ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គបោះឆ្នោត​​បាន​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក Joe Biden ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក

រូបឯកសារ៖ លោក Joe Biden (ស្ដាំ) និង​អ្នកស្រី Kamala Harris ឈរ​នៅ​លើ​ឆាក ក្រោយ​ពី​ថ្លែង​សុន្ទរកថា​នៅ​ក្រុង Wilmington រដ្ឋ Delaware បន្ទាប់​ពី​ត្រូវ​បាន​គេ​សន្មត​ថា​អ្នក​ទាំង​ពីរ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

អង្គបោះឆ្នោត​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ច័ន្ទ ជ្រើសរើស​យក​លោក Joe Biden ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក។ ​

លោក Biden ទទួល​បាន​អង្គបោះឆ្នោត​សរុប​ចំនួន ៣០២ ដែល​លើស​ពី​ចំនួន​អង្គបោះឆ្នោត​ដែល​ត្រូវ​ការ​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ បេក្ខជន​ប្រធានាធិបតីម្នាក់​ត្រូវ​ការ​អង្គបោះឆ្នោត​ចំនួន​ ២៧០ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន។

គេ​រំពឹង​ថា រដ្ឋ Hawaii នឹង​បោះឆ្នោត​ឲ្យ​លោក Biden នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។

លោក Biden បាន​ក្លាយ​ជា​អ្នក​នយោបាយ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អស់រយៈពេល​ជិត​កន្លះ​សតវត្សរ៍​មក​ហើយ។ ជ័យជម្នះ​របស់​លោក Biden នឹង​ធ្វើ​ឲ្យ​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៥ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ២៤៤ ឆ្នាំ​មក​នេះ​របស់​សហរដ្ឋអាមេរិក ដែល​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​បន្ទាប់​ ក្រោយ​ពី​កាន់​តំណែងនេះ​បាន​មួយ​អាណត្តិ​នៅ​សេតវិមាន៕

XS
SM
MD
LG