ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមការងារ​របស់ WHO ដែល​ចុះ​ស៊ើបអង្កេត​ប្រភព​នៃ​ជំងឺ​កូវីដ១៩​នៅ​ទីក្រុង Wuhan ជួប​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ចិន


ក្រុមអ្នកជំនាញ​ចុះ​ស៊ើបអង្កេត​ពី​ប្រភព​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​ដឹកនំា​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ចាកចេញ​ពី​សណ្ឋាគារ Hilton Wuhan Optics Valley ដែល​ជាកន្លែង​ដែល​ក្រុម​នេះ​ស្នាក់នៅ​ក្រោយពី​ការធ្វើចត្តាឡីស័ក នៅ​ទីក្រុង​វូហាន ប្រទេស​ចិន នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ក្រុមអ្នកជំនាញ​ចុះ​ស៊ើបអង្កេត​ពី​ប្រភព​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​ដឹកនំា​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ចាកចេញ​ពី​សណ្ឋាគារ Hilton Wuhan Optics Valley ដែល​ជាកន្លែង​ដែល​ក្រុម​នេះ​ស្នាក់នៅ​ក្រោយពី​ការធ្វើចត្តាឡីស័ក នៅ​ទីក្រុង​វូហាន ប្រទេស​ចិន នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

ក្រុម​អ្នក​ជំនាញ​ចុះ​ស៊ើប​អង្កេត​ពី​ប្រភព​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដែល​ដឹក​នំាដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​ បាន​ចាប់​ផ្ដើម​ជួប​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ ហើយអង្គការ WHO ​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​ខ្លួន​ គ្រោង​នឹង​ទៅ​ពិនិត្យ​មើល​មន្ទីរ​ពិសោធន៍ ផ្សារ និង​មន្ទីរពេទ្យ​នានា នៅ​ក្នុង​ទីក្រុង​ Wuhan។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កាល​ពីព្រហស្បតិ៍​ម្សិលមិញ ក្រុម​អ្នក​ជំនាញ​នេះ បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ ១៤​ថ្ងៃ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ចិន និង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ជាប់​មាត់​បឹង​មួយ​នៅ​ក្នុង​ទីក្រុង​ Wuhan កន្លែង​ដែល​ជំងឺ​កូវីដ១៩ ដ៏​កាច​សាហាវ​នេះ​ផ្ទុះ​ឡើង​ កាល​ពីចុង​ឆ្នាំ ២០១៩។

ក្រុម​អ្នក​ជំនាញ​នេះ​ គ្រោង​នឹង​ចំណាយ​ពេល​ពីរ​សប្ដាហ៍​ទៀត​នៅ​ក្នុង​ប្រទេស​ចិន ហើយ​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ កន្លែង​ដែល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺនេះ​មុន​គេ។ ក្រុម​នេះ​ ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​វីរុសសាស្ត្រ​ប្រចាំ​ទីក្រុង​ Wuhan (Wuhan Institute of Virology) ផង​ដែរ។ ទ្រឹស្តីមួយ​ដែល​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ប្រទេស​ចិន ​គឺ​ថា​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩​នេះ​ បណ្តាល​មក​ពី​ការ​លេច​ធ្លាយ​វីរុស​ពីមន្ទីរពិសោធន៍​របស់​រដ្ឋាភិបាល​ចិន​នេះ។

អង្គការ ​WHO ព្យាយាម​បន្ថយការ​រំពឹង​ជាសាធារណៈ​ពី​បេសកកម្ម​ស្វែង​រក​ការ​ពិត​នេះ ដោយ​លោក Mike Ryan ប្រធាន​កម្មវិធី​គ្រា​អាសន្ន​នៃ​អង្គការ WHO បាន​ឲ្យ​ដឹង​កាល​ពី​ដើម​ខែ​នេះ​ថា៖ «មិន​មាន​ការ​ធានា​ថា យើង​នឹង​ទទួល​បាន​ចម្លើយ​នោះ​ទេ»។

បេសកកម្ម​នេះ​ ត្រូវ​បាន​ញាំញី​ដោយ​ការ​ពន្យារ​ពេល​ច្រើន​សារ ដោយ​បារម្ភ​ការ​ជ្រែតជ្រែក និង​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក ដែល​បាន​ចោទ​ប្រកាន់​ចិន ថា​បាន​លាក់បាំង​ពី​ទំហំ​នៃ​ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​នេះ និង​បាន​រិះគន់​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច ដែល​ថា​ក្រុម​អ្នកជំនាញ​ចិន​បាន​ចុះ​ទៅធ្វើ​ការ​ស្រាវ​ជ្រាវ​មុន​រួច​ទៅ​ហើយ៕

XS
SM
MD
LG