អភិបាលរដ្ឋយ៉ាងហោចណាស់១០រូបបានសុំជួយនៅសប្តាហ៍នេះ នៅពេលមន្ទីរបញ្ចកោណស្វែងរកទីកន្លែងមានសុវត្ថិភាពបណ្តោះអាសន្នសម្រាប់សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានដល់ទៅ២២.000ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក។
ថ្មីៗនេះ នៅពេលប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ លោក Kane Farabaugh បានទាក់ទងទៅសាកសួរអារម្មណ៍របស់ទាហានអាមេរិកមួយចំនួនដែលលោកបាននិយាយជាមួយកាលពីមុន ហើយបច្ចុប្បន្ននេះពួកគេជាអតីតយុទ្ធជនក្នុងសង្គ្រាមដ៏វែងអន្លាយបំផុតរបស់សហរដ្ឋអាមេរិក៕
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថាកងកម្លាំងអាមេរិកផ្តោតលើការធានាសុវត្ថិភាពនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលហើយមិនអាចជួយមនុស្សឱ្យទៅដល់ទីនោះទេ។
ពួកគេត្រូវចាប់ខ្លួនពីបទសង្ស័យថាលើកតម្កើងភេរវកម្មបន្ទាប់ពីពួកគេបានកាន់ទុក្ខជាសាធារណៈដល់បុរសម្នាក់ដែលបានចាក់មន្ត្រីប៉ូលិសម្នាក់ហើយបានសម្លាប់ខ្លួនឯងកាលពីខែកក្កដា។
ក្រុមតាលីបង់កាលពីថ្ងៃអង្គារបានសន្យាគោរពសិទ្ធិស្ត្រី«តាមច្បាប់អ៊ីស្លាម»ហើយបង្កើត«រដ្ឋាភិបាលអ៊ីស្លាមចម្រុះ»។
ក្រុមតាលីបង់បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃអង្គារ ថា អ្នកសារព័ត៌មានមានសេរីភាពពេញលេញក្នុងការរាយការណ៍ព័ត៌មាន ហើយថា ពួកគេគួរ «លើកកម្ពស់ឯកភាពជាតិ»។
សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនិយាយថា ពួកគេនឹងធ្វើការជាមួយប្រទេសផ្សេងៗទៀត ដើម្បីដាក់ចេញយុទ្ធសាស្ត្រសម្របសម្រួលមួយសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។
មន្រ្តីនានាបាននិយាយថាការរញ្ជួយដីមានកម្លាំងរំញ័រ៧,២រ៉ិចទ័របានបំផ្លាញផ្ទះប្រហែល១២.០០០ខ្នងរួមជាមួយមន្ទីរពេទ្យសាលារៀន និងព្រះវិហារ។ ប្រជាជនជាង៣០.០០០គ្រួសារគ្មានជម្រក។
អង្គការសហប្រជាជាតិបានសម្តែងកង្វល់ធ្ងន់ធ្ងរអំពីសុខុមាលភាពរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ជាពិសេសស្ត្រីនិងកុមារី នៅពេលក្រុមបះបោរតាលីបង់ពង្រឹងការត្រួតត្រារបស់ពួកគេក្នុងប្រទេសនេះ។
ពេលមានវិបត្តិដោយសារការដកកងទ័ពសហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថាននោះ ការពិភាក្សាទូទាំងពិភពលោកអំពីវិធីជួយជនភៀសខ្លួននិងមនុស្សរត់ចោលទីលំនៅក្នុងប្រទេស ឬ(IDGs) ដែលប្រឈមហានិភ័យនោះ បាននាំឲ្យមានសកម្មភាពមានកំហិតពីបស្ចិមប្រទេស។
មន្រ្តីមន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថា យោធាមានបំណងដឹកជម្លៀសមនុស្សរៀងរាល់ម៉ោងចាប់ផ្តើមនៅថ្ងៃពុធដែលអាចមានលទ្ធភាពជម្លៀសមនុស្សពី៥.០០០ទៅ៩.០០០នាក់ពីអាហ្វហ្គានីស្ថានក្នុងមួយថ្ងៃ។
មន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូអេថា អាចមានមនុស្សផ្សេងទៀតលើសពីម្នាក់តោងកង់យន្តហោះ C-17 មុនយន្តហោះហោះឡើងកាលពីថ្ងៃច័ន្ទ។
អង្គការសុខភាពពិភពលោក កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទូទាំងពិភពលោក រហូតដល់ចុងខែកញ្ញាដើម្បីអនុញ្ញាតឲ្យប្រទេសដែលមានប្រាក់ចំណូលទាបបានវ៉ាក់សាំងដូសដំបូង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកលែងមានកាតព្វកិច្ចនៅក្នុងការប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសអាហ្វហ្គានីស្ថានទៀតហើយ ទោះបីជាស្ថានភាពក្នុងប្រទេសនេះកំពុងចលាចលខ្លាំងក៏ដោយ។
ក្រុមអ្នកជំនាញខាងនយោបាយការបរទេសលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងនៅបារម្ភក្នុងចិត្តនៅឡើយចំពោះអ្វីដែលនឹងកើតមានឡើងបន្ទាប់ទៀត ហើយប្រហែលជាមិនទាន់អាចធ្វើការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ច និងសន្តិសុខធំដុំណាមួយចំពោះប្រទេសអាហ្វហ្គានីស្ថាននៅឡើយទេ។
លោកប្រធានាធិបតីអាមេរិកបានទទួលស្គាល់ថា ការដួលរលំនៃរដ្ឋាភិបាភិបាលអាហ្វហ្គានីស្ថាន និងជ័យជម្នះរបស់ក្រុមតាលីបង់នៅទូទាំងប្រទេសនេះ បានកើតឡើង«លឿនជាងការរំពឹងទុករបស់យើង»។
មានប្រទេសមួយក្តាប់តូចប៉ុណ្ណោះដែលទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមតាលីបង់ដែលបានធ្លាប់ដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ តួយ៉ាង ប្រទេសប៉ាគីស្ថាន អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។
យន្តហោះដឹកមនុស្សចេញពីប្រទេសអាហ្គានីស្ថានបានបន្តនៅថ្ងៃអង្គារនៅព្រលានយន្តហោះអន្តរជាតិក្រុងកាប៊ុលប្រទេសអាហ្គានីស្ថានបន្ទាប់ពីមានការច្របូកច្របល់មួយថ្ងៃដោយសារមនុស្សរាប់ពាន់នាក់បានមកប្រមូលផ្តុំនៅទីនោះខណៈមន្ត្រីការទូតនិងជនស៊ីវិលព្យាយាមចាកចេញពីប្រទេសនោះ។
ស្ត្រីអាហ្វហ្គានីស្ថានកំពុងភ័យខ្លាចថា នឹងមានការរំលោភបំពានធ្ងន់ធ្ងរមកលើពួកគេម្តងទៀត ដូចអ្វីដែលធ្លាប់កើតមានពីមុននៅពេលដែលក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសអាមេរិកបានស្នើឱ្យជនជាតិអាមេរិកជ្រកកោននៅនឹងកន្លែងនិងកុំធ្វើដំណើរទៅអាកាសយានដ្ឋានក្រុងកាប៊ុល។
ព័ត៌មានផ្សេងទៀត