អ្នកស្រី Barrett បាននិយាយថា អ្នកស្រីនឹងមិនបណ្ដោយឲ្យទស្សន:ផ្ទាល់ខ្លួន និងជំនឿសាសនារបស់អ្នកស្រី កំណត់អំពីវិធីដែលអ្នកស្រីនឹងសម្រេចលើរឿងក្ដីណាមួយនោះទេ។
លោកស្រី Barrett បានបង្ហាញពីការបកស្រាយដ៏តូចចង្អៀតមួយនូវតួនាទីរបស់តុលាការកំពូលថា តុលាការនេះ «មិនមែនបង្កើតឡើងដើម្បីដោះស្រាយគ្រប់បញ្ហានោះទេ ហើយមិនមែនសុទ្ធតែកាត់សេចក្តីកែតម្រូវរាល់កំហុសទាំងអស់នៅក្នុងជីវិតសាធារណៈរបស់យើងនោះទេ»។
ជាងមួយសប្តាហ៍បន្ទាប់ពីធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពណ៌នាខ្លួនលោកកាលពីថ្ងៃអាទិត្យម្សិលមិញថា ស្ថិតក្នុងស្ថានភាពល្អ ហើយថា លោកឈប់ទទួលទានថ្នាំទៀតហើយ។
មនុស្សជាច្រើនលាននាក់នៅតែគ្មានការងារធ្វើ។ អាត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក មានចំនួន ៨,១% នៅពាក់កណ្តាលខែកញ្ញា ហើយសេដ្ឋវិទូនិយាយថា តួលេខនេះអាចនៅខ្ពស់ក្នុងរយៈពេលជាច្រើនខែទៀត។
លោកទាំងពីរបានចំណាយពេល ៩០ នាទីដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអាមេរិកាំងថា គូប្រជែងរបស់ខ្លួនមិនសក្តិសមនឹងដឹកនាំសហរដ្ឋអាមេរិករយៈពេល ៤ ឆ្នាំខាងមុខទេ។
ព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទីក្រុង Cleveland រដ្ឋ Ohio នេះ ធ្វើឡើង ស្របពេលដែលលោក Biden នៅតែនាំមុខលោក Trump ៧% ក្នុងពេលជាច្រើនសប្ដាហ៍នៅក្នុងការស្ទង់មតិថ្នាក់ជាតិ។
លោក Trump បានលើកឡើងថា ការសម្ដែងឡើងរបស់លោក Biden នៅក្នុងការជជែកដេញដោលនយោបាយ កាលពីលើកមុនៗ នៅក្នុងឆ្នាំនេះ មានលក្ខណៈមិននឹងនរល្អ ដោយសារតែលោក Biden ប្រើសារធាតុញៀន។
លោក Biden បាននិយាយថា ព្រឹទ្ធសភាគួរពន្យារពេលលើរឿងនេះ រហូតដល់ក្រោយពេលដែលប្រធានាធិបតីថ្មីស្បថចូលកាន់តំណែងនៅខែមករាខាងមុខ។ ប៉ុន្តែលោក Trump បានបញ្ជាក់ថា ការតែងតាំងរបស់លោកឲ្យអ្នកស្រី Amy Coney Barrett ធ្វើជាចៅក្រមតុលាការកំពូល គឺជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ។
លោក Trump បានឲ្យដឹងនៅលើ Twitter កាលពីថ្ងៃអង្គារម្សិលមិញថា លោកនឹងប្រកាសអំពីរឿងនេះនៅសេតវិមាន។ មុនហ្នឹង លោកបាននិយាយថា ជម្រើសរបស់លោកគឺបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាស្ត្រីអភិរក្សនិយម ៥ នាក់ ដែលលោកកំពុងពិចារណា។
លោក Trump បានបញ្ចេញឈ្មោះលោកស្រី Amy Coney Barrett នៃតុលាការឧទ្ធរណ៍សហព័ន្ធទី៧ នៅទីក្រុង Chicago និងលោកស្រី Babara Lagoa នៃតុលាការឧទ្ធរណ៍សហព័ន្ធទី១១ នៅទីក្រុង Atlanta ថាជាបេក្ខជនដែលលោកនឹងពិចារណា។
ជាសាធារណៈ លោក Trump បានថ្លែងបន្ធូរបន្ថយការគំរាមកំហែងនេះ។ ដប់ថ្ងៃបន្ទាប់មកលោក Trump បានហៅទូរសព្ទទៅលោក Woodward ហើយលោកបានថ្លែងថា លោកគិតថា ស្ថានភាពជំងឺនេះនាំឱ្យរន្ធត់ខ្លាំងជាងការរំពឹងទុកឆ្ងាយណាស់។
លោក Trump ដែលបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Nevada កាលពីថ្ងៃសៅរ៍កន្លងមកនេះ បាននិយាយថា សហរដ្ឋអាមេរិក «ជិត» ដោះស្រាយវិបត្តិជំងឺកូវីដ១៩ បានហើយ។
រដ្ឋ Michigan នេះ ត្រូវបានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump និងលោក Biden ចាត់ទុកថា ជារដ្ឋមួយដែលត្រូវតែយកឈ្នះឲ្យបានជាដាច់ខាត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋសំខាន់ពីរ គឺរដ្ឋ Florida និង North Carolina កាលពីថ្ងៃអង្គារ ចំណែកឯបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden វិញ បានបញ្ចេញសារឃោសនាបោះឆ្នោតថ្មី
នៅក្នុងទិវាពលកម្មកាលពីថ្ងៃចន្ទម្សិលមិញ លោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ បានផ្ដោតលើជោគវាសនារបស់អ្នកធ្វើការអាមេរិកាំងក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បានលើកឡើងពីការធ្លាក់ចុះនូវអត្រាអ្នកគ្មានការងារធ្វើមកនៅត្រឹម ៨,៤% កាលពីខែសីហា។ ប៉ុន្តែ បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris បានហៅលោក Trump ថាបាន «បរាជ័យធ្ងន់ធ្ងរ និងអសមត្ថភាព»។
ការិយាល័យ CBO បានលើកឡើងថា អតុល្យភាពហិរញ្ញវត្ថុនេះគឺជាលើកដំបូងហើយនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីពេលដែលសង្គ្រាមលោកលើកទីពីរបានបញ្ចប់មក។
ការស្ទង់មតិបង្ហាញថា ការប្រកួតប្រជែងនេះ មានលក្ខណៈប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលមានអ្នកបោះឆ្នោតគាំទ្រគណបក្សទាំងពីរប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យរដ្ឋទាំងនេះទំនងជាអាចកំណត់លទ្ធផលបោះឆ្នោតបាន។
លោក Donald Trump កាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក អស់ពេល៣ឆ្នាំកន្លះហើយ។ មនុស្សខ្លះយល់ថាប្រវត្តិការងាររបស់លោកប្រធានាធិបតី មានភាពមុះមុតនិងមានការបញ្ចូលរបៀបថ្មីៗ តែជនឯទៀតវិញយល់ថាចំណាត់ការរបស់លោកច្របូកច្របល់និងមិនទៀងទាត់។
ព័ត៌មានផ្សេងទៀត