ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតអនុម័តដោយសំឡេងប្រកៀកប្រកិតគ្នានូវសេចក្តីសម្រេច អំពីកញ្ចប់ថវិកាដែលមានទឹកប្រាក់ប្រមាណ ៣,៥ លានលានដុល្លារកាលពីព្រឹកថ្ងៃពុធដែលនឹងផ្តល់សម្រាប់គម្រោងចំណាយលើសេវាគ្រួសារ កម្មវិធីបរិស្ថាន និងសុខភាព។
រដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ានិយាយថា ខ្លួនទទួលស្វាគមន៍ការតែងតាំងបេសកជនដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ដើម្បីជួយដោះស្រាយវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសនោះ ទោះបីក្រុមអង្គការសិទ្ធិមនុស្សខ្លះបានច្រានចោលជម្រើសនោះ។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និយាយថា តុលាការចិនបានកាត់ទោសឲ្យលោក Michael Spavor ពាណិជ្ជករជាតិកាណាដាជាប់ពន្ធនាគារ១១ឆ្នាំ ដែលជា«ការកាត់ទោសមិនអាចទទួលយកបាន និងអយុត្តិធម៌ទាំងស្រុង»។
បញ្ហាខ្វះខាតទឹកកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាជម្លោះនិងការតវ៉ាទាក់ទងនឹងកង្វះទឹកនេះ បាននាំឱ្យអ្នកតាមដានជាច្រើនអះអាងថា កង្វះខាតទឹកប្រើប្រាស់នេះជាកត្តាដ៏សំខាន់មួយដែលកន្លងមកគេបានមើលរំលង នៅក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។
សាលារៀននៅស្រុក២ក្នុងរដ្ឋ Texas មិនស្តាប់តាមបទបញ្ជារបស់អភិបាលរដ្ឋលោក Greg Abbott ដែលហាមប្រាមមិនឲ្យរដ្ឋបាលមូលដ្ឋានចេញគោលការណ៍តម្រូវឲ្យពាក់ម៉ាសនោះទេ។
សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃច័ន្ទ បានបង្ហាញសំណើលម្អិតស្តីពីកម្មវិធីសុវត្ថិភាពសង្គមមានទឹកប្រាក់៣,៥ លានលានដុល្លារ ដែលនឹងពង្រីកតួនាទីរដ្ឋាភិបាលថ្នាក់ជាតិសម្រាប់ជីវភាពរបស់ពលរដ្ឋអាមេរិកាំងរាប់លាននាក់។
សហរដ្ឋអាមេរិក ដោយសហការជាមួយចក្រភពអង់គ្លេស និងប្រទេសកាណាដា បានដាក់ចេញផែនការទណ្ឌកម្មថ្មីលើប្រទេសបេឡារុសកាលពីថ្ងៃច័ន្ទ នៅខួបមួយឆ្នាំនៃការចាប់ផ្តើមត៉វាប្រឆាំងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសនេះ ដែលត្រូវបានគេមើលឃើញជាទូទៅថា មានការលួចបន្លំ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានហៅស្ថានការណ៍នៅលើសមរភូមិនៅក្នុងប្រទេសអាហ្វហ្គានីស្ថានថា «ជាការព្រួយកង្វល់ដ៏ខ្លាំង»។
យោធាស.រ.អា.ឱ្យដឹងថា ប្រហែលពាក់កណ្តាលនៃកងកម្លាំងអាមេរិកបានចាក់ថ្នាំបង្ការពេញលេញ។ បុគ្គលិកយោធាអាចសុំការលើកលែងមិនចាក់វ៉ាក់សាំង បើមានហេតុផលសុខភាព ឬសាសនា។
ពួកអ្នកវិភាគសន្និដ្ឋានថាការដែលចិនមិនបានធ្វើតាមការសន្យាវិនិយោគនិងជម្លោះដណ្តើមដែនសមុទ្រ បានជំរុញលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ឱ្យវិលទៅកាន់កិច្ចព្រមព្រៀងស្តីពីទស្សនកិច្ចយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលក្រុង Washinbgton វិញ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានជំរុញសេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធចំនួន១លានលានដុល្លារ ឆ្លងផុតឧបសគ្គពីរដំណាក់កាលបន្ថែមទៀត កាលពីយប់ថ្ងៃអាទិត្យ ហើយការបោះឆ្នោតចុងក្រោយត្រូវគេរំពឹងថា នឹងធ្វើនៅថ្ងៃអង្គារ។
កីឡាអូឡាំពិករដូវក្តៅបន្ទាប់នឹងធ្វើនៅទីក្រុងប៉ារីសឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអ៊ីស្រាអែលចាស់ៗចំនួន១ភាគ៣គឺប្រហែល៤សែន២ម៉ឺននាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងជំរុញបង្ការវីរុសកូរ៉ូណាដូសទី៣។
កិច្ចប្រឹងប្រែងផ្នែកការទូតនេះបានកើតឡើងនៅពេលដែលក្រុមបះបោរតាលីបង់បានរុលទៅមុខខ្លាំងក្នុងសមរភូមិ ទោះបីជាសហរដ្ឋអាមេរិកនៅតែបន្តការវាយប្រហារតាមអាកាសគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្តី។
ពួកបាតុករក្មេងៗរាប់ពាន់នាក់ដែលខឹងនឹងយុទ្ធនាការវាក់វ៉ាក់សាំងយឺតយ៉ាវរបស់រដ្ឋាភិបាលដែលបានចាក់វ៉ាក់សាំងពេញលេញឲ្យពលរដ្ឋថៃទើបតែបាន៦ភាគរយនោះ បានប៉ះទង្គិចកាលពីថ្ងៃសៅរ៍ជាមួយប៉ូលិសដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ជ័រដាក់ពួកគេ។
តួលេខនេះបង្ហាញពីកំណើនយ៉ាងឆាប់រហ័សនៃអត្រាវីរុសនេះចាប់តាំងពីចុងខែឧសភានៅពេលការឆ្លងវីរុសនេះមានប្រហែល៣ភាគរយ។
នៅក្នុងលិខិតនោះលោក Kyaw Moe Tun បានសរសេរថា ក្រុមទាហានបានធ្វើទារុណកម្មនិងបានសម្លាប់បុរសចំនួន៦នាក់នៅក្នុងភូមិមួយក្នុងទីប្រជុំជន Kani កាលពីដើមខែកក្កដាហើយថា ជាលទ្ធផលពលរដ្ឋចំនួន១ម៉ឺននាក់បានរត់គេចចេញពីតំបន់នោះ។
លោកស្រី Harris នឹងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមអំពីបញ្ហាមួយចំនួនដែលមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដែលរួមមានសន្តិសុខតំបន់ការឆ្លើយតបរបស់ពិភពលោកចំពោះការរាតត្បាតជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងកិច្ចប្រឹងប្រែងរួមរវាងសហរដ្ឋអាមេរិកនិងប្រទេសវៀតណាម។
លោកប្រធានាធិបតីក៏បាននិយាយសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបានទាមទារអ្វី ចំពោះការផ្តល់វ៉ាក់សាំងទៅឲ្យប្រទេសទាំងនោះទេ។
នាង Krystsina Tsimanouskaya នឹងទៅដល់ទីក្រុងវីយ៉ែននៅថ្ងៃពុធពេលរសៀល។ បន្ទាប់មក នាងនឹងធ្វើដំណើរទៅប្រទេសប៉ូឡូញ ដែលរដ្ឋាភិបាលបានផ្តល់ទិដ្ឋាការមនុស្សធម៌ដល់នាង។
ព័ត៌មានផ្សេងទៀត