ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាតា​នឹង​រៀបចំ​កិច្ច​ប្រជុំ​អន្ដរ​ជាតិ​ស្តីពី​សន្តិភាព​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ គណៈប្រតិភូ​ក្រុម​តាលីបង់​និយាយ​គ្នា ក្នុង​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ និង​ក្រុម​តាលីបង់ ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ គណៈប្រតិភូ​ក្រុម​តាលីបង់​និយាយ​គ្នា ក្នុង​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ និង​ក្រុម​តាលីបង់ ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០២០។

កិច្ចប្រជុំ​អន្ដរជាតិ​ពីរ​បន្តគ្នា​កំពុង​រៀបចំ​នៅ​ប្រទេស​កាតា​នៅ​សប្តាហ៍​នេះ​ដើម្បី​ដាក់​សម្ពាធឱ្យ​ភាគី​ច្បាំង​គ្នានៅ​ប្រទេស​អាហ្វហ្គានីស្ថាន​បន្ត​ការ​ចរចា​សន្តិភាព​និង​ធ្វើ​កិច្ច​ព្រមព្រៀងមុន​ជម្លោះ​រាលដាល​មិន​អាច​គ្រប់គ្រង​បាន។

កិច្ច​ប្រឹងប្រែង​ផ្នែក​ការទូត​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​បះបោរ​តាលីបង់​បាន​រុល​ទៅមុខខ្លាំង​ក្នុង​សមរភូមិ ​ទោះបី​ជា​សហ​រដ្ឋ​អាមេរិក​នៅតែ​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​គាំទ្រ​ដល់​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ក្តី។​

ជំនួប​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​ព្រមាន​កាលពី​សប្តាហ៍​មុន​ដោយ​អង្គការ​សហ​ប្រជាជាតិ​ថា៖​ «សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​ដែល​កាន់តែ​គ្រោះ ថ្នាក់​ និងកាន់​តែបំផ្លិច​បំផ្លាញ»។​

អ្នក​តំណាង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​លោក Zalmay Khalilzad ​និង​សមភាគី​របស់​លោក​មកពី​ប្រទេស​រុស្ស៊ី ​ចិន​ និង​ប៉ាគីស្ថាន​នឹង​ជួបគ្នា​នៅ​រាជធានី​ដូហា​នៃ​ប្រទេស​កាតា​នៅ​ថ្ងៃ​ពុធ។​

ក្រុម​ដែល​ផ្តួចផ្តើម​គំនិត​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នេះធ្វើ​ការ​ពិគ្រោះ​យោបល់​ជាប្រចាំ​អំពី​វិធីគាំទ្រការ​ចរចា​រវាង​អាហ្វហ្គានីស្ថាន​ដើម្បី​ជួយ​ឱ្យ​ភាគី​នានា​សម្រេច​បាន​ដំណោះ​ស្រាយ​នយោបាយ​ និង​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​និង​ទូលំទូលាយ។​

វីអូអេ​បាន​ដឹង​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​នៅ​ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​ថា ​ក្រុម​នេះ​នឹងពិគ្រោះ​យោបល់​មុន​ជំនួប​នៅ​រាជធានី​ដូហា​ជាមួយ​ក្រុម​តាលីបង់​ និង​តំណាង​រដ្ឋាភិបាលក្រុង​កាប៊ុល​ដែល​កំពុង​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព​រវាង​អាហ្វហ្គានីស្ថាន​ដែល​មាន​ភាព​យឺតយ៉ាវ​នៅ​ទីនោះ៕

XS
SM
MD
LG