កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បណ្ដាមេដឹកនាំមកពីសហភាពអឺរ៉ុបនិងទ្វីបអាហ្វ្រិកបានចាប់ផ្តើមសន្និសីទកំពូលរយៈពេលពីរថ្ងៃ ក្នុងគោលបំណងចាប់ផ្ដើមនូវទំនាក់ទំនងឡើងវិញតាមរយៈការវិនិយោគដ៏ចម្បង នៅចំពេលដែលប្រឈមនឹងការប្រកួតប្រជែងពីប្រទេសចិននិងរុស្ស៊ី។
មន្ត្រីរដ្ឋាភិបាលមួយរូបលើកឡើងកាលពីថ្ងៃអង្គារថា កម្ពុជាសម្រេចពន្យារពេលអនុវត្តវិធានការច្រកទ្វារអ៊ីនធឺណិតជាតិថ្មីរបស់ខ្លួន។ ក្រុមសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភជុំវិញបញ្ហាឯកជនភាពនិងសេរីភាពក្នុងការបញ្ចេញមតិ បើវិធានការនេះត្រូវបានដាក់ឲ្យអនុវត្ត។
អាជ្ញាធរវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធថា ពួកគេនឹងចាប់ផ្តើមចេញទិដ្ឋាការនិងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីពាក់កណ្តាលខែមីនាតទៅ។
សហរដ្ឋអាមេរិកបានបន្ថែមថា ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅលើពិភពលោក «បានរក្សានិងពង្រីក» វិធីសាស្ត្រអនុវត្តដែលផ្ដល់អំណាចលើរដ្ឋ ដោយធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មនិងអ្នកធ្វើការនានានៅទូទាំងពិភពលោក។
រដ្ឋសភាប្រទេសរុស្ស៊ីបានបោះឆ្នោតជំរុញឲ្យលោកប្រធានាធិបតី Vladimir Putin ទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែនថាជា «រដ្ឋអធិបតេយ្យនិងឯករាជ្យ»។
លោកឧត្តមសេនីយ៍ Kenneth Wilsbach មេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិកបានកត់សម្គាល់ថា ចិនបានធ្វើសម្ព័ន្ធមិត្តជាមួយរុស្ស៊ីនៅក្នុងវិបត្តិនេះ ដែលកំពុងលើកឡើងអំពីសំណួរអំពីចេតនាផ្ទាល់នៅក្នុងតំបន់អាស៊ី។
បណ្ដាមេដឹកនាំក្រុមបស្ចិមប្រទេសបានបញ្ជាក់កាលពីព្រឹកថ្ងៃអង្គារម្សិលមិញថា ពួកគេបានមើលឃើញសញ្ញាណវិជ្ជមានដែលបង្ហាញថា រុស្ស៊ីកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែន។
លោក Putin ថ្លែងថា «ពិតណាស់» រុស្ស៊ីមិនចង់ឲ្យមានសង្គ្រាមនោះទេ។
លោកនាយករដ្ឋមន្ត្រី Trudeau បានថ្លែងប្រាប់សន្និសីទកាសែតថា «ក្នុងស្ថានភាពនៃការប្រឈមមុខដ៏ធ្ងន់ធ្ងរ និងបន្ទាប់ពីការសន្ទនាជាមួយដៃគូអ៊ុយក្រែនរួចមក ខ្ញុំ បានយល់ព្រមផ្តល់គ្រាប់រំសេវនិងឧបករណ៍យោធាដែលមានទឹកប្រាក់ប្រមាណ៧លាន ៨សែនដុល្លារកាណាដាទៅឲ្យអ៊ុយក្រែន»។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅយប់ថ្ងៃអង្គារនេះ ខណៈពេលដែលជប៉ុនមានក្តីបារម្ភដ៏ខ្លាំងទៅលើហានិ ភ័យនៃការចូលលុកលុយរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានព្រមានថា ប្រទេសរុស្ស៊ីដែលបានប្រមូលផ្តុំកងទ័ពជាង ១០០.០០០ នាក់នៅតាមបណ្ដាយព្រំដែនជាប់ប្រទេសអ៊ុយក្រែន អាចឈ្លានពានអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃទៀត ហើយមន្ត្រីមួយចំនួនខ្លាចមានការវាយប្រហារភ្លាមៗលើរដ្ឋធានីអ៊ុយក្រែន។
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថា ច្រកទ្វារអ៊ីនធឺណិតនេះដែលនឹងធ្វើឱ្យចរាចរណ៍វេបសាយទាំងអស់ឆ្លងកាត់ច្រកចូលតែមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈខាងមុខនេះតទៅ នឹងមានឥទ្ធិពល «ធ្ងន់ធ្ងរ» ទៅលើសិទ្ធិឯកជននិងសេរីភាពបញ្ចេញមតិ។
ប្រទេសវៀតណាម នឹងដកចេញនូវការរឹតបន្តឹងជំងឺកូវីដ១៩លើអ្នកធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ។ នេះ បើតាមការឲ្យដឹងរបស់អាជ្ញាធរអាកាសចរណ៍វៀតណាមដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា បានបើកកិច្ចពិភាក្សានៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ ដើម្បីពង្រឹងសម្ព័ន្ធមិត្តក្រុម Quad ឲ្យកាន់តែខ្លាំងឡើងដោយសង្ឃឹមថា នឹងបង្អាក់ការវាតទីអំណាចរបស់ចិននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas – Greenfield បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ CNN ថា៖ «យើង សង្ឃឹមថា ចិន នឹងដើរតួនាទីនៅក្នុងការលើកទឹកចិត្តរុស្ស៊ីឲ្យធ្វើរឿងត្រឹមត្រូវ»។
លោក Joe Biden កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ បានជំរុញឲ្យពលរដ្ឋអាមេរិកាំងចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ហើយបានព្រមានពីសក្ដានុពលនៃការប្រឈមមុខដាក់គ្នាដ៏ខ្លាំងជាមួយរដ្ឋាភិបាលក្រុងមូស្គូ ដែលកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពរុស្ស៊ី អាចប្រយុទ្ធគ្នាក្នុងសមរភូមិផ្លូវគោក។
មេដឹកនាំកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ឧបទ្វីបកូរ៉េ អាចធ្លាក់ចូលក្នុង«ស្ថានភាពវិបត្តិ» ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាង បន្តការគំរាមកំហែងដោយការបាញ់សាកល្បងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការឆ្ងាយ។
ប្រទេសគុយបានៅថ្ងៃចន្ទនេះបានរំឭកខួប៦០ឆ្នំានៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ជោគវាសនារបស់ប្រទេសកុម្មុយនីស្តមួយនេះ ហើយគ្មានសញ្ញាណាមួយបង្ហាញថា ការដាក់ទណ្ឌកម្មនោះត្រូវបានដកចេញឡើយ។
ទាហានសហរដ្ឋអាមេរិក១ពាន់នាក់ក្នុងប្រទេសអាល្លឺម៉ង់នឹងត្រូវបានបញ្ជូនទៅប្រទេសរូម៉ានី ហើយទាហាន២ពាន់នាក់ទៀតដែលឈរជើងនៅសហរដ្ឋអាមេរិកកំពុងធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសអាល្លឺម៉ង់និងប៉ូឡូញ។
ព័ត៌មានផ្សេងទៀត