ក្រុមប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា រួមមានតារាល្បីៗ អតីតសកម្មជន និងនិស្សិត បាន ច្រានចោលការអះអាងរបស់ក្រុមយោធានៅថ្ងៃពុធនេះថា មានការគាំទ្រពីសាធារណជនចំពោះការទម្លាក់លោកស្រី Aung San Suu Kyi មេដឹកនាំជាប់ឆ្នោត ហើយពួកគេនិយាយទៀតថា យុទ្ធនាការរបស់ពួកគេ នឹងមិនត្រូវរសាយទេ។
ប្រព័ន្ធផ្សព្វផ្សាយបង្ហាញរូបភាព ក្រុមអ្នកតវ៉ារុលទៅបិទផ្លូវរថភ្លើង លើកកាន់បដាគាំទ្រចលនាតវ៉ាដោយអហិង្សា ដោយបានបញ្ឈប់សេវារថភ្លើងរវាងទីក្រុងរ៉ង់ហ្គូន និងទីក្រុង Maylamyine (ម៉ឡាំយ៉ែន) នៅភាគខាងត្បូងប្រទេស។
រហូតមកទល់ពេលនេះ ថៃមិនបានទទួល ឬផលិតវ៉ាក់សាំងទេ ទោះបីប្រទេសជិតខាងជាច្រើនរបស់ខ្លួនបានចាប់ផ្តើមចាក់វ៉ាក់សាំងក៏ដោយ។
យោធាមីយ៉ាន់ម៉ាបានអនុវត្តឡើងវិញនូវច្បាប់មួយដែលតម្រូវឲ្យពលរដ្ឋរាយការណ៍ជូនអាជ្ញាធរអំពីភ្ញៀវដែលមកស្នាក់នៅផ្ទះរបស់ពួកគេពេលយប់ ស្របពេលដែលប៉ូលិសកំពុងតាមស្វែងរកអ្នកគាំទ្រការធ្វើបាតុកម្មកន្លងមក។
លោក Kyaw Myint មន្ត្រីកាកបាទក្រហម ដែលបានឃើញហេតុការណ៍ប៉ះទង្គិចនេះ បាននិយាយថា៖ «មនុស្សបីនាក់ត្រូវគេបាញ់ [គ្រាប់ជ័រចំ] ជាស្ត្រីម្នាក់ត្រូវចំពោះ បុរសម្នាក់ត្រូវចំថ្ពាល់ និងបុរសម្នាក់ទៀតត្រូវចំដៃ»។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដែលពីមុនលោកធ្លាប់ដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធានោះ បានបញ្ជាក់នៅថ្ងៃពុធម្សិលមិញថា លោកបានទទួលលិខិតមួយច្បាប់ពីមេដឹកនាំនៃរបបយោធាថ្មីក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសុំលោកឲ្យជួយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
ការបដិសេធនូវការស្នើសុំនៅឃុំសម្រាប់មេដឹកនាំសំខាន់ៗទាំងបួនរូបរបស់ពួកគេ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃនោះ បានបញ្ឆេះក្រុមសកម្មជនឲ្យមានកំហឹងកាន់តែខ្លាំង។
នៅថ្ងៃពុធនេះ គណបក្សប្រឆាំងមួយនៅប្រទេសថៃ បានស្នើឲ្យមានការធ្វើវិសោធនកម្មលើច្បាប់ប្រមាថព្រះមហាក្សត្រ ដោយបានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះអាចបន្ធូរបន្ថយភាពតានតឹងនយោបាយ និងអាចធ្វើឲ្យប្រសើរឡើងនូវសេរីភាពនៃការបញ្ចេញមតិ នៅចំពេលដែលមានការតវ៉ាប្រឆាំងរដ្ឋាភិបាល។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទម្សិលមិញ បានថ្លែងប្រឆាំងនឹងការប្រើប្រាស់ច្បាប់កាន់តែខ្លាំងឡើង ក្នុងការហាមប្រាមការរិះគន់រាជវង្សរបស់ប្រទេសថៃ។
វិធានការជាឯកតោភាគីណាមួយដោយប្រទេសអេត្យូពីក្នុងការបង្ហូរទឹកបំពេញសម្រាប់គម្រោងវារីអគ្គិសនីរបស់ខ្លួន ដែលមានឈ្មោះថា Renaissance នៅក្នុងខែកក្កដាខាងមុខនេះ នឹងក្លាយជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសស៊ូដង់។
នៅក្នុងទីក្រុងរ៉ង់ហ្គូន ក្រុមព្រះសង្ឃបានដើរក្បួនតវ៉ាជាមួយនឹងកម្មករនិងនិស្សិត។ ពួកគេកាន់ទង់ព្រះពុទ្ធសាសនានិងបដាពណ៌ក្រហមដែលជាពណ៌តំណាងឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Suu Kyi។
បាតុកម្មដែលនៅតែត្រូវបានធ្វើឡើងបើទោះបីជាមានការកាត់ផ្ដាច់អ៊ីនធឺណិត និងការរឹតត្បិតលើការប្រើប្រាស់បណ្ដាញទូរស័ព្ទក៏ដោយនោះ គឺជាបាតុកម្មធំជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើបដិវត្តន៍ដែលដឹកនាំដោយព្រះសង្ឃកាលពីឆ្នាំ ២០០៧ មក។
កិច្ចប្រជុំបែបនេះគឺកម្រកើតមានឡើងណាស់ ហើយការរៀបចំកិច្ចប្រជុំរបៀបនេះឡើងអាចជាការលំបាក ដោយហេតុថា គោលនយោបាយរបស់អាស៊ានគឺមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិករបស់ខ្លួន និងប្រឆាំងតបទៅនឹងរដ្ឋប្រហារយោធានោះទេ។
លិខិតមួយច្បាប់ដែលត្រូវបានបង្ហោះដោយក្រសួងទំនាក់ទំនង និងព័ត៌មាន បានឲ្យដឹងថា ហ្វេសប៊ុក នឹងត្រូវបានបិទរហូតដល់ថ្ងៃទី៧ ខែកុម្ភ: ដើម្បី «ស្ថិរភាព»។
បាតុករមីយ៉ាន់ម៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងការបរទេសជប៉ុននៅថ្ងៃពុធនេះ ដោយទាមទារឲ្យរដ្ឋាភិបាលក្រុងតូក្យូចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងការប្រកាន់យកគោលជំហរតឹងតែងជាងមុន ប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅថ្ងៃពុធនេះ ក្រសួងការបរទេសចិនបានច្រានចោលការលើកឡើងដែលថា ខ្លួនបានគាំទ្រ ឬបានឯកភាពដោយស្ងៀមស្ងាត់ចំពោះរដ្ឋប្រហារយោធាកាលពីថ្ងៃច័ន្ទនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាងរបស់ខ្លួន។
ចាប់តាំងពីវីរុសកូរ៉ូណានេះឆ្លងរាតត្បាតឡើងវិញក្នុងរយៈពេល៦ថ្ងៃកន្លងទៅ នៅក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម តំបន់នោះបានស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។
ដោយទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈវិធានការនៃការបង្ក្រាបអំពើពុករលួយនោះគណបក្សកុម្មុយនីស្តដែលដឹកនាំដោយលោក Trong បានទទួលរងនូវការរិះគន់ពីក្រុមសិទ្ធមនុស្ស ថាបានបង្ក្រាបទៅលើសកម្មជនប្រឆាំងផងដែរ។
ក្នុងការសាកល្បងលើអ្នកស្ម័គ្រចិត្តជិត ៤៤០០០ នាក់ កម្រិតនៃការការពារប្រឆាំងនឹងជំងឺកូវីដ១៩ ជាមធ្យមមានចំនួន ៥៧ ភាគរយ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលនៅទីនោះមានវីរុសកូរ៉ូណាវិវត្តថ្មីកំ ពុងរាលដាលនិងកំពុងនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
ក្រុមអ្នកជំនាញចុះស៊ើបអង្កេតពីប្រភពនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលដឹកនំាដោយអង្គការ WHO បានចាប់ផ្ដើមជួបជាមួយអ្នកវិទ្យាសាស្ត្រចិននៅថ្ងៃសុក្រនេះ ហើយអង្គការ WHO បានឲ្យដឹងថា ក្រុមការងាររបស់ខ្លួន គ្រោងនឹងទៅពិនិត្យមើលមន្ទីរពិសោធន៍ ផ្សារ និងមន្ទីរពេទ្យនានា ក្នុងទីក្រុង Wuhan។
ព័ត៌មានផ្សេងទៀត