ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden នឹង​ជជែក​ដេញដោល​គ្នា​លើក​ចុងក្រោយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​


របាំង​ការពារ​ត្រូវ​​​គេ​ដាក់​នៅ​លើ​ឆាក​​នៅ​​មុន​​​​ការ​ជជែក​ដេញដោល​គ្នា​​ជា​លើក​ចុងក្រោយ​​រវាង​បេក្ខជន​​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​អតីត​អនុប្រធានាធិបតី​​លោក Joe Biden នៅ​សាកលវិទ្យាល័យ Belmont ក្នុង​ក្រុង Nashville រដ្ឋ Tennessee នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​នេះ។
របាំង​ការពារ​ត្រូវ​​​គេ​ដាក់​នៅ​លើ​ឆាក​​នៅ​​មុន​​​​ការ​ជជែក​ដេញដោល​គ្នា​​ជា​លើក​ចុងក្រោយ​​រវាង​បេក្ខជន​​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​អតីត​អនុប្រធានាធិបតី​​លោក Joe Biden នៅ​សាកលវិទ្យាល័យ Belmont ក្នុង​ក្រុង Nashville រដ្ឋ Tennessee នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ នឹង​ជជែក​ដេញដោល​គ្នា​លើក​ចុងក្រោយ​នៅម៉ោង​៩​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។ ការ​ជជែក​ដេញដោលចុង​ក្រោយ​នេះ​ត្រូវ​នឹង​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​សុក្រ​ម៉ោង​នៅ​កម្ពុជា។

បេក្ខជន​ទាំង​ពីរ​ដែល​មាន​អាយុ​ជាង ៧០ ឆ្នាំ បាន​បង្អាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​កាល​ពី​ចុង​ខែ​កញ្ញា ទោះបីជា​លោក Trump បាន​បង្អាក់​ច្រើន​ជាង​លោក Biden ក៏​ដោយ។ ការ​ជជែក​ដេញដោល​លើក​ទី​មួយ​នោះ​ជា​ស្ថានភាព​មួយ​ដែល​អ្នក​វិភាគ​នយោបាយ​ខ្លះ បាន​ពណ៌នា​ថា ជា​ការជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​នេះ នៅ​ពេល​បេក្ខជន​ណា​ម្នាក់​កំពុង​និយាយ​ដែល​មាន​ពេល ២ នាទី ឆ្លើយ​សំណួរ​របស់​អ្នកស្រី Kristen Welker នៃ​ទូរទស្សន៍ NBC News ដែល​ជា​អ្នក​សម្របសម្រួល​គណៈកម្មការ​រៀបចំ​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​នឹង​បិទ​មេក្រូ​បេក្ខជន​ម្នាក់​ទៀត។

ប្រសិន​បើ​លោក Trump ឬ​លោក Biden ប៉ុនប៉ង​និយាយ​បង្អាក់​គ្នា គណៈកម្មការ​បញ្ជាក់​ថា ខ្លួន​គិត​ថា អ្នក​បោះឆ្នោត​អាមេរិកាំង​មួយ​ចំនួន​តូច​ដែល​អះអាង​ថា​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា​តើ​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​នោះ អាច​នឹង​យល់​កាន់តែ​ច្បាស់​ថា​តើ​បេក្ខជន​នីមួយៗ​នឹង​ដឹកនាំ​ប្រទេស​តាម​របៀប​ណា​នៅ​ពេល​ជាប់​ឆ្នោត។

មាន​ការផ្លាស់​ប្តូរ​យ៉ាង​ច្រើន​រវាង​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​និង​ការ​ជជែក​ដេញដោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ការ​ជជែក​ដេញដោល​លើក​ទី​ពីរ ដែល​គ្រោង​ធ្វើ​ឡើង​កាលពី​សប្តាហ៍​មុន ត្រូវ​បាន​លុបចោល បន្ទាប់ពី​លោក​ប្រធានាធិបតី Trump បាន​ឆ្លង​ជំងឺ​កូវីដ១៩ និង​បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់ ៣ យប់ និង​ក្រោយ​ពេល​លោក​បាន​បដិសេធ​មិន​ព្រម​ជជែក​ដេញដោល​តាម​អនឡាញ​មក៕

XS
SM
MD
LG