លោក Biden បានតែងតាំងទីប្រឹក្សាជាច្រើនឲ្យពិនិត្យមើលកិច្ចប្រតិបត្តិការនៃទីភ្នាក់ងារនានានៅទូទាំងរដ្ឋាភិបាល។ លោកបាននិយាយកាលពីថ្ងៃអង្គារថា លោកអាចប្រកាសតែងតាំងបុគ្គលមួយចំនួនសម្រាប់មុខតំណែងសំខាន់ៗ មុនថ្ងៃបុណ្យឈប់សម្រាក «ទិវាថ្លែងអំណរគុណ (Thanksgiving)»។
អ្នកនាំពាក្យទីភ្នាក់ងារសេវាទូទៅនេះ បាននិយាយថា ទីភ្នាក់ងារនេះ នឹងមិនចាប់ផ្តើមកិច្ចការដំណើរការផ្ទេរអំណាចនោះទេ រហូតទាល់តែជ័យជម្នះនៃការបោះឆ្នោតរបស់លោក Biden ត្រូវបានបញ្ជាក់ថា ត្រឹមត្រូវតាមច្បាប់។
លោក Joe Biden ដែលត្រូវបានគេព្យាករណ៍ថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បានចាត់វិធានការយ៉ាងឆាប់រហ័សកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីចាប់ផ្តើមរៀបចំដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលដែលលោកត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ។
លោក Biden បាននិយាយថាដល់ «ពេលដែលត្រូវទុកចោលនូវវោហារសាស្ត្រមិនពិរោះស្ដាប់ បន្ថយកម្ដៅ មើលគ្នាទៅវិញទៅមកឡើងវិញ ស្ដាប់គ្នាទៅវិញទៅមកឡើងវិញ»។
អតីតប្រធានាធិបតីលោក Joe R. Biden Jr. ដែលជាអ្នកនយោបាយជើងចាស់អាមេរិកមួយរូប ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ហើយត្រូវព្យាករណ៍ថា នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ខាងមុខ ដោយនឹងក្លាយជាប្រធានាធិបតីវ័យចាស់ជាងគេ។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែមិនទាន់ដឹងលទ្ធផលដាច់ស្រេច កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ដោយគូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានខិតទៅកាន់សំឡេងភាគច្រើននៃអង្គបោះឆ្នោត ហើយលោកប្រធានាធិបតី Donal Trump ទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។
រហូតមកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ដឹងនៅឡើយទេថាតើបេក្ខជនរូបណា នឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនោះ ដោយសារលទ្ធផលចុងក្រោយ អាស្រ័យលើរដ្ឋមួយចំនួនដែលនៅកំពុងរាប់សន្លឹកឆ្នោតដ៏ច្រើនដែលត្រូវបានផ្ញើតាមប្រៃសណីយ៍។
រដ្ឋមន្ត្រីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិលោក Chad Wolf បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា «មិនមានសញ្ញាណាមួយ» ដែលថា «តួអង្គបរទេស» បានធ្វើការជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះបានសម្រេចជោគជ័យនោះទេ។
ដោយសារមានការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក អ្នកបោះឆ្នោតជាង ៩៨ លាននាក់បានបោះឆ្នោតមុនថ្ងៃបោះឆ្នោតរួចហើយ។
នៅរដ្ឋ Michigan លោក Trump បានហៅការបិទសកម្មភាពសង្គមនៅទ្វីបអឺរ៉ុបថាជាវិធានការ «តឹងតែងជ្រុលហួសហេតុ» ហើយបានបញ្ជាក់ឡើងវិញអំពីការតាំងចិត្តរបស់លោកនៅក្នុងការរក្សាការបើកចំហសេដ្ឋកិច្ច។
កំណើនត្រីមាសទី ៣ នេះមួយផ្នែក ជាការស្រង់ដើមពីការធ្លាក់ចុះគំហុក ៩% នៅត្រីមាសទី ២ ពីខែមេសា ដល់ខែកក្កដា នៅពេលភាគច្រើននៃចរន្តសេដ្ឋកិច្ចប្រទេសនេះត្រូវបានបិទ ខណៈជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហរដ្ឋមេរិកពីប្រទេសចិន និងអឺរ៉ុប។
ការស្ទង់មតិបង្ហាញថា លោក Biden នាំមុខលោក Trump ពី ៧% ទៅ ៩% នៅទូទាំងប្រទេស។
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកស្វះស្វែងទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តបន្ថែមទៀត នៅមុនការបោះឆ្នោតចូលមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
លោក Meadow បានការពារចំណាត់ការរបស់លោកប្រធានាធិបតី Donald Trump ចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក។
បេក្ខជនទាំង២ បានជជែកអំពីការថែទាំសុខភាព ប្រាក់ឈ្នួលសម្រាប់កម្មករដែលមានប្រាក់ចំណូលទាប អំពើឧក្រិដ្ឋកម្ម ទំនាក់ទំនងជាតិសាសន៍នៅសហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការដឹកនាំនៅក្នុងសេតវិមាន។
ការស្ទង់មតិបង្ហាញថា លោក Biden នាំមុខលោក Trump ប្រមាណ ៩% ឬ ១០% នៅទូទាំងប្រទេស ហើយប្រហែលពាក់កណ្ដាលនៃចំនួននោះ នាំមុខនៅរដ្ឋសំខាន់ៗ ដែលជារដ្ឋដែលអាចកំណត់អំពីលទ្ធផលបោះឆ្នោតបាន។
អ្នកស្រី Pelosi និងលោក Mnuchin កំពុងចរចាលើកញ្ចប់ជំនួយមួយដែលអាចមានតម្លៃចន្លោះពី ១,៨ លានលានដុល្លារ ទៅ ២,២ លានលានដុល្លារ ក៏ប៉ុន្តែ អ្នកទាំងពីរមិនបានឯកភាពគ្នាលើលក្ខខណ្ឌជាក់លាក់ទាក់ទិននឹងផែនការយុទ្ធសាស្ត្រធ្វើតេស្តរកជំងឺកូវីដ១៩ ថ្នាក់ជាតិ ក្នុងចំណោមបញ្ហាផ្សេងៗទៀតនោះទេ។
ព័ត៌មានផ្សេងទៀត