ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​និង​គិលានុបដ្ឋាយិកា ចូលរួម​តវ៉ា​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា


ប្រជាពលរដ្ឋ​​នៅក្នុង​ទីក្រុង​រ៉ង់ហ្គូន ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី Aung San Suu Kyi ដែល​ជា​មេដឹកនាំ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត ចេញ​ពី​តំណែង​កាលពី​មួយ​សប្តាហ៍​មុន។
ប្រជាពលរដ្ឋ​​នៅក្នុង​ទីក្រុង​រ៉ង់ហ្គូន ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី Aung San Suu Kyi ដែល​ជា​មេដឹកនាំ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត ចេញ​ពី​តំណែង​កាលពី​មួយ​សប្តាហ៍​មុន។

ប៉ូលិស​បាន​បាញ់​ទឹក​ទៅលើ​ក្រុម​បាតុករ​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ពេល​ដែល​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រឆាំង​នឹង​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី Aung San Suu Kyi ដែលជា​មេដឹកនាំ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត ចេញ​ពី​តំណែង​កាលពី​មួយ​សប្តាហ៍​មុន។

ការ​អំពាវនាវ​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នេះ​បាន​កើនឡើង​កាន់តែ​ខ្លាំង​និង​មាន​ការ​រៀបចំ​ជាង​មុន តាំងពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​មក។ រដ្ឋប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ។

អ្នកស្រី Aye Misan ដែលជា​គិលានុបដ្ឋាយិកា​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​របស់​រដ្ឋាភិបាល បាន​និយាយ​នៅឯ​ការ​តវ៉ា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ថា៖ «យើង​ជា​បុគ្គលិក​សុខាភិបាល​កំពុង​ដឹកនាំ​យុទ្ធនាការ​នេះ​ដើម្បី​ជំរុញ​បុគ្គលិក​រដ្ឋាភិបាល​ទាំង​អស់​ឲ្យ​ចូលរួម។ សារ​របស់​យើង​ទៅកាន់​សាធារណជន​គឺ​ថា យើង​មាន​គោល​បំណង​លុបចោល​ទាំង​ស្រុង​នូវ​របប​យោធា​នេះ ហើយ​យើង​ត្រូវតែ​ប្រយុទ្ធ​ដើម្បី​ជោគ​វាសនា​របស់​យើង»។

មនុស្ស​រាប់​ពាន់​នាក់​ក៏​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង Dawei ដែល​ជា​ទីក្រុង​ជាប់​សមុទ្រ​នៅ​ភាគ​អាគ្នេយ៍ និង​នៅ​ក្នុង​ទី​រួម​រដ្ឋ Kachin នៅ​ភាគ​ខាង​ជើង​ផងដែរ។ ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះករ​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​ជំទាស់​របស់​ក្រុម​ជាតិ​សាសន៍​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​យោធា។

នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ក្រុម​ព្រះ​សង្ឃ​បាន​ដើរ​ក្បួន​តវ៉ា​ជាមួយ​នឹង​កម្មករ​និង​និស្សិត។ ពួកគេ​កាន់​ទង់​ព្រះពុទ្ធ​សាសនា​និង​បដា​ពណ៌​ក្រហម​ដែល​ជា​ពណ៌​តំណាង​ឲ្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី Suu Kyi។

បដា​មួយ​មាន​សរសេរ​អក្សរ​ថា «ដោះលែង​ថ្នាក់​ដឹកនាំ​របស់​យើង។ គោរព​ការ​បោះឆ្នោត​របស់​យើង ច្រាន​ចោល​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា»។ បដា​ផ្សេង​ទៀត​សរសេរ​អក្សរ​ថា «សង្គ្រោះ​លទ្ធិ​ប្រជាធិបតេយ្យ» និង «បដិសេធ​របប​ផ្ដាច់ការ» ជាដើម៕

XS
SM
MD
LG