ្ចើមផ្លូវ នៅពេលពួកគេកំពុងធ្វើដំណើរនៅក្នុងភូមិ Skala Sikaminias នៅលើកោះ Lesbos នៃប្រទេសក្រិក បន្ទាប់ពីពួកគេបានឆ្លងកាត់សមុទ្រ Aegean ដោយចាកចេញពីប្រទេសតួកគី។
![Catherine នៃចក្រភពអង់គ្លេសកំពុងលេងបាល់ទាត់ Gaelic នៅពេលធ្វើទស្សនកិច្ចទៅកាន់ ក្លឹបនៃសមាគម Salthill Knocknacarra Gaelic Athletic នៅទីក្រុង Galway ប្រទេសអៀវឡង់។](https://gdb.voanews.com/78bc72a2-1d40-49a2-8033-1cb822338d5d_w1024_q10_s.jpg)
៥
Catherine នៃចក្រភពអង់គ្លេសកំពុងលេងបាល់ទាត់ Gaelic នៅពេលធ្វើទស្សនកិច្ចទៅកាន់ ក្លឹបនៃសមាគម Salthill Knocknacarra Gaelic Athletic នៅទីក្រុង Galway ប្រទេសអៀវឡង់។
![ក្មេងប្រុសម្នាក់កាន់ដបសម្រាប់បាញ់ទឹកនៅពេលគាត់ចូលរួមក្នុងពិធីតាមបែបសាសនាហិណ្ឌូមួយ ឈ្មោះថា Holi នៅក្នុងប្រាសាទមួយក្នុងភូមិ Nandgaon ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។](https://gdb.voanews.com/adff11c1-e475-4803-93b2-c7679964dcd8_w1024_q10_s.jpg)
៦
ក្មេងប្រុសម្នាក់កាន់ដបសម្រាប់បាញ់ទឹកនៅពេលគាត់ចូលរួមក្នុងពិធីតាមបែបសាសនាហិណ្ឌូមួយ ឈ្មោះថា Holi នៅក្នុងប្រាសាទមួយក្នុងភូមិ Nandgaon ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
![ឧទ្ធម្ភាចក្រ១គ្រឿងកំពុងដឹកក្ដាន់៣ក្បាលទៅកាន់គ្លីនិកនៅក្នុងតំបន់អភិរក្សសត្វព្រៃ ដើម្បីឆែកមើលពីស្ថានភាពរបស់វានិងកំណត់អំពីអាកប្បកិរិយារបស់វានារដូវធ្លាក់ទឹកកក នៅតំបន់អភិរក្សសត្វព្រៃ Hardware Ranch ជិតទីក្រុង Hyrum Utah សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ មីនា។](https://gdb.voanews.com/400bf458-5173-49ad-90d8-7a79952abf76_w1024_q10_s.jpg)
៧
ឧទ្ធម្ភាចក្រ១គ្រឿងកំពុងដឹកក្ដាន់៣ក្បាលទៅកាន់គ្លីនិកនៅក្នុងតំបន់អភិរក្សសត្វព្រៃ ដើម្បីឆែកមើលពីស្ថានភាពរបស់វានិងកំណត់អំពីអាកប្បកិរិយារបស់វានារដូវធ្លាក់ទឹកកក នៅតំបន់អភិរក្សសត្វព្រៃ Hardware Ranch ជិតទីក្រុង Hyrum Utah សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ មីនា។
![ក្មេងស្រីមូស្លីមកំពុងអនុវត្ត Vovinam ដែលជាក្បាច់គុណបូរាណវៀតណាមសម្រាប់ការពារខ្លួន ដោយប្រើដាវ និងដំបង ដែលការសម្ដែងនេះធ្វើឡើងសម្រាប់អបអរដល់ទិវានារីអន្តរជាតិ នៅវិទ្យាល័យ Maaz ក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/4fb8f059-b947-435d-bcb9-cbc628eee0ac_w1024_q10_s.jpg)
៨
ក្មេងស្រីមូស្លីមកំពុងអនុវត្ត Vovinam ដែលជាក្បាច់គុណបូរាណវៀតណាមសម្រាប់ការពារខ្លួន ដោយប្រើដាវ និងដំបង ដែលការសម្ដែងនេះធ្វើឡើងសម្រាប់អបអរដល់ទិវានារីអន្តរជាតិ នៅវិទ្យាល័យ Maaz ក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។
![បុរសម្នាក់កំពុងអង្គុយនៅលើបង់នៅឯទីលាន Piazza del Popolo ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទសាលា រោងភាពយន្ត ហើយបានលើកទឹកចិត្តពលរដ្ឋឲ្យធ្វើការពីផ្ទះ និងកុំឈរនៅជិតគ្នាក្នុងចន្លោះ១ម៉ែត្រ ជាវិធានការបង្ការការឆ្លងមេរោគកូវិដ១៩។](https://gdb.voanews.com/6aa4ebc7-2573-4aa2-9e07-ac65dd3103b5_w1024_q10_s.jpg)
៩
បុរសម្នាក់កំពុងអង្គុយនៅលើបង់នៅឯទីលាន Piazza del Popolo ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទសាលា រោងភាពយន្ត ហើយបានលើកទឹកចិត្តពលរដ្ឋឲ្យធ្វើការពីផ្ទះ និងកុំឈរនៅជិតគ្នាក្នុងចន្លោះ១ម៉ែត្រ ជាវិធានការបង្ការការឆ្លងមេរោគកូវិដ១៩។