ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ ត្រាំ​ នឹង​អនុម័ត​​​​​ច្បាប់​ថវិកា​ចំណាយ​អាសន្ន​ Covid-19 តម្លៃ​ជាង​៨​ពាន់​លាន​ដុល្លារ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ធ្វើ​ដំណើរ​ចេញ​ពី​សេត​វិមាន​ទៅ​ចូលរួម​ក្នុង​ការ​ថ្លែង​ព័ត៌មាន​ត្រួសៗ​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព នៅ​ជម្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែកវ៉ាក់សាំង កាល​ពី​ថ្ងៃទី​៣ មីនា ២០២០។
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ធ្វើ​ដំណើរ​ចេញ​ពី​សេត​វិមាន​ទៅ​ចូលរួម​ក្នុង​ការ​ថ្លែង​ព័ត៌មាន​ត្រួសៗ​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព នៅ​ជម្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែកវ៉ាក់សាំង កាល​ពី​ថ្ងៃទី​៣ មីនា ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​អនុម័ត​ច្បាប់​ចាយ​វាយ​បន្ទាប់​តម្លៃ​៨.៣០០​លាន​ដុល្លារ​ សម្រាប់​វិធានការ​ទប់​ទល់​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី Covid-19 ​ដែល​រួម​មាន​ថវិកា​ដើម្បី​ការ​បង្កើត​វ៉ាក់សាំង​ការពារ​មួយ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​សេវា​ពលរដ្ឋលោក​ Alex Azar ​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ឧបករណ៍​ធ្វើ​តេស្ត​ចំនួន​១​លាន​កញ្ចប់​ នឹង​ត្រូវ​បាន​គេ​ចែក​ចាយ​ដល់​មន្ទីរ​ពិសោធន៍​នានា​ទៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ត្រឹម​ចុង​សប្តាហ៍​នេះ។

កន្លង​មក​រដ្ឋបាល​លោក​ត្រាំ​បាន​រង​ការ​រិះគន់​ថា​ មិន​បាន​ផ្គត់​ផ្គង់​ឧបករណ៍​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​នេះ​ឲ្យ​បាន​គ្រប់​គ្រាន់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក Mike Pence​ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បាន​ទៅ​ទស្សនា​រដ្ឋ​ Washington នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ដែល​រដ្ឋ​នេះ​ជា​កន្លែង​ដែល​មាន​អ្នក​ស្លាប់​១១​នាក់ ​នៃ​អ្នក​ស្លាប់​ពី​ជំងឺ​ Covid-19 ​ទាំង​អស់នៅ​សហរដ្ឋ​អាមេរិក​សរុប​១២នាក់។​ ករណី​សា្លប់​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​ Washington ​នេះ​បាន​កើត​ឡើង​នៅមជ្ឈមណ្ឌលថែទាំ​មនុស្ស​ចាស់​មួយ​កន្លែង​នៅ​ជិត​ទី​ក្រុង​ Seattle។​

រដ្ឋ​ Maryland ​ជា​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​សហរដ្ឋ​អាមេរិក​ជា​រដ្ឋថ្មី​ចុង​ក្រោយ​ដែល​ទើប​បាន​ប្រកាស​ពី​ករណី​ឆ្លង​មេរោគ​ Covid-19 ដំបូង​របស់​ខ្លួន ​ដែល​បានកើត​ឡើង​លើ​ប្តី​ប្រពន្ធ​វ័យ​ជាង​៧០​ឆ្នាំ​ពីរ​នាក់ និង​ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ ​ដែល​អ្នក​ទាំង​បី​បាន​ឆ្លង​មេរោគ​នេះ​ពេល​ធ្វើ​ដំណើរ​លើ​នាវា​កម្សាន្ត​នៅ​ក្រៅ​ប្រទេស។ ​អ្នក​ទាំង​បី​រស់​នៅ​ស្រុក ​Montgomery ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋ​ Colorado​ ក៏​បាន​ប្រកាស​ករណី​ឆ្លង​ដំបូង​២​របស់​ខ្លួន​ដែល​បាន​កើត​ឡើង​លើ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​នៅ​ក្រៅ​ប្រទេស​ដែរ។

នៅ​ក្រៅ​សហរដ្ឋ​អាមេរិក មេរោគ​ Covid-19 បាន​ឆ្លង​ទៅ​ដល់​ប្រទេស​ថ្មី​មួយ​ចំនួន រួម​មាន ​បុរីវ៉ាទីកង់ ប្រទេស​កាមេរូន​ ដែនដី​ប៉ាឡេស្ទីន។

នៅ​ត្រឹម​ថ្ងៃ​ព្រហ្បតិ៍​មាន​ករណី​ ឆ្លង​ជាង​៩៨.០០០​នាក់ និង​អ្នក​ស្លាប់​យ៉ាង​តិច​៣.៣០០​នាក់៕

XS
SM
MD
LG