គណៈកម្មការទន្លេមេគង្គនៃអន្តររដ្ឋាភិបាល (MRC) បានជំរុញប្រទេសចិន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យចែករំលែកទិន្នន័យបន្ថែមទៀតស្តីពីប្រតិបត្តិការវារីអគ្គិសនីដែលបណ្តាលឲ្យមានការកើនឡើង ឬការធ្លាក់ចុះនៃកម្រិតទឹកនៅក្នុងទន្លេមេគង្គ។
រដ្ឋមន្ត្រី Nakayama និយាយថា ប្រទេសប្រជាធិបតេយ្យត្រូវតែជួយគ្នាទៅវិញទៅមកហើយលោកធ្លាប់លើកឡើងក្នុងពេលកន្លងមកថា កោះតៃវ៉ាន់ «ជាបន្ទាត់ក្រហម» មួយ។
រដ្ឋាភិបាលក្រុងហុងកុងបញ្ជាក់ថា ការហាមប្រាមនេះ ត្រូវបានធ្វើឡើងដោយសារតែការកើនឡើងនៃស្ថានភាពឆ្លងរាតត្បាតជាថ្មីម្តងទៀតនៅចក្រភពអង់គ្លេសនិងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីប្រភេទដែលតា។
លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន១ម៉ឺននាក់ កំពុងបន្តស្ថិតក្នុងជំរុំឃុំឃាំងដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយក្រុមឃឺដ (Kurds) ហើយថា ស្ថានភាពនេះ «មិនអាចរក្សាបន្តទៅទៀតបានឡើយ»។
ជំនួយដោយផ្ទាល់ដែលនឹងជួយឲ្យប្រទេសជប៉ុនបង្កើនឥទ្ធិពលការទូតនៅក្នុងតំបន់អាស៊ី នេះកើតមានឡើងនៅពេលដែលប្រទេសអ្នកមានបានខិតខំផ្តល់វ៉ាក់សាំងកាន់តែច្រើនឡើងដល់កម្មវិធីCOVAX របស់អង្គការសុខភាពពិភពលោកដើម្បីបំពេញការខ្វះខាតចំនួន២០០លានដូស។
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថៃរាប់រយនាក់ បានចេញមកតាមផ្លូវនានានៅថ្ងៃព្រហស្បតិ៍ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Pryauth Chan-ocha ចុះចេញពីតំណែង និងផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលនឹងទប់ស្កាត់អំណាចរាជាធិបតេយ្យនៅក្នុងប្រទេសថៃ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយការជាប់គាំងសភា គេមិនទាន់ដឹងច្បាស់នៅឡើយថា តើប្រធានរដ្ឋសភាអាចបង្កើតរដ្ឋាភិបាលថ្មីយ៉ាងដូចម្តេចទេ។
សារព័ត៌មាន Reuters បានឲ្យដឹងថា របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិព្រមានថាកិច្ចខិតខំប្រឹងប្រែងលើពិភពលោកប្រឆាំងនឹងពលកម្មកុមារបានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦។
ប្រទេសតួកគីនិងសហរដ្ឋអាមេរិកមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនដែលរួមមានរដ្ឋាភិបាលក្រុងអង់ការ៉ាទិញអាវុធពីប្រទេសរុស្ស៊ីនិងភាពខុសគ្នានៃគោលនយោបាយនៅក្នុងប្រទេសស៊ីរីនិងតំបន់មេឌីទែរ៉ាណេខាងកើត។
រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះកងទ័ពអាកាសចិនចំនួន ២៨ គ្រឿង ដែលក្នុងនោះរួមមានទាំងយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរបានផងដែរ បានហោះចូលក្នុងតំបន់កំណត់ការពារដែនអាកាស (ADIZ) របស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ។
ពួកអ្នកជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍បានរកមធ្យោបាយគេចវេសពីវិធានការការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីបង្កើនជំនួញនិងផលិតកម្មផ្សេងៗ ដោយប្រទេសកម្ពុជា ជាប្រភពដ៏ធំនៃថ្នាំញៀនមេតំហ្វេតាមីន (Methamphetamine)។
សមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារកន្លងទៅ បានបោះឆ្នោតដោយសំឡេងគាំទ្រ៦៨ ទល់នឹង៣២សំឡេង ដើម្បីអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីបង្កើនសមត្ថភាពរបស់អាមេរិក ក្នុងការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាចិន។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កាកបាទក្រហមមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃអង្គារថា ខ្លួនកំពុងបង្កើនការគាំទ្រដល់ប្រជាជនរាប់សែននាក់ ដោយសារវិបត្តិសេដ្ឋកិច្ចចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបន្ថែមលើការលំបាកបង្កឡើងដោយជំងឺកូវីដ១៩។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសថៃមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ាវែងជាងប្រទេសដទៃទៀតហើយប្រទេសថៃបារម្ភថាជម្លោះនេះអាចនាំមានការហូរចូលនៃជនភៀសខ្លួនច្រើន។
អង្គការក្រៅរដ្ឋាភិបាលដែលបង្រៀនសត្វកណ្តុរហិតរកមីនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា«វីរបុរសកណ្តុរ»ឈ្មោះ Magawa ចូលនិវត្តន៍នៅចុងខែមិថុនានេះ បន្ទាប់ពីបម្រើនៅប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំ។
កោះតៃវ៉ាន់កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងក្នុងស្រុកហើយបានចាក់វ៉ាក់សាំងតែប្រហែល៣%ប៉ុណ្ណោះនៃប្រជាជនរបស់ដែនកោះនេះ។
មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសអ៊ីស្រាអែល ជិតបានសម្រេចគោលដៅកាលពីថ្ងៃពុធម្សិលមិញនៅក្នុងការទម្លាក់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបច្ចុប្បន្ន និងបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីមានការឯកភាពគ្នាជាមួយគណបក្សផ្សេងទៀត។
គ្រូបង្រៀនជាង១២៥.០០០នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរដ្ឋអំណាចយោធាព្យួរការងារដោយសារពួកគេចូលរួមចលនាមិនស្តាប់បង្គាប់ស៊ីវិលមួយដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។
ទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្ត្រីធ្វើឡើងចំពេលមានការបង្ក្រាបលើឥស្សរជនប្រឆាំងនិងសកម្មជនការពារសិទ្ធិមនុស្ស និងការនិយាយអំពីបញ្ហានានាដូចជាការកាប់ឈើខុសច្បាប់ជាដើម។
ព័ត៌មានផ្សេងទៀត