ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា​ ការ​លើក​កម្ពស់​ស្រ្តី​បាន​ថយ​ចុះ​ និង​អាច​បន្ត​​ធា្លក់​ចុះ​ថែម​ទៀត​


រូបឯកសារ៖ ស្ត្រី​ស៊ូដង់​ដង្ហែ​ក្បួន​នៅ​ទីក្រុង​ខាទុំ​ ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​លុប​បំបាត់​អំពើហិង្សា​លើ​ស្ត្រី កាល​ពី​ខែ​វិច្ឆិកា ២០១៩។
រូបឯកសារ៖ ស្ត្រី​ស៊ូដង់​ដង្ហែ​ក្បួន​នៅ​ទីក្រុង​ខាទុំ​ ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​លុប​បំបាត់​អំពើហិង្សា​លើ​ស្ត្រី កាល​ពី​ខែ​វិច្ឆិកា ២០១៩។

ការ​លើក​កម្ពស់ស្រ្តី​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ទូទាំង​សកលោក​មាន​ការ​រីក​ចម្រើន​ ប៉ុន្តែ​២៥​ឆ្នាំ​បន្ទាប់​ពី​ទាមទារ​ឲ្យ​មាន​វិធាន​ការ​នានា​ដើម្បី​ឲ្យ​មាន​ការទទួល​ស្គាល់​ស្រ្តី​កាន់​តែ​ខ្លាំង​នៅ​ឯសន្និសីទ​សំខាន់​មួយ​នៅ​ក្នុង​ទីក្រុងប៉េកាំង​ អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ថា​ ការវិវត្តន៍​នេះ​បាន​ថយ​ចុះ។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​មុន​ទិវានារី​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា​ បុរស​នៅ​តែ​ជា​អ្នក​ទទួល​បាន​តំណែង​នៅ​ក្នុង​ការ​បោះឆ្នោត​ ជា​អ្នក​រក​ប្រាក់​ចំណូល​ និង​ជា​អ្នក​ដែល​ទទួល​បាន​ការងារ​ល្អ​និង​ការ​អប់រំ​ច្រើន​លើស​លុប​ជាង​ស្រ្តី។

លើស​ពីនេះ​ទៀត​ ស្រ្តី​នៅ​តាម​តំបន់​ជាច្រើ​នៅ​ទូទាំង​ពិភពលោក​នៅ​តែ​កំពុង​ព្យាយាម​ជន្នះ​ឧបសគ្គ​នានា​នៅ​ក្នុង​សង្គម​ រួម​ទាំង​ការរៀប​ការ​នៅ​វ័យ​ក្មេង​ អនក្ខរភាព​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កង្វះ​ខាត​នៃ​ការ​ចូល​រួម​នៅ​ក្នុង​ផែនការ​គ្រួសារ។​ ស្រ្តី​នៅ​តាម​ជនបទ​និង​ស្រ្តី​ជា​ជនជាតិ​ភាគ​តិច​ប្រឈម​នឹង​ឧបសគ្គ​កាន់​តែខ្លាំង​បូក​រួម​ទាំង​ការ​រើស​អើង​និង​ភាព​ក្រីក្រី​ផង​ដែរ។ ​

អ្នកស្រី ​Phumzile Mlambo-Ngcuka​ នាយិកា​ប្រតិបត្តិ​នៃ​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិស្រ្តី​បាន​ថ្លែង​នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​ថា៖ «ទោះ​បី​ជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ​ក្តី​ ក៏​យើង​នៅ​តែ​មើល​ឃើញ​ពី​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​ និង​លទ្ធភាព​នៃ​ការធ្វើ​ឲ្យ​ប្រសើរ​ទៅ​មុខ​ដែរ។ យើង​ចង់​ចាប់​យក​ឱកាស​ទាំង​នោះ»។

របាយការណ៍​បាន​រកឃើញ​ថា​ អាមេរិកឡាទីន​គឺ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ពីរបី​ផ្សេងទៀត​ ដែល​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​វិស័យ​ការងារបានកើនឡើង​ក្នុង​រយៈ​ពេល​ជាង២០ឆ្នាំ​មក​នេះ។​

អ្នកស្រី​ Silke Staab​ អ្នក​ជំនាញ​ស្រាវ​ជ្រាវ​និង​ទិន្និន័យ​នៃ​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ស្រ្តី​បាន​ថ្លែង​ថា៖ «ប្រទេស​នានា​ដូចជា​ប្រទេស​ឈីលី​ និង​អ៊ុយរូហ្គាយ​បាន​លើក​កម្ពស់​ការ​ថែទាំ​កុមារ ​ដោយសារ​ប្រទេស​ទាំង​នេះ​ទទួល​ស្គាល់​ថា ​ការផ្តល់​អំណាច​សេដ្ឋកិច្ច​ដល់​ស្រ្តី​នឹង​មិន​អាច​ក្លាយ​ជា​ការពិត​បាន​ទេ​ ប្រសិនបើ​ក្រុម​គ្រួសារ​នានា​ខ្វះ​ការគាំទ្រ​ក្នុង​វិស័យ​នេះ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG