ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិអ្នកស្រី Samantha Power គ្រោងនឹងជួបមន្ត្រីនៅប្រទេសអេត្យូពីនៅថ្ងៃពុធនេះ ស្របពេលសហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលប្រទេសនេះ អនុញ្ញាតឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ Tigray។
អ្នកស្រី Rachael Walensky ប្រធានទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ(CDC)អាមេរិក បានហៅរលកនៃការឆ្លងពេលនេះថា ជាការរាតត្បាតទៅលើអ្នកមិនបានចាក់វ៉ាក់សាំង។
ទឹកជំនន់ធំៗនៅប្រទេសចិនបង្ហាញពីបញ្ហាប្រឈមនានាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាដ៏ចម្បងមួយសម្រាប់អ្នករៀបចំផែនការអភិវឌ្ឍទីក្រុងនានាទូទាំងពិភពលោក។
ជប៉ុនកំពុងបន្ថែមការឆ្លងថ្មីប្រមាណ១ម៉ឺនករណីក្នុងមួយថ្ងៃ ដែលបណ្តាលឲ្យប្រធានសមាគមសុខាភិបាលជប៉ុនកាលពីថ្ងៃអង្គារប្រកាសស្ថានភាពអាសន្នទូទំាងប្រទេស។
អ្នកដំណើរត្រូវធ្វើតេស្តវីរុសកូរ៉ូណាក្នុងរយៈពេលពីរថ្ងៃមុនពេលឡើងយន្តហោះទៅអង់គ្លេស។
នាង Sakura Kokumai ថា៖ «នេះជាការជួបប្រទះដំបូងរបស់ខ្ញុំជាមួយឧក្រិដ្ឋកម្មបែបរើសអើងជាតិសាសន៍។ ខ្ញុំត្រូវបានគេរើសអើងដោយសារតែពណ៌សម្បុរខាងក្រៅរបស់ខ្ញុំ មិនមែនពីព្រោះខ្ញុំជាអត្តពលិកទេ មិនមែនដោយសារខ្ញុំប្រកួតកីឡាការ៉ាត់តេទេ តែដោយសារខ្ញុំជាជនអំបូរអាស៊ី»។
នៅតាមកន្លែងចាក់សាក់លើស្បែកក្នុងទីក្រុងញូវដែលី មានមនុស្សកាន់តែច្រើននាំគ្នាចាក់សាក់ដើម្បីរំឭកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ បន្ទាប់ពីរលកទីពីរនៃជំងឺកូវីដ១៩ បានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់។
អង្គការមនុស្សធម៌ចំនួន ១៦ បានចេញសេចក្តីថ្លែងការណ៍រួមព្រមានអំពី «មហន្តរាយមនុស្សធម៌រីករាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបង្កឡើងដោយសារការរីករាលដាលដ៏ខ្លាំងនៃករណីឆ្លងជំងឺកូវីដ១៩ និងការកើនឡើងនៃអំពើហិង្សា»។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានដាក់ចេញនូវសេចក្តីព្រាងកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធរបស់គណបក្សទាំងពីរ ដែលមានតម្លៃប្រមាណ១លានលានដុល្លារដើម្បីជួសជុលផ្លូវថ្នល់ និងស្ពាន ដែលទ្រុឌទ្រោមនៅក្នុងសហរដ្ឋអាមេរិក និងពង្រីកបណ្តាញសេវាអ៊ីនធឺណិតល្បឿនលឿន។
លោក Lamont Marcell Jacobs អាយុ២៦ឆ្នាំ ឈ្នះក្នុងការរត់ប្រណាំងបុរសចម្ងាយ១០០ម៉ែត្រក្នុងថេរវេលា៩វិនាទី៨ ដោយបានមេដាយមាសជាលើកដំបូងក្នុងវិញ្ញាសារត់ប្រណាំងនៅអូឡាំពិកសម្រាប់ប្រទេសអ៊ីតាលី។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជឿជាក់ថា អ៊ីរ៉ង់បានធ្វើការវាយប្រហារនេះ»។
រដ្ឋាភិបាលអង់គ្លេសបានត្រៀមផ្តល់វ៉ាក់សាំងដូសទី៣ ដល់មនុស្សអាយុ ៧០ ឆ្នាំឡើង អ្នកថែទាំសុខភាពតាមផ្ទះ និងអ្នកងាយរងគ្រោះផ្នែកសុខភាព។
ការស្លាប់បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃក្នុងអំឡុងការឆ្លងលើកទីបីដោយវីរុសកូរ៉ូណាប្រភេទដែលតា (delta) ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដោយមានរបាយការណ៍អំពីចំនួនអ្នកស្លាប់៣២៦ នាក់ នៅថ្ងៃទី២៣ ខែកក្កដា ដែលនាំឱ្យចំនួនអ្នកស្លាប់ឡើងដល់៦.៤៥៩ នាក់។
អ្នកស្រី Tsikhanouskaya បានហៅជំនួបនេះថា «មានភាពកក់ក្តៅ» ហើយថាអ្នកស្រីគិតថាសហរដ្ឋអាមេរិកបានឈរជាមួយប្រទេសបេឡារុស។
អ្នករស់នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទាំង៥លាននាក់នឹងបន្ដស្ថិតនៅក្រោមការបិទសកម្មភាពសង្គមដ៏តឹងតែងរយៈពេល៤សប្តាហ៍ទៀត ដោយសារតែចំនួនករណីឆ្លងជំងឺកូវីដ ១៩បន្តកើនឡើង។
នាង Simone Biles អាយុ២៤ឆ្នាំបានដកខ្លួនចេញពីការប្រកួតជាក្រុមវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារបន្ទាប់ពីនាងលោតផ្លោះខុសបច្ចេកទេសលើតុនិងនាងភ្លាត់ជើងមកក្រោយពេលជើងដល់ដី។
មនុស្សជាច្រើនរយនាក់បានប្រជ្រៀតគ្នាមើលការប្រកួតហែលទឹកនោះនៅលើកញ្ចក់ទូរទស្សន៍នៅក្នុងចំណតរថភ្លើងក្នុងទីក្រុង Seward ក្នុងរដ្ឋ Alaska ដែលជាទីកន្លែងរស់នៅរបស់នាង Lydia Jacoby។
ប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលជួបនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi នៅសេតវិមាននៅថ្ងៃចន្ទនេះ ដោយប្រធានបទសំខាន់នៃជំនួបនោះ គឺវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងពេលខាងមុខ។
ក្រុមអ្នកវិទ្យាសាស្រ្តបានផ្សារភ្ជាប់អាកាសធាតុអាក្រក់នៅជុំវិញពិភពលោកទៅនឹងការប្រែប្រួលអាកាសធាតុ ហើយការសិក្សាស្រាវជ្រាវមួយចំនួននាពេលថ្មីៗនេះព្រមានថា ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីខែកុម្ភៈមកខ្លួនបានទទួលវ៉ាក់សាំងសរុបចំនួន ៩ លានដូសដែលក្នុងនោះរួមមានវ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថសហរដ្ឋអាមេរិករុស្ស៊ី ចិន និងចក្រភពអង់គ្លេស។
ព័ត៌មានផ្សេងទៀត