ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​មាន​បំណង «ចាប់ផ្ដើម​ជា​ថ្មី» ជាមួយ​ទ្វីប​អាហ្វ្រិក តាម​រយៈ​គម្រោង​វិនិយោគ


ប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ចូលរួមសន្និសីទ «ការវិនិយោគរួមគ្នា» ដើម្បីសម្ព័ន្ធភាពថ្មីរវាងទ្វីបអាហ្រ្វិក និងអឺរ៉ុប ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ចូលរួមសន្និសីទ «ការវិនិយោគរួមគ្នា» ដើម្បីសម្ព័ន្ធភាពថ្មីរវាងទ្វីបអាហ្រ្វិក និងអឺរ៉ុប ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បណ្ដា​មេដឹកនាំ​មកពី​សហភាព​អឺរ៉ុប​និង​ទ្វីប​អាហ្វ្រិក​បាន​ចាប់ផ្តើម​សន្និសីទ​កំពូល​រយៈពេល​ពីរ​ថ្ងៃ ក្នុង​គោល​បំណង​ចាប់ផ្ដើម​នូវ​ទំនាក់ទំនង​ឡើង​វិញ​តាម​រយៈ​ការ​វិនិយោគ​ដ៏​ចម្បង នៅ​ចំ​ពេល​ដែល​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ពី​ប្រទេស​ចិន​និង​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កន្លង​មក ទំនាក់ទំនង​រវាង​ទ្វីប​ទាំង​ពីរ​នេះ​បាន​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន។ បញ្ហា​ទាំង​នោះ​មាន​ដូចជា​ជម្លោះ​អំពី​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ការ​ទប់ស្កាត់​ការ​ចំណាក​ស្រុក​ខុស​ច្បាប់ រលក​នៃ​រដ្ឋប្រហារ​នៅ​ទ្វីប​អាហ្វ្រិក និង​ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ជាដើម។

ប្រធានាធិបតី​សេណេហ្គាល់​លោក Macky Sall ដែល​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​សហភាព​អាហ្វ្រិក បាន​ថ្លែង​ថា៖ «វា​ជា​ការ​ចាប់ផ្តើម​ថ្មី​ដើម្បី​បន្ត​ភាព​ជា​ដៃគូ»។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macronដែល​ប្រទេស​របស់​លោក​ជា​ប្រធាន​ប្ដូរវេន​របស់​សហភាព​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​នេះ សង្ឃឹម​ថា សន្និសីទ​កំពូល​រួម​គ្នា​លើក​ទី​មួយ​ចាប់​តាំងពី​ឆ្នាំ ២០១៧ មក​នេះ អាច​ដុសខាត់​មហិច្ឆតា​របស់​លោក​នៃ​ការ​បង្កើត «កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថ្មី​ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក»។

នៅ​ក្នុង​សន្និសីទ​កំពូល​នេះ សហភាព​អឺរ៉ុប​មាន​បំណង​បញ្ចុះបញ្ចូល​បណ្ដា​មេដឹកនាំ​ជាង ៤០ រូប​នៅ​ទ្វីប​អាហ្វ្រិក​ថា អឺរ៉ុប​គឺជា «ដៃគូ​ដ៏​ទុកចិត្ត​បំផុត» ដោយ​បាន​បង្ហាញ​នូវ​គម្រោង​ផ្ដួចផ្ដើម​វិនិយោគ​មួយ​ដែល​មាន​បំណង​កៀរគរ​ថវិកា​ចំនួន ១៧០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល ៧ ឆ្នាំ​ខាងមុខ។

គម្រោង​ផ្ដួចផ្ដើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ច្រកទ្វារ​សាកលលោក (Global Gateway) របស់​សហភាព​អឺរ៉ុប ដែល​ជា​គម្រោង​វិនិយោគ​ជា​សាកល​មួយ​ក្នុង​ទឹកប្រាក់ ៣០០ ពាន់​លាន​អឺរ៉ូ ដើម្បី​ប្រជែង​ជាមួយ​នឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG