ការហាមឃាត់នេះកើតមានឡើងបន្ទាប់ពីសមាគមអាស៊ាន បានចាត់វិធានការដែលមិនធ្លាប់មានកាលពីពេលមុនរារាំងមិនឲ្យមេដឹកនាំយោធាលោក Min Aung Hlaing ចូលរួមសន្និសីទកំពូលកាលពីខែតុលាឆ្នាំមុន។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងកាណាដា បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ពួកគេនឹងមិនបញ្ជូនតំណាងរដ្ឋាភិបាលផ្លូវការណាមួយទៅចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នេះទេ ដោយលើកឡើងអំពីអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រទេសហ្វីលីពីននឹងបើកឲ្យភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចរាល់ហើយមកពីប្រទេសភាគច្រើន ចូលវិញនៅថ្ងៃទី១០ខែកុម្ភះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។នេះបើតាមសម្តីរបស់ក្រុមមន្ត្រីនៅថ្ងៃសុក្រនេះ បន្ទាប់ពីការបិទព្រំដែនរបស់ខ្លួនអស់ពេលជិត២ឆ្នាំដើម្បី ទប់ទល់នឹងវីរុសកូរូណា។
របាយការណ៍របស់អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ ឬអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានបង្ហាញថា អ្នកវិទ្យាសាស្ត្រនានាបានរកឃើញសត្វនិងរុក្ខជាតិប្រភេទថ្មីជាង ២០០ ប្រភេទ នៅទូទាំងតំបន់ទន្លេមេគង្គកាលពីឆ្នាំ ២០២០ ថ្វីបើមានការគំរាមកំហែងដោយសារការប្រែប្រួលអាកាសធាតុនិងសកម្ម
ប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសថៃ បានប្រកាសពីការបន្តឡើងវិញនូវទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង៣ទសវត្សរ៍កន្លងទៅ ដោយសារបញ្ហាពាក់ព័ន្ធនឹងការលួចគ្រឿងអលង្ការពីព្រះបរមរាជវាំងអារ៉ាប៊ីសាអូឌីត។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) បានសន្និដ្ឋានថា អ្នកការទូតអាមេរិកដែលមានរោគសញ្ញាឈឺក្បាល និងចង្អោរដ៏អាថ៌កំបាំងដែលគេហៅថា «រោគសញ្ញា Havana»នោះ មិនមែនជាគោលដៅនៃយុទ្ធនាការសកលដោយមហាអំណាចបរទេសទេ។
លោក Vo Van Hong វ័យ៤៥ឆ្នាំ ត្រូវបានរកឃើញថា មានកំហុសក្នុងការដឹកនាំប្រតិបត្តិការរត់ពន្ធមនុស្សឆ្លងកាត់តាមព្រែកជីកដែលបានជាប់ទាក់ទិននឹងរថយន្តដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនឧស្សាហកម្មអចលនទ្រព្យអង់គ្លេសដែលត្រូវបានគេរកឃើញសាកសពជនរងគ្រោះកាលពីឆ្នាំ២០១៩។
ប្រធានាធិបតីបារាំងលោកEmmanuel Macron បាននិយាយកាលពីថ្ងៃពុធថា អឺរ៉ុបចាំបាច់បង្កើតកិច្ចព្រមព្រៀងសន្តិសុខរួមរបស់ខ្លួនផ្ទាល់និងបំពាក់អាវុធឡើងវិញនៅចំពោះការប្រ ឈមមុខនឹងសកម្មភាពកងទ័ពរបស់រុស្សី។
ការខ្វះខាតគ្រឿងអេឡិចត្រូនិក microchipដែលជាគ្រឿងបង្គុំដ៏សំខាន់សម្រាប់រថយន្តទំនើបនៅទូទាំងពិភពលោក បានបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលក្នុងនោះក៏មានក្រុមហ៊ុន Toyota ផងដែរ បានពន្យារពេល ឬផ្អាកជាបណ្តោះអាសន្ននូវសង្វាក់ផលិតកម្មរបស់ខ្លួន។
សហរដ្ឋអាមេរិកបានសន្យាធ្វើឲ្យក្រុមឧទ្ទាម Huthi ទទួលខុសត្រូវ ស្របពេលដែលចក្រភពអង់គ្លេសនិងប្រទេសបារាំងនិងសហភាពអឺរ៉ុប ក៏បានថ្កោលទោសការវាយប្រហារនេះដែរ។
ប្រធានាធិបតីតួកគីលោក Tayyip Erdogan កាលពីថ្ងៃអង្គារ បានព្រមានប្រទេសរុស្សីកុំឲ្យឈ្លានពានប្រទេសអ៊ុយក្រែន ដោយបានហៅអតីតសាធារណរដ្ឋសូវៀតមួយនេះថា ជាប្រទេសមានអំណាចដោយមានការគាំទ្រពីមិត្តភ័ក្តអន្តរជាតិ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បន្ទាប់ពីមានការរកឃើញករណីឆ្លងនៃវីរុសអូមីក្រុងនៅរដ្ឋធានីប៉េកាំងកាលពីចុងសប្តាហ៍អាជ្ញាធរ ក៏បានរឹតបន្តឹងបទបញ្ញត្តិសម្រាប់ពួកអ្នកមកពីទីកន្លែងផ្សេងៗនៅក្នុងប្រទេសចិន។
តាមរយៈការបកប្រែសុន្ទរកថាដែលបានផ្សាយតាមអនឡាញ លោក Xiបានថ្លែងថា «ពិភព លោកយើងនាពេលបច្ចុប្បន្ននេះ កំពុងពោរពេញទៅដោយវោហារសាស្ត្រ ជាមួយនឹងការស្អប់ខ្ពើមនិងការរើសអើង»។
ពលរដ្ឋអាមេរិកកាំងរាប់លាននាក់ ទទួលរងប៉ះពាល់ដោយព្យុះទឹកកករដូវរងារដែលបានបោកបក់មកលើបណ្តារដ្ឋភាគខាងកើតសហរដ្ឋអាមេរិកដែលបណ្តាលឲ្យមានទឹកកកដ៏ខ្លាំង និងធ្វើឲ្យដាច់ចរន្តអគ្គីសនីដល់អតិថិជនប្រមាណ១សែន ៣ម៉ឺននាក់។
ការបាក់ដី បានបំផ្លាញភូមិគ្រឹះមួយខ្នង ដែលបានសង់ឡើងនៅសតវត្សរ៍ទី១៨ និងឃ្លាំងផងដែរ នៅក្រុង Ouro Preto ក្នុងរដ្ឋភាគកណ្តាល Minas Gerais។
តុលាការកំពូលសហរដ្ឋអាមេរិក បានធ្វើឲ្យលោកប្រធានាធិបតី Joe Biden ខកចិត្តកាលពីថ្ងៃព្រហស្បតិ៍ ដោយបានរារាំងបទបញ្ជារបស់លោកដែលតម្រូវឲ្យបុគ្គលិកក្រុមហ៊ុនធំៗ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បើពុំដូច្នេះទេ ត្រូវធ្វើតេស្តជារៀងរាល់សប្តាហ៍។
ប្រទេសស្រីលង្កា បានបដិសេធមិនទទួលយកថវិកាសង្គ្រោះរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធម្សិលមិញ និងបានបញ្ជាក់ថា ខ្លួនមានបំណងស្វែងរកកម្ចីថ្មីមួយទៀតពីប្រទេសចិន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចផ្អែកលើទេសចរណ៍របស់ខ្លួន ដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩។
នៅពេលនេះ សាលារៀនប្រហែល ៤% នៅស.រ.អ. បានបិទទ្វារជាថ្មីម្ដងទៀត ដោយសារតែវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) កំពុងឆ្លងរាលដាលនៅទូទាំងប្រទេស ដែលបានឆ្លងដល់សិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំ និងបានបង្ខំឲ្យសហជីពគ្រូបង្រៀនចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីបង្ការការឆ្លង។
អង្គការសកម្មជនមួយ បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ឈើម៉ៃសាក់មីយ៉ាន់ម៉ាប្រមាណជិត ១.៦០០ តោន ត្រូវបាននាំចេញទៅកាន់ក្រុមហ៊ុនអាមេរិកកាលពីឆ្នាំមុន ដោយរំលោភលើការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដាក់លើរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ព័ត៌មានផ្សេងទៀត