ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នៅ​បន្ត​នាំមុខ​លោក Trump នៅក្នុង​ការស្ទង់មតិ ហើយ​អ្នកបោះឆ្នោត​រាប់​លាន​នាក់​បាន​បោះឆ្នោត​រួចហើយ


បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden បាន​គ្រវីដៃ​នៅពេល​លោក​មក​ដល់​រោងមហោស្រព The Queen នៅ​ទីក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden បាន​គ្រវីដៃ​នៅពេល​លោក​មក​ដល់​រោងមហោស្រព The Queen នៅ​ទីក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

នៅ​សល់​ពេល ១៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden នៅ​បន្ត​នាំ​មុខ​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ ហើយ​ប្រជាពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះ​ឆ្នោត​រួច​ហើយ។

ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump ប្រមាណ ៩% ឬ ១០% នៅ​ទូទាំង​ប្រទេស ហើយ​ប្រហែល​ពាក់​កណ្ដាល​នៃ​ចំនួន​នោះ នាំ​មុខ​នៅ​រដ្ឋ​សំខាន់ៗ ដែល​ជា​រដ្ឋ​ដែល​អាច​កំណត់​អំពី​លទ្ធផល​បោះឆ្នោត​បាន។

ប៉ុន្តែ​លោក Trump នៅតែ​មាន​ទំនុក​ចិត្ត​ថា​ លោក​នឹង​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ​ជា​បន្ត​ទៀត។

លើក​នេះ​ មាន​ការ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ច្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មនុស្ស​ជិត ២៨ លាន​នាក់​ បាន​ទៅ​បោះឆ្នោត​រួច​ទៅ​ហើយ តាម​រយ:​ការ​ទៅ​បោះ​ដោយ​ផ្ទាល់ ឬ​ផ្ញើ​តាម​ប្រៃសណីយ៍។ តួលេខ​នេះ​ ស្មើ​នឹង​ប្រហែល ២០% នៃ​ចំនួន​សន្លឹក​ឆ្នោត​សរុប នៅ​ពេល​ដែល​លោក Trump ឈ្នះ​អ្នកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឆ្នាំ ២០១៦។

អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត ដើម្បី​ចៀសវាង​ការ​ជួប​គ្នា​ដោយ​ផ្ទាល់​ជាមួយ​អ្នក​បោះ​ឆ្នោត​ផ្សេង​ទៀត​នៅ​ឯ​ស្ថានីយ៍​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ខាង​មុខ នៅ​ក្នុង​អំឡុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​និយាយ​ថា មូលហេតុ​ដែល​ពួកគេ​បោះ​ឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត គឺ​ដោយសារ​ចង់​ស្ថិត​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ដំបូង​គេ​ដើម្បី​ទម្លាក់​លោក Trump។

ចំណែក​ឯ​ការ​ស្ទង់​មតិ​វិញ ​បាន​បង្ហាញ​ថា ភាគ​ច្រើន​នៃ​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ បាន​ប្រកាស​អំពី​បំណង​របស់​ពួកគេ​នៅ​ក្នុង​ការ​ទៅ​បោះឆ្នោត​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​បោះឆ្នោត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG