វីដេអូមួយដែលត្រូវបានគេចែកចាយយ៉ាងច្រើននៅលើបណ្តាញព័ត៌មានសង្គមបានបង្ហាញពីហ្វូងមនុស្សខឹងសម្បារដែលបានគំរាមកំហែងជនជាតិអាស៊ី២នាក់អំពីមេរោគកូរ៉ូណាវីរុស។
មានសេចក្តីរាយការណ៍នៅក្នុងវីដេអូដែលត្រូវបានគេថតនៅក្នុងប្រទេសកេនយ៉ា បានបង្ហាញថា បុរសម្នាក់នៅក្នុងហ្វូងមនុស្សបានស្រែកដាក់គូស្រកមួយមួយគូដែលមានការភ័យខ្លាចថា «យើង មិនមានមេរោគកូរ៉ូណាទេ។ ល្មមហើយ»។ បុរសនៅក្នុងហ្វូងមនុស្សនោះ បានលើកដៃគំរាមកំហែងទះកំភ្លៀងបុរសជនជាតិអាស៊ីនោះ។
នៅពេលដែលមេរោគកូរ៉ូណារាលដាលទៅកាន់ទ្វីបនានា មេរោគនោះក៏កំពុងធ្វើឲ្យមានការភ័យខ្លាចដែរ។ នៅក្នុងផ្នែកជាច្រើនរបស់ពិភពលោក រួមទាំងទ្វីបអា ហ្វ្រិក ការភ័យខ្លាចជនជាតិចិនកំពុងកើនឡើង។ ជនជាតិចិនប្រមាណ១លាននាក់បានរស់នៅនិងធ្វើការនៅក្នុងទ្វីបអាហ្វ្រិក។ ពួកគេជាច្រើនឥឡូវនេះ បានប្រឈមការរើសអើងកាន់តែខ្លាំងឡើង។
ក្នុងកិច្ចសម្ភាសន៍មនុស្សនៅតាមផ្លូវក្នុងរដ្ឋធានីណៃរ៉ូប៊ី VOA បានរកឃើញថា មនុស្សកាន់តែច្រើនឡើងមានការមិនពេញចិត្តជនអន្តោប្រវេសន៍ចិនកាន់តែខ្លាំងឡើង។
អ្នកស្រី Patricia Wayua ជាអ្នកពិគ្រោះការនៅក្រុមហ៊ុនបណ្តាញព័ត៌មានក្នុងប្រទេសកេនយ៉ា បានប្រាប់ VOA ផ្សាយជាភាសាស្វាហ៊ីលីថា ពេលដែលខ្ញុំឃើញជនជាតិចិន ខ្ញុំមានការភ័យខ្លាច ព្រោះខ្ញុំមិនដឹងថា តើគេមកពីប្រទេសចិនឬពួកគេនៅក្នុងប្រទេសកេនយ៉ាមុនពេលមេរោគនោះផ្ទុះឡើង។លោកដឹងទេថា ប្រព័ន្ធរបស់យើង មិនល្អ។ដោយហេតុនេះហើយ ពេលដែលយើងឃើញជនជាតិចិន យើង មានការភ័យខ្លាច»។
បុរសម្នាក់ទៀតដើរតាមផ្លូវ បានជំរុញឲ្យមានការប្រុងប្រយ័ត។គាត់ បាននិយាយថា «ខ្ញុំគិតថា យើង មិនត្រូវរើសអើងប្រឆាំងនឹងពួកគេទេ។រដ្ឋាភិបាលត្រូវតែពិនិត្យធ្វើឲ្យប្រាកដថា អ្នកចូលក្នុងប្រទេសនេះ ត្រូវបានគេពិនិត្យឆែកឆេរហើយនឹងអ្វីៗធ្វើទៅតាមនីតិវិធី»៕