ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អាមេរិក​ដឹក​វ៉ាក់សាំង ​Pfizer ​ទៅ​​ប្រទេស​កូសូវ៉ូ​​ ខណៈ​​​វីរុស​បំប្លែង​ថ្មី​ដែលតា​កើន​ឡើង


រូបឯកសារ៖ បុគ្គលិក​នៅ​អាកាសយានដ្ឋាន​រុញ​វ៉ាក់សាំង​ AstraZeneca ដែល​ផ្តល់​ដោយ​កម្មវិធី​ Covax នៅ​អាកាសយានដ្ឋាន Adem Jashari នៅទីក្រុង Pristina ប្រទេស​កូសូវ៉ូ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​សហ​រដ្ឋ​អាមេរិក​គ្រោង​ដឹក​វ៉ាក់សាំង ​Pfizer ​ចំនួន​៣៥.១០០​ដូស​ទៅ​ឲ្យ​ប្រទេស​កូសូវ៉ូ​តាម​កម្មវិធី​ COVAX ​ដែលជាយន្តការចែកវ៉ាក់សាំង​របស់​អង្គការ​សហ​ប្រជាជាតិ។ ​នេះ​បើ​តាម​មន្ត្រីសេតវិមាន​បាន​ប្រាប់​វីអូអេ។​

វ៉ាក់សាំង​ទាំង​នេះ​ជាផ្នែក​មួយ​នៃ​ការ​ទិញ​វ៉ាក់សាំង​ Pfizer ​ចំនួន​៥​រយ​លាន​ដូស​ដោយ​រដ្ឋបាលលោក​ប្រធានាធិបតី Joe Biden​ នៅ​ដើម​ឆ្នាំ​នេះ។​

ប្រទេស​កូសូវ៉ូ​កំពុង​ប្រឈម​កំណើន​យ៉ាង​ខ្លាំង​នូវ​ការ​ឆ្លង​ម្តង​ទៀត​ ដែល​ភាគ​ច្រើន​បណ្តាល​មកពី​វីរុស​កូរ៉ូណា​ប្រភេទដែលតា​(delta)។ ​មាន​ការ​បញ្ជាក់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន១២០.៨៦២​ករណី ​ដោយ​មាន​មនុស្ស​ស្លាប់​២.២៩៥​នាក់។ ​នេះ​តាម​សាកល​វិទ្យាល័យ ​Johns Hopkins។​ វ៉ាក់សាំង​មិន​ដល់​៥៥០.០០០ដូសទេត្រូវបាន​ចាក់​នៅ​ក្នុង​ប្រទេស​នោះ។​

បន្ថែម​ពី​ប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារបរិច្ចាគ​ឲ្យ​កម្មវិធី ​COVAX ​ ​រដ្ឋបាល​របស់​លោក​ Biden ​បាន​សន្យា​ទិញ​វ៉ាក់សាំង Pfizer ​ចំនួន​៥រយ​លាន​ដូស ​ហើយ​ចែក​ចាយ​វ៉ាក់សាំង​ទាំងនោះ​នៅ​ឆ្នាំ​នេះ​ ទៅ​ឲ្យ​ប្រទេស​ចំនួន​៩២​ដែល​មាន​ប្រាក់​ចំណូល​ទាប ដែល​ជា​សមាជិក​របស់ ​COVAX ​និង​សហ​ភាព​អាហ្វ្រិក។ ​នេះជា​តួលេខ​ទិញ​ និងបរិច្ចាគ​វ៉ាក់សាំងច្រើន​បំផុត​របស់​ប្រទេស​តែ​មួយ។​

រហូត​មកទល់​ពេល​នេះ ​ពលរដ្ឋ​ចំនួន​១,៣% ​ នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ បាន​ចាក់​វ៉ាក់សាំងកូវីដ១៩​មួយដូស​ ​យ៉ាង​តិច។​

លោក​ប្រធានាធិបតី ​Biden ​បាន​ច្រាន​ចោល​ការ​រិះគន់​ដែល​ថា ​សហ​រដ្ឋ​អាមេរិក​កំពុង​ធ្វើ​មិន​ដឹង​មិន​ឮ​ ដែល​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោកមិន​ទាន់​បាន​ចាក់​ថ្នាំ​បង្ការ​ សូម្បីមួយ​ដូស៕​

XS
SM
MD
LG