ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាល​ពី​ថ្ងៃ​អាទិត្យ លោក Trump និង​លោក Biden បាន​បន្ត​ប្រឹង​ឃោសនា​នៅ​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង


រូបឯកសារ៖ បដា​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ខាង​ក្រៅ​កន្លែង​បោះឆ្នោត​មួយ​ក្នុង​ក្រុង ​Fairfax រដ្ឋ Virginia ថ្ងៃ​ទី ១៨ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ស្អែក។

លោក Trump បាន​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ស្រុក Macomb រដ្ឋ Michigan ដែល​ជា​រដ្ឋ​ដែល​លោក​បាន​ឈ្នះ​ដោយ​មិន​រំពឹងទុក​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៦។

នៅ​រដ្ឋ Michigan លោក Trump បាន​ហៅ​ការ​បិទ​សកម្មភាព​សង្គម​នៅ​ទ្វីប​អឺរ៉ុប​ថា​ជា​វិធានការ «តឹងតែង​ជ្រុល​ហួសហេតុ» ហើយ​បាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​តាំង​ចិត្ត​របស់​លោក​នៅ​ក្នុង​ការ​រក្សា​ការ​បើក​ចំហ​សេដ្ឋកិច្ច។

ចំណែក​ឯ​លោក Biden វិញ នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​រិះគន់​វិធានការ​របស់​រដ្ឋបាល​លោក Trump ចំពោះ​ជំងឺ​កូវីដ១៩ ដោយ​លោក​និយាយ​សំដៅ​លើ​លោក Trump ថា​ជា «វីរុស»។

បន្ទាប់មក លោក Biden បាន​បញ្ចេញ​មតិ​លើ​សេចក្តី​រាយការណ៍​របស់​ក្រុមហ៊ុន​ព័ត៌មាន Axios ថា លោក Trump បាន​ប្រាប់​មនុស្ស​ជំនិត​របស់​លោក​ថា លោក​នឹង​ប្រកាស​ជ័យជម្នះ​នៅ​យប់​ថ្ងៃ​បោះឆ្នោត ទោះបីជា​លទ្ធផល​នៃ​អង្គ​បោះឆ្នោត​នៅ​មិន​ទាន់​ដឹង​ច្បាស់​ក៏ដោយ។

លោក Biden និយាយ​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump នឹង​មិន​អាច​លួច​ការ​បោះឆ្នោត​នេះ​បាន​ទេ»។

លោក Trump បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សេចក្តី​រាយការណ៍​របស់ Axios នោះ​ជា​ការ​មិន​ពិត ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា វា​ជា «រឿង​អាក្រក់» ដែល​សន្លឹក​ឆ្នោត​អាច​នឹង​ត្រូវ​គេ​រាប់​នៅ​ក្រោយថ្ងៃ​បោះឆ្នោត​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG