ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ទំនងជា​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ COP26 ដោយ​គ្មាន​កិច្ចព្រមព្រៀង​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ថ្មី​មួយ​ហៅ​ថា «គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឲ្យ​ប្រសើរ ឬ Build Back Better World (B3W)»​របស់​លោក​នៅ​ក្រុង Kearny រដ្ឋ New Jersey កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ថ្មី​មួយ​ហៅ​ថា «គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឲ្យ​ប្រសើរ ឬ Build Back Better World (B3W)»​របស់​លោក​នៅ​ក្រុង Kearny រដ្ឋ New Jersey កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

លោក​ប្រធានាធិបតី Joe Biden ត្រូវបាន​គេរំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប​ដោយគ្មាន​កិច្ច​ព្រមព្រៀង​ស្តីពី​វិធានការ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ ខណៈ​ដែល​គណបក្ស​ប្រជា​ធិបតេយ្យ​ដែលបែក​បាក់គ្នា​យ៉ាង​ខ្លាំង​នៅក្នុង​សភា មាន​ឱកាស​តិចតួចព្រមព្រៀងគ្នា​កាលពី​ថ្ងៃពុធ​លើ​កិច្ច​ព្រមព្រៀង​ចំណាយ​ដ៏​ទូលំទូលាយ។ នេះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

លោក Biden ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាកចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​ក្រុម​ប្រទេស G២០ នៅទី​ក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី ហើយ​បន្ទាប់​មក​ចូលរួម​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង Glasgow ប្រទេស​ស្កុតឡេន។ សន្និសីទ​នៅ​ទីក្រុង​ Glasgow ត្រូវ​បាន​គេរំពឹង​ថា លោក Biden នឹង​បង្ហាញ​ពីកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ និង​សុំ​ឱ្យ​ប្រទេស​ផ្សេងទៀត​អនុម័ត​វិធានការ​ស្រដៀង​គ្នា​នេះ។

ក៏ប៉ុន្តែ ផែនការ​ចំណាយ​ទឹកប្រាក់​រវាង​ ១,៥​ ទៅ ២ លាន​ លាន​ដុល្លារ​របស់​លោក​ដែល​មាន​បំណង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការពង្រីក​បណ្តាញ​សុវត្ថិភាព​សង្គម​នោះ​នៅតែ​ជាប់គាំង​នៅក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ផ្ទៃ​ក្នុង​បក្ស​កាលពី​ថ្ងៃពុធ​ ហើយ​គម្រោង​ច្បាប់​ចំណាយ​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំនួន​ ១​ លាន ​លាន​ដុល្លារ​ដែល​រួម​បញ្ចូល​វិធាន​ការ​ទាក់ទង​នឹង​អាកាសធាតុ​ក៏​ជាប់​គាំង​ដែរ។

លោក Biden មិនមាន​ឱកាស​ដើម្បីធ្វើ​ការសម្រេច​មុន​ពេល​លោក​ចាក​ចេញទេ​។ នេះ​បើតាម​ការ​ចង្អុល​បង្ហាញរបស់​អ្នក​ប្រជាធិបតេយ្យ​ដ៏​សំខាន់​ម្នាក់។ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ប្រធានរដ្ឋ​សភា​អ្នកស្រី Nancy Pelosi លោក ​Hakeem Jeffries ប្រធាន​សន្និសីទ​ប្រជាធិបតេយ្យ​នៃ​សភា​តំណាង​រាស្រ្ត​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «ខ្ញុំ​គិត​ថា គម្រោង​កិច្ច​ព្រមព្រៀង​សល់​ពេល​តែពី​២៤ម៉ោង ​ទៅ​៣៦ ម៉ោង​ប៉ុណ្ណោះ»៕

XS
SM
MD
LG