ក្រុមតាលីបង់ក្នុងប្រទេសអាហ្វអាហ្គានីស្ថានបាននិយាយនៅថ្ងៃអង្គារថា ខ្លួនសង្ឃឹមថា នឹងទទួលបានការទទួលស្គាល់ជាអន្តរជាតិថា ជាអ្នកតំណាងស្របច្បាប់នៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការប្រទេសចិនលោក Wang Wenbin បានឆ្លើយតបដោយនិយាយថា សហរដ្ឋអាមេរិក បានស្វះស្វែងបង្កើតប្រព័ន្ធមួយដែលក្នុងនោះ ខ្លួនអាច «បង្ខូច សង្កត់សង្កិន បង្ខិតបង្ខំ និងសម្លុត ប្រទេសដទៃដោយចេតនា ហើយមិនរងផលវិបាកអ្វីនោះទេ»។
UNHCR និយាយថា ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ជាប់ក្នុងស្ថានការណ៍ដែលប្រែប្រួលយ៉ាងរហ័សនិងមិនប្រាកដប្រជា ហើយពួកគេកំពុងត្រូវការជំនួយមនុស្សធម៌ ការការពារយ៉ាងខ្លាំងដែលសហគមន៍អន្តរជាតិមិនត្រូវបំភ្លេចពួកគេទេ។
ប្រទេសលោកខាងលិចជាច្រើនរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយលើកឡើងពីក្តីបារម្ភចំពោះការរឹតត្បិតលើស្ត្រី និងក្មេងស្រីនៅអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមតាលីបង់។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការនេះ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រីថា គួរតែផ្តល់អាទិភាពដល់ការបង្កើនអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសដែលមានប្រជាជនតែ ១% ឬ ២% ដែលចាក់វ៉ាក់សាំង។
មេដឹកនាំជាច្រើនគ្រោងជំរុញឲ្យលោកប្រធានាធិបតី Joe Biden រក្សាទុកកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ ឱ្យហួសថ្ងៃកំណត់នៅថ្ងៃទី ៣១ ខែសីហា ដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងការជម្លៀសដែលកំពុងកើតមានឡើង។
អ្នកស្រី Harris បាននិយាយថា អ្នកស្រីកំពុងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពនិងស្ថិរភាព នាវាចរណ៍សមុទ្រដោយសេរី ការធ្វើពាណិជ្ជកម្មដោយគ្មានការបំពាន ការជំរុញសិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរជាតិ។
ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងទីប្រឹក្សាសន្តិសុខរបស់ពួកគេក៏រកសម្ពាធរិះគន់ខ្លាំងក្លាផងដែរសម្រាប់ការវាយតម្លៃខុសអំពីព្រឹត្តិការណ៍ដែលបានកើតមានឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទោះបីជាយ៉ាងនេះក្តី សហគមន៍វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្ររបស់កោះតៃវ៉ាន់បានសម្តែងក្តីបារម្ភអំពីវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Medigen Vaccine Biologics ដែលមានមូលដ្ឋានក្នុងទីក្រុងតៃប៉ិនេះ ពីព្រោះនិយ័តករមិនទាន់យល់ព្រមឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់នៅឡើយ។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរស់នៅលើកោះ Bhasan Char បាននិយាយជាយូរមកហើយថា ពួកគេមិនចង់រស់នៅទីនោះទេ ហើយការលង់ទឹកនេះបង្ហាញពីអារម្មណ៍អន្ទះសាររបស់ពួកគេដែលចង់រត់ចេញពីកោះនេះ។
លោកស្រី Harris បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់អាមេរិកចំពោះតំបន់នេះនិងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បី«រក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងសេរីភាពនាវាចរណ៍ រួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ»។
Mawlawi Haibatullah Akhundzada ជាមេដឹកនាំកំពូលនៃក្រុមតាលីបង់ ដែលស្នងតំណែងក្រោយមរណភាពរបស់អតីតមេដឹកនាំមុនឈ្មោះ Akhtar Mansour ដែលបានស្លាប់ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក កាលពីឆ្នាំ ២០១៦។
មន្រ្តីសេតវិមានបាននិយាយថា សរុបមកសហរដ្ឋអាមេរិកបានជម្លៀសប្រជាជនចំនួន៣០.៣០០ នាក់កាលពីសប្តាហ៍មុន។
អ្នកស្រី Harris នឹងជួបពិភាក្សាជាមួយក្រុមមន្ត្រីសិង្ហបុរី និងវៀតណាម អំពីបញ្ហាសន្ដិសុខ ការប្រែប្រួលអាកាសធាតុ ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ និង«កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើបទបញ្ញត្តិ»។
ចាប់តាំងពីថ្ងៃទី២៨ខែកក្កដាមក ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមប្រជាធិបតេយ្យដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានចាក់វ៉ាក់សាំងចិនSinopharm និង Sinovac នៅទូទាំងប្រទេស។
កាសែត The Washington Post កាលពីយប់ថ្ងៃព្រហស្បតិ៍ សរសេរថាមន្ត្រីសហព័ន្ធកំពុងស៊ើបអង្កេតរបាយការណ៍ដែលថាវ៉ាក់សាំង Moderna បង្ការជំងឺកូវីដ១៩អាចមានជាប់ពាក់ព័ន្ធទៅនឹងការរលាកសាច់ដុំបេះដូងរបស់មនុស្សក្មេងពេញវ័យគឺខ្លាំងជាងការវាយតម្លៃពីពេលមុន។
កាលពីថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញការឆ្លងថ្មីចំនួន៧៤៧ករណីដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងប្រទេសនេះ។
កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកគ្រោងដឹកវ៉ាក់សាំង Pfizer ចំនួន៣៥.១០០ដូសទៅឲ្យប្រទេសកូសូវ៉ូតាមកម្មវិធី COVAX ដែលជាយន្តការចែកវ៉ាក់សាំងរបស់អង្គការសហប្រជាជាតិ។
សហរដ្ឋអាមេរិកក៏កំពុងទាក់ទងឲ្យប្រទេសរាប់សិបទទួលជនជាតិអាហ្វហ្គានីស្ថានដែលប្រឈមហានិភ័យផងដែរ ខណៈកំពុងបង្កើនការជម្លៀសពលរដ្ឋអាមេរិកាំង អ្នកការទូតនិងពួកអ្នកសុំសិទ្ធិជ្រកកោនជនជាតិអាហ្វហ្គានីស្ថាន។
ប្រទេសកូរ៉េខាងជើងបានប្រកាសមិនឲ្យមានការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ ដែលបាននាំឱ្យមានការសន្និដ្ឋានថា ប្រទេសកុម្មុយនីស្តនេះប្រហែលជាកំពុងរៀបចំបាញ់សាកល្បងមីស៊ីល ឬអាវុធផ្សេងទៀតដែលទំនងជាមិនធ្លាប់មាន។
ព័ត៌មានផ្សេងទៀត