ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​ចោទ​រុស្សី​​ថា ទាមទារ​តាមបែប​សង្គ្រាមត្រជាក់​នៅ​មុន​សន្និសីទ​​ស្តីពី​សន្តិសុខ


រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អ្នកស្រី Annalena Baerbock និយាយថា ទីក្រុងរដ្ឋាភិបាលរុស្ស៊ីត្រូវតែបង្ហាញ «ជំហានច្បាស់លាស់ឆ្ពោះទៅរកការបន្ថយភាពតានតឹង»។

ប្រទេស​អាល្លឺម៉ង់ បាន​ចោទ​ប្រកាន់​ប្រទេស​រុស្សីនៅ​ថ្ងៃ​សុក្រ​នេះ​ថា បាន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ដល់​សន្តិសុខ​របស់អឺរ៉ុប ដោយ​ការទាមទារដែល​រំលឹក​ទៅដល់សម័យ​សង្រ្គាម​ត្រជាក់ នៅពេល​ដែល​មេ ដឹកនាំលោក​ខាង​លិច បាន​មកដល់​ដើម្បី​ចូលរួម​សន្និសីទ​ក្នុង​ទីក្រុង Munich ប្រទេស​អា​ល្លឺម៉ង់​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើឡើង​ដោយ​ផ្តោត​លើ​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាមសេចក្តីរាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP។

ប្រទេស​លោក​ខាង​លិច មាន​ការកង្វល់​ថា រុស្សី កំពុង​ត្រៀមខ្លួន​ឈ្លានពាន​អ៊ុយក្រែន​ដែល​នៅ​ក្បែរ ខ្លួន​ ដោយ​សហរដ្ឋ​អាមេរិក​ព្រមាន​ថា ការវាយ​ប្រហារ​របស់​រុស្សី​នេះ អាច​កើត​មានឡើងក្នុង​ពេល​ឆាប់ៗ​នេះ។

មុនពេលពិធី​បើក​សន្និសីទ​ប្រចាំឆ្នាំ​ដែល​មាន​រយៈពេល​៣ថ្ងៃ​នៅ​ក្នុង​ទីក្រុងMunich រដ្ឋមន្ត្រី​ការបរ ទេស​អាល្លឺម៉ង់​លោកស្រី Annalena Baerbock និយាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ ចាំបាច់បង្ហាញ​នូវ​ជំហរ​ដ៏​ម៉្មត់ចត់​របស់​ខ្លួន​ឆ្ពោះ​ទៅរកការបន្ធូបន្ថយ​ភាពតានតឹង​នេះ។

លោក​ស្រី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា «ដោយ​ការដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​ពុំ​ធ្លាប់​មាន​កាលពី​មុននៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន​និងការទាមទារ​តាមបែប​សង្រ្គាម​ត្រជាក់​នោះ រុស្សីកំពុង​ជំទាស់​ប្រឆាំង​នឹង​គោលការណ៍នៃ​សណ្តាប់​ធ្នាប់សន្តិភាព​តំបន់​អឺរ៉ុប»។

កងទ័ព​រុស្សី បាន​ដាក់​ពង្រាយនៅជុំវិញ​ប្រទេស​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​នៃភាព​មិន​ឈ្នះ​ចាញ់​រវាង​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​និង​ប្រទេស​លោក​ខាង​លិច​ជុំវិញការពង្រីក​កម្លាំង​របស់​អង្គការ​អូតង់នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។

មុនពេល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Munich រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកAntony Blinken បាន​ប្រាប់​អង្គការ​សហប្រជាជាតិ​ឲ្យ​រំពឹង​ទុក​នូវ​ការវាយ​ប្រហារ​មួយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែល​ទំនង​ជា​ការបង្កើត​លេស​មួយ​ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​យោធា​ស្រប​ច្បាប់។

ការភ័យខ្លាច​របស់​មួយ​មនុស្ស​ចំនួន​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ នៅពេល​ដែល​មាន​ការបាញ់​ផ្តក់​ដាក់​ខ្សែ​ត្រៀម​ខាង​មុខ​ដែល​ធ្វើ​ឲ្យ​ខូចខាត​សាលា​មេតេយ្យ​មួយ​កន្លែង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ហើយ​ក្រុម​ទាមទារ​បំបែក​ខ្លួន​ដែល​គាំទ្រ​ពី​រុស្ស៊ី បាន​ស្តី​បន្ទោស​កងកម្លាំង​អ៊ុយក្រែន​ថា ជាអ្នក​បង្ក​ឲ្យ​មាន​ភាពតានតឹង​នោះ។

រុស្សី បាន​បដិសេធ​អំពី​ផែនការ​ឈ្លាន​ពាន​ណាមួយ ក៏ប៉ុន្តែ រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំងក៏​បាន​និយាយ​ដែរ​ថា ខ្លួន​អាច​បង្ខំចិត្ត​ឆ្លើយតប​ខាង​យោធា ប្រសិន​បើ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​ឆ្លើយ តប​ដល់​ការទាមទារ​របស់​ខ្លួន​អំពី​សន្តិសុខមួយ​ចំនួន​នោះ។

រដ្ឋាភិបាល​ក្រុង​មូស្គូ​រហូត​មក​ដល់​ពេល​នេះ បាន​បដិសេធមិន​ចូលរួមសន្និសីទ​ទីក្រុង Munich ប៉ុន្តែ​សហរដ្ឋ​អាមេរិក​និយាយ​ថា រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួនលោកBlinken នឹង​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ការ បរទេស​រុស្សី​លោក Sergei Lavrov នៅ​សប្តាហ៍ក្រោយ ប្រសិនបើការឈ្លានពាន​របស់​រុស្សី​លើ​អ៊ុយ ក្រែន​មិន​បាន​កើត​មាន​ឡើង​មុន​ពេល​នោះ​ទេ។

សន្និសីទ​ស្តី​ពី​សន្តិសុខ​នៅ​ក្នុង​ទីក្រុង Munich ក៏​នឹង​មាន​ការ​ចូល​រួម​ផង​ដែរ​ពីអនុប្រធានាធិបតី​អាមេ រិក​លោក​ស្រី Kamala Harris អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកAntonio Guterres ប្រ ធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen អគ្គលេខាធិការ​អង្គការ​អូតង់​លោក​Jens Stoltenberg និង​ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelensky៕

XS
SM
MD
LG