រូបភាពជុំវិញពិភពលោកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០ មានមកពីប្រទេសដូចជា រុស្ស៊ី អេស្ប៉ាញ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អ៊ីតាលី និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ០៤ មីនា ២០២០

១
អ្នកឡើងអគារជនជាតិបារាំងលោក Alain Robert កំពុងវាស់អគារដែលមានកម្ពស់១៤៤ ម៉ែត្រគឺអគារ Glories ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ លោក Robert ដែលត្រូវបានគេស្គាល់ថាជាបុរសពីងពាងបានឡើងអគារនៃក្នុងរយៈពេល២០នាទីហើយត្រូវបានអាជ្ញាធរអេស្ប៉ាញឃុំខ្លួនបន្ទាប់ពីនោះ។

៣
ទាហានស្លៀកឈុតការពារ បាញ់ថ្នាំសម្លាប់មេរោគដើម្បីបង្ការវីរុសកូរ៉ូណាថ្មីនៅតាមផ្លូវផ្សារទំនើបក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

៤
យន្តហោះដែលខ្ទេចខ្ទីនៅអាកាសយានដ្ឋាន John C. Tune បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់កាត់ទីក្រុង Nashville រដ្ឋ Tennessee កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

៦
ប្រជាជនអង្គុយនៅចម្ងាយឃ្លាតពីគ្នាអំឡុងបទបង្ហាញនៃរថយន្តអគ្គសនីថ្មី FIAT 500 ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

៧
បុគ្គលិកសង្រ្គោះ ប្រជាជននិងអ្នកស្ម័គ្រចិត្តស្វែងរកជនរងគ្រោះបន្ទាប់ពីមានការបាក់ដីក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ឆ្នេរក្នុងទីក្រុង Guaruja ប្រទេសប្រេស៊ីល។

៨
ស្ត្រីចំណាស់ម្នាក់លក់តុក្កតាកូនក្រមុំឈើ Matryoshka នៅលើស្ពានមួយលើទន្លេ Moskva ខាងមុខព្រះវិហារកាតូលិក Christ the Saviour ក្នុងទីក្រុងមូស្គូ។