ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ច្រានចោល​ការ​លើកឡើង​ដែល​​ថា ខ្លួន​បាន​គាំទ្រ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោក Wang Wenbin អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​ការបរទេស​ចិន​បាន​ច្រានចោល​ការ​លើកឡើង​ដែល​ថា ខ្លួន​បាន​គាំទ្រ ឬ​បាន​ឯកភាព​ដោយ​ស្ងៀមស្ងាត់​ចំពោះ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

លោក Wang Wenbin អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​នៅឯ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា៖ «ការ​លើកឡើង​ទាំង​នោះ​មិន​ពិត​ទេ។ ដោយសារតែ មីយ៉ាន់ម៉ា​ជា​ប្រទេស​ជិតខាង​ដ៏​គួរ​ឲ្យ​រាប់អាន យើង​សង្ឃឹម​ថា ភាគី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​អាច​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​របស់​ពួកគេ​ដោយ​សមស្រប និង​រក្សា​នូវ​ស្ថិរភាព​នយោបាយ​និង​សង្គម»។

កាលពី​ខែ​មុន រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​មីយ៉ាន់ម៉ា​ដែល​រួម​មាន​ទាំង​អគ្គ​មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​លោក​នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing ដែល​ជា​អ្នក​ដឹកនាំ​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃ​ច័ន្ទ​ផងដែរ នៅ​ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG