ពលរដ្ឋនៅតំបន់ក្រុង Nashville មានពេលតិចតួចប៉ុណ្ណោះដើម្បីរត់រកកន្លែងជ្រកកោណនៅពេលព្យុះកំបុតត្បូងនេះ បានបោកបក់ កាលពីរលងអាធ្រាត្រយប់ថ្ងៃច័ន្ទចូលព្រឹកថ្ងៃអង្គារ។
លោក Sanders បានយកឈ្នះនៅក្នុងដែលមានប្រតិភូច្រើនជាងគេគឺរដ្ឋ California (កាលីហ្វ័រញ៉ា) ក៏ដូចជាឈ្នះនៅរដ្ឋ Colorado, Utah និងរដ្ឋ Vermont ដែលជារដ្ឋកំណើតរបស់លោក Sanders។
ប្រទេសចិនបន្តរាយការណ៍ពីការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មី ដោយនៅថ្ងៃពុធមានករណីឆ្លងថ្មីត្រឹម១១៩ ករណី ដែលខុសឆ្ងាយពីការឆ្លងថ្មីរាប់ពាន់ក្នុងមួយៗ ដែលចិនបានរាយការណ៍ពីមុនៗ។
អ្នកនាំពាក្យកងកម្លាំងសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានម្នាក់បានថ្លែងថា ការទម្លាក់គ្រាប់បែកនោះ សំដៅទៅលើពួកអ្នកប្រយុទ្ធណា ដែលនៅតែធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅកន្លែងឆែកឆេរមួយកន្លែងនៅក្នុងខេត្ត Helmand។
លោក Mark Lowcock អគ្គលេខាធិការរងអ.ស.ប.បានធ្វើការស្ទង់ប្រមាណនេះនៅក្រោយលោកនិងមន្ត្រីអ.ស.ប.ឯទៀតៗព្រមទាំងពួកមន្ត្រីអាមេរិកផងបានទៅទស្សនាខេត្តព្រំដែន Hatay នៃប្រទេសតួកគីដើម្បីត្រួតពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
មន្ត្រីសន្តិសុខនិងចារកម្មសហរដ្ឋអាមេរិកបានព្រមានក្រុមអ្នកបោះឆ្នោតឲ្យត្រៀមខ្លួនចំពោះលទ្ធភាពនៃតួអង្គបរទេសដែលនឹងព្យាយាមបញ្ជុះបញ្ជូលទស្សនៈរបស់ពួកគេ ខណៈដែលពួកគេប្រុងប្រៀបចូលរួមការបោះឆ្នោតបឋមសំខាន់ៗ។
រូបភាពជុំវិញពិភពលោកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ចិន សហរដ្ឋអាមេរិក អាល្លឺម៉ង់ តួកគី អ៊ីស្រាអែល និងអូទ្រីស។
ការប្រកួតប្រជែងនៅ១៤រដ្ឋនេះ ជាការប្រកួតដណ្តើមចំនួនប្រតិភូដ៏ច្រើន គឺប្រមាណ១ភាគ៣នៃប្រតិភូសរុបទាំងអស់ ដើម្បីឲ្យបានគ្រប់ចំនួនប្រតិភូដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីពីគណបក្សបាន។
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទួលការគាំទ្រយ៉ាងសំខាន់ចំនួន៣មកពីអតីតគូប្រជែងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដោយបានបន្ថែមសន្ទុះយុទ្ធនាការបោះឆ្នោតរបស់លោកមុនការបោះឆ្នោតបឋមនៅក្នុងរដ្ឋជាង១០ដែលហៅថា Super Tuesday។
ក្រុមអ្នកស៊ើបអង្កេតអសបនិយាយថាជនស៊ីវិលរាប់លាននាក់ក្នុងខេត្ត Idlib ដែលស្ថិត ក្រោមការហ៊ុមព័ទ្ធដោយកងកម្លាំងស៊ីរីដែលគាំទ្រដោយរុស្ស៉ី និងក្រុមភេរវករគ្រប់ គ្រងតំបន់នោះ កំពុងប្រឈមនឹងមហន្តរាយមនុស្សធម៌។
នៅពេលសហភាពអឺរ៉ុបប្រកាសអាសន្នកម្រិតខ្ពស់នៃមេរោគកូរ៉ូណា អង្គការសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ OECD ប្រចាំប្រទេសបារាំងបានទស្សន៍ទាយថាសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងតែ២.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ។
The "public charge rule" got the green light from the U.S. Supreme Court last month pending ongoing litigation and will affect low-income foreign citizens seeking U.S. immigration visas or permanent residency in the United States. Share on Facebook
រដ្ឋបាលលោក ត្រាំ នឹងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ចំពោះអ្នកណាដែលទំនងនឹងពឹងផ្អែកលើកម្មវិធីជំនួយសាធារណៈរបស់អាមេរិក។ ក្រុមអ្នករិះគន់ហៅ ច្បាប់រឹងបន្តឹងដោយផ្អែកលើទ្រព្យសម្បតិ្តនេះថាជា ការធ្វើតេស្តទ្រព្យសម្បត្តិដែលមានភាពលំអៀងនិងរើសអើងជាតិសាសន៍។
Former Vice President Joe Biden has won the South Carolina primary, a key preference vote in the race for the Democratic Party’s presidential nomination.
លោក Joe Biden អតីតអនុប្រធានាធិបតីបានឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ South Carolina ដែលជាការបោះឆ្នោតដ៏សំខាន់ក្នុងការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។
The United States signed a historic agreement Saturday with the Taliban in Doha. If all sides follow through, this could pave the way to end a 19-year-old war in Afghanistan.
សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយជាមួយក្រុមតាលីបង់នៅក្រុងDoha ប្រទេសកាតា។ បើភាគីទាំងអស់គោរព នោះកិច្ចព្រមព្រៀងនេះអាចត្រួសត្រាយផ្លូវបញ្ចប់សង្គ្រាមរយៈពេល១៩ឆ្នាំនៅប្រទេសអាហ្គានីស្ថាន។
តើបច្ចេកវិទ្យាអ៊ីនធឺណិតដែលថ្មីនៅពេលនោះ អាចជួយដល់ប្រជាធិបតេយ្យដែរឬទេ នៅពេលដែលមនុស្សម្នាអាចទទួលបានព័ត៌មានបាន មិនថាពួកគេមានចំណូល ឋានៈអ្វីក្នុងសង្គម ឬសេរីភាពកម្រិតណានៅក្រោមរដ្ឋាភិបាលរបស់ពួកគេនោះទេ?
លោក Pete Buttigieg បានចាកចេញពីការប្រជែងបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។
ព័ត៌មានផ្សេងទៀត