ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​រាជវង្សានុវង្ស​ក្នុង​ប្រទេស​ថៃ​ចាប់ផ្តើម​ឡើង​វិញ


បាតុករថៃគាំទ្រជិត១០០០ពាន់នាក់ ចូលរួមបាតុកម្មទាមទារឲ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនពីបទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
បាតុករថៃគាំទ្រជិត១០០០ពាន់នាក់ ចូលរួមបាតុកម្មទាមទារឲ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនពីបទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​អ្នក​ប្រឆាំង​តវ៉ា​រាប់​រយ​នាក់​ នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ​បានមក​ជួប​ជុំ​គ្នា​ជា​ថ្មីឡើង​វិញ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​សកម្ម​ជន​របស់​ពួក​គេ​ចំនួន ​ ៤​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃអង្គារ ដើម្បី​រង់ចាំ​សវនាការ​កាត់​ក្តីពួកគេ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ថៃ​។ បទ​ឧក្រិដ្ឋ​នេះ​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​រយៈពេល ​១៥ ​ឆ្នាំ។

បាតុកម្ម​នេះ​ពី​ដំបូង​ឡើយ​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុម​សកម្ម​ជន​ ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី​គ្នាជា​មួយ​នឹង​បាតុករ​ ដែល​ប្រឆាំង​តវ៉ា​នឹង​រដ្ឋ​ប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​នៅ​ក្បែរ​ខាង​ ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​ប្តូរ​ទៅ​ជា​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ ឬ​បញ្ចប់​នូវច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​ដ៏​តឹង​រ៉ឹង​វិញ។

ការ​ប្រឆាំង​តវ៉ា​ដែល​ដឹកនាំដោយ​ក្រុម​យុវជន​នៅ​ក្នុង​ប្រទេស​ថៃ ​កាល​ពី​ឆ្នាំ​មុន ​បាន​បើក​ទម្លុះ​នូវ​រនាំង​ប្រពៃណី​ថៃ​ ដោយ​ធ្វើ​ការ​អំពាវនាវជា​ចំហ ឲ្យ​មាន​ការ​កែ​ទម្រង់​ស្ថាប័ន​ព្រះ​មហា​ក្សត្រ​ ដែល​មាន​អំណាចខ្លាំងក្លា​នោះ។​

ការ​បដិសេធ​នូវការស្នើ​សុំ​នៅឃុំសម្រាប់​មេដឹកនាំ​សំខាន់ៗ​ទាំង​បួន​រូប​របស់​ពួកគេ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ​នោះ ​បាន​បញ្ឆេះ​ក្រុមសកម្មជន​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង។

អ្នក​ប្រឆាំងតវ៉ា​ប្រមាណ ​១០០០ ​នាក់​ បាន​មក​ជួប​ជុំ​គ្នា​នៅពេល​យប់ ​ដោយ​អ្នក​ខ្លះ​កាន់ផ្ទាំង​បដាដែល​មាន​សរសេរ​អក្សរថា «ដោះ​លែង​មិត្ត​របស់​យើង»​ និង​ «លុប​ចោល​មាត្រា​ ១១២»​ ដែល​សំដៅ​ទៅ​លើ​មាត្រាក្នុង​ក្រម​ព្រហ្មទណ្ឌ​ថៃ​ ដែល​និយាយ​ពី​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ​។ អ្នក​ខ្លះ​ទៀត​លើកឆ្នាំង​ ឬខ្ទះ​ដែក ​ដែល​មាន​សរសេរលេខ ​១១២ ​ជា​ដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG