លោក Chuck Schumer សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងឲ្យរដ្ឋ New York បាននិយាយថា ការប្រើវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញគឺជាវិធីដ៏ «លឿនបំផុតនិងមានប្រសិទ្ធភាពបំផុត» នៅក្នុងការដកលោក Trump។ សមាជិកគណបក្សសាធារណរដ្ឋខ្លះ ក៏បានជំរុញឲ្យដកលោក Trump ចេញពីតំណែងផងដែរ។
លទ្ធផលនៃការប្រកួតដណ្ដើមការគ្រប់គ្រងព្រឹទ្ធសភានេះ នឹងមានឥទ្ធិពលខ្លាំងចំពោះការអនុម័តច្បាប់នានាសម្រាប់រយៈពេល ២ ឆ្នាំដំបូងនៃអាណត្តិរយៈពេល ៤ ឆ្នាំ របស់លោក Biden ក្នុងនាមជាប្រធានាធិបតី។
លោក Josh Hawley សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Missouri បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកនឹងប្រឆាំងការបញ្ជាក់សំឡេងបោះឆ្នោតនៃអង្គបោះឆ្នោតលើកចុងក្រោយនៅសប្តាហ៍ក្រោយ។
អង្គភាពសន្តិសុខកំព្យូទ័ររបស់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានឲ្យដឹងថា ការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រនេះ «បានបណ្តាលឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋមូលដ្ឋាន កុលសម្ព័ន្ធនិងអាជ្ញាធរដែនដី និងអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងក្រុមហ៊ុនឯកជន»។
លោក McConnell បានអបអរសាទរលោក Biden ស្របពេលដែលលោកប្រធានាធិបតី Donald Trump នៅបន្តការអះអាងដែលគ្មានមូលដ្ឋានរបស់លោកថាការបោះឆ្នោតមានការលួចបន្លំ។
លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០២ ដែលលើសពីចំនួនអង្គបោះឆ្នោតដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
បន្ថែមពីនេះ លោក Biden បានជ្រើសរើសលោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ឲ្យធ្វើជាប្រធានទីប្រឹក្សាសុខាភិបាលផ្នែកជំងឺកូវីដ១៩ របស់លោក។
កាលពីថ្ងៃអាទិត្យ មន្ត្រីក្នុងរដ្ឋGeorgia បានច្រានចោលការអះអាងរបស់លោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋដែលថាលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Georgia ដោយសារការលួចបន្លំ។
លោក Biden បានជំរុញសភាឲ្យ «អនុម័តកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច» នៅក្នុងខែធ្នូនេះ មុនពេលសមាជិកសភាជាប់ឆ្នោតថ្មីចូលកាន់តំណែងនៅខែមករាខាងមុខ។
លទ្ធផលបោះឆ្នោតមិនផ្លូវការនៅទូទាំងប្រទេសបង្ហាញថា លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០៦ រីឯលោក Trump វិញ ទទួលបាន ២៣២។ អង្គបោះឆ្នោតនេះ គឺជាអ្នកដែលកំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
អ្នកជំនាញកំពូលផ្នែកជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក ២ រូប បានធានាដល់ពលរដ្ឋអាមេរិកាំងកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងបង្ការជំងឺនេះនឹងមានក្នុងពេលឆាប់ៗនេះ។
នៅមួយថ្ងៃមុនថ្ងៃបុណ្យរំឭកគុណ Thanksgiving ចូលមកដល់ លោក Biden បានសន្យាថា៖ «មានក្តីសង្ឃឹមពិតប្រាកដ ដូច្នេះមិនត្រូវចុះចាញ់ទេ។ ជំងឺនេះ នឹងមិនស្ថិតនៅជារៀងរហូតនោះឡើយ»។
ស្របពេលដែលលោកត្រៀមខ្លួនចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ លោក Biden បាននិយាយថា សហរដ្ឋអាមេរិក «ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមជាមួយនឹងសត្រូវ មិនបដិសេធជាមួយសម្ព័ន្ធមិត្ត និងត្រៀមខ្លួនលើកតម្កើងគុណតម្លៃរបស់ខ្លួន»។
មន្ត្រីម្នាក់របស់រដ្ឋបាលលោក Trump បាននិយាយថា សេតវិមានបានយល់ព្រមកាលពីថ្ងៃអង្គារម្សិលមិញ ឲ្យលោក Biden ទទួលបានការផ្ដល់ដំណឹងប្រចាំថ្ងៃទាក់ទិននឹងកិច្ចការសម្ងាត់។
អ្នកជំនាញកំពូល ២ រូបផ្នែកជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេផ្ទាល់នឹងមិនមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យចុងក្រោយនោះទេ។
ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ការណ៍ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនសុខចិត្តចុះចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោត បានធ្វើឲ្យពួកគេមិនអាចផ្តល់ព័ត៌មានសំខាន់ៗដល់មន្ត្រីរបស់លោក បៃដិន ដើម្បីជួយទប់ស្កាត់ជំងឺនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលស្គាល់ជាលើកដំបូងកាលពីថ្ងៃអាទិត្យថា លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ «បានឈ្នះ» ការបោះឆ្នោតប្រធានាធិបតី នៅក្នុងការប្រកួតប្រជែងជាមួយនឹងលោកកាលពីជិតពីរសប្ដាហ៍មុន។
លោក Dan Sullivan សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Alaska បានជាប់ឆ្នោតម្តងទៀតកាលពីថ្ងៃពុធម្សិលមិញ ដែលធ្វើឲ្យគណបក្សសាធារណរដ្ឋទទួលបានអាសនៈយ៉ាងតិច ៥០ នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលមានអាសនៈសរុបចំនួន ១០០ សម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ទៀត។
លោក Brad Raffensperger លេខាធិការរដ្ឋ Georgia បាននិយាយថា លោកចង់ឲ្យលោក Trump ឈ្នះការបោះឆ្នោតនេះ ក៏ប៉ុន្តែលោកបានជំទាស់ទៅនឹងការអះអាងរបស់គណបក្សសាធារណរដ្ឋដែលថា ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia មានភាពមិនប្រក្រតី។
ព័ត៌មានផ្សេងទៀត