ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជា​ច្រើន​ខិតខំប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​ការរាលដាល​មេរោគ​វីរុស​កូរ៉ូណា


មនុស្ស​ម្នា​ពាក់​ម៉ាស់ការពារ​ អាន​ព័ត៌មាន​ពី​ការ​លក់ម៉ាស់នៅ​ ​​ប្រៃសណីយ៍ខណៈដែល​ករីណី​ឆ្លង​វីរុស​កូរ៉ូណា​កើនឡើង​ក្នុង​ទីក្រុង Daegu ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ២០២០។
មនុស្ស​ម្នា​ពាក់​ម៉ាស់ការពារ​ អាន​ព័ត៌មាន​ពី​ការ​លក់ម៉ាស់នៅ​ ​​ប្រៃសណីយ៍ខណៈដែល​ករីណី​ឆ្លង​វីរុស​កូរ៉ូណា​កើនឡើង​ក្នុង​ទីក្រុង Daegu ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ២០២០។

ប្រទេស​ជាច្រើននៅ​ទូទាំង​ពិភពលោក​ចាត់វិធានការ​មោះមុតដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាល​ដាល​នៃ​មេរោគ​វីរុស​កូរ៉ូណា​ដែល​បានឆ្លង​ដល់​មនុស្ស​៩ម៉ឺន​៥ពាន់​នាក់នៅ​ក្នុង​ប្រទេស​ជាង៧៥​នៅ​ពេល​ដែល​ចំនួន​ករណីថ្មី​ៗ​ចាប់ផ្តើម​ចុះ​ថយ​នៅក្នុងប្រទេស​ចិន។

អង្គការសុខភាព​ពិភពលោកបាន​និយាយ​ថា​មាន​ករណី​ថ្មីៗ​នៃ​មេរោគ COVID-19 ជិត​១៧​ដងនៅ​ខាង​ក្រៅ​ប្រទេស​ចិន​ច្រើន​ជាង​នៅ​ខាង​ក្នុង​ព្រំដែន​ចិន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​អូស្ត្រាលី​បានចូលរួម​ជាមួយ​ប្រទេស​ចិន​និង​ប្រទេស​អ៊ីរ៉ង់​ហាមប្រាម​ការ​ធ្វើដំណើរ​ពីប្រទេសកូរ៉េខាង​ត្បូងដែល​មានករណី​ជាង​៦ពាន់ដែលជា​ចំនួន​ច្រើន​បំផុត​នៅ​ខាង​ក្រៅប្រទេស​ចិន។

នៅ​ក្រោយ​ហាមប្រាមការ​ធ្វើដំណើរពីប្រទេស​ចិន ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​អំពីការ​រឹតត្បិត​លើពួក​អ្នកដំណើរ​មក​ពី​តំបន់ខ្លះ​នៃប្រទេស​កូរ៉េខាង​ត្បូង ប្រទេស​អ៊ីរ៉ង់ និង ប្រទេសអ៊ីតាលី។ ប្រទេស​អ៊ីរ៉ង់និង​ប្រទេស​អ៊ីតាលី​ជាកន្លែង​មាន​អ្នកជំងឺ​នេះ​ច្រើន​ជាង​គេបន្ទាប់ពីប្រទេស​ចិន​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រទេស​អ៊ីរ៉ង់​ដែល​មាន​ករណី​អ្នក​មាន​ជំងឺ​នេះជាង​៣ពាន់​៥រយ​នាក់បាន​និយាយ​ថា​សាលា​រៀននិង​សាកលវិទ្យាល័យ​នឹង​នៅតែ​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃទី២០​ខែមីនា។​ប្រទេសអ៊ីតាលី​ដែល​បាន​រាយការណ៍​ថា​មានករណីអ្នកជំងឺ​នេះជាង​បីពាន់​នាក់​បាន​បិទ​សាលារៀន​និង​សាកល​វិទ្យាល័យ​រហូត​ដល់​ថ្ងៃទី១៥ខែ​មិនា​ហើយ​បានហាម​ប្រាម​មិន​ឱ្យ​មានពួក​អ្នកទៅ​ទស្សនា​ការ​ប្រកួត​កីឡា​សម្រាប់ខែ​ក្រោយ។​

អ.ស.ប.បាន​និយាយ​ថារហូតមក​ដល់ពេលនេះ​មេរោគវីរុស​នេះ​បានបង្អាក់ការ​សិក្សា​អប់រំ​របស់​សិស្សានុសិស្ស​ជិត៣រយ​លាននាក់នៅ​ទូទាំង​ពិភពលោក​ពី​មត្តេយ្យ​សាលារហូត​ដល់ថ្នាក់ទី​១២។​

កាលពី​ថ្ងៃព្រហស្បតិ៍​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម បាន​ណែនាំ​ដល់​ពលរដ្ឋ​និង​ជន​បរទេស​ដែលរស់​នៅទី​នោះ​កុំឱ្យ​ធ្វើដំណើរ​ទៅក្រៅ​ប្រទេសនៅក្នុង​ពេល​មាន​ការ​រាល​ដាល​មេរោគ​វីរុសកូរ៉ូណា៕

XS
SM
MD
LG