ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​លោក Xi ចូលរួម​សន្និសីទ​កំពូល ​G-20 ​តាម​ការភ្ជាប់​វីដេអូ


រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ថ្លែង​ក្នុង​កិច្ចប្រជុំ​គម្រប់ខួបទី១១០ នៃបដិវត្តន៍ Xinhai នៅទីក្រុង​ប៉េកាំង ប្រទេសចិន​កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (Reuters)
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ថ្លែង​ក្នុង​កិច្ចប្រជុំ​គម្រប់ខួបទី១១០ នៃបដិវត្តន៍ Xinhai នៅទីក្រុង​ប៉េកាំង ប្រទេសចិន​កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (Reuters)

ប្រធានាធិបតី​ចិនលោកXi Jinping នឹង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​របស់​មេដឹកនាំ​ក្រុម​ប្រទេស​អ្នក​មាន​ចំនួន​២០​ ឬ G-20 ​នៅ​ក្នុង​ទីក្រុង​រ៉ូម​ ប្រទេសអ៊ីតាលី​ ពី​ថ្ងៃ​ទី៣០​ដល់​ថ្ងៃទី៣១​ខែ​តុលា​នេះ​ តាម​ការភ្ជាប់​វីដេអូ។ នេះ​បើ​តាម​ការជូន​ដំណឹង​មកពី​ក្រសួង​ការ​បរទេស​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មានReuters។

សេចក្តី​ជូន​ដំណឹង​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោកនឹង​ថ្លែង​សុន្ទរកថា​នៅឯ​សន្និសីទ​កំពូល។ លោកXiមិន​បាន​ចាកចេញ​ពី​ប្រទេស​ចិន​ទេ​ចាប់តាំង​ពី​ដើមឆ្នាំ​២០២០​មក ​ នៅពេល​ដែល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​បាន​បង្ហាញ​យ៉ាង​ច្បាស់។

មេដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​តូច​ទៀត​មកពី​ក្រុម​ប្រទេស G-20រួមមាន​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ក៏​នឹង​មិន​ចូលរួមសន្និសីទ​ដោយ​ផ្ទាល់​នោះ​ទេ។

ប្រទេស​អ៊ីតាលី​ដែល​ជា​ម្ចាស់ផ្ទះ ​សង្ឃឹម​ថា ​សន្និសីទ​កំពូល​នេះ​នឹង​ឃើញ​ពួក​មេដឹកនាំ​ជួប​ទល់​មុខ​គ្នា។ ប្រធានាធិបតីអាមេរិក​លោក Joe Biden បាន​បញ្ជាក់​ថា ​លោក​នឹង​ចូលរួម​ដោយ​ផ្ទាល់។

ក្រុមG-20 ដែល​បញ្ចេញ​ឧស្ម័ន​កាបោន​ចំនួន​៨០​ភាគរយ​ក្នុង​សាកល​លោក ​កំពុង​ពិចារណា​វិធាន​ការ​សំខាន់​រឹងមាំ​ មុន​សន្និសីទ​កំពូល​ពហុ​ភាគី​អំពី​អាកាសធាតុ​លើក​ទី​២៦ (COP26) របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ស្កតលែន​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។

ពួក​អ្នក​តាម​ឃ្លាំមើល​អាកាសធាតុ​បាន​និយាយ​ថា លោក Xi មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សន្និសីទ​កំពូល​ពហុភាគី​អំពី​អាកាសធាតុលើក​ទី​២៦ ​ដែល​អាច​ចង្អុល​បង្ហាញ​ថា ​ចិន​ដែល​ជា​ប្រទេស​បញ្ចេញឧស្ម័ន​កាបូនិក ​(CO2)​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភព លោក ​បាន​សម្រេច​ថា ​ខ្លួនមិន​ធ្វើ​សម្បទានទៀតទេ​នៅឯ​សន្និសីទ​កំពូលអំពី​អាកាសធាតុ​លើក​ទី២៦​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​ស្កតលែន​បន្ទាប់ពី​ការសន្យា​សំខាន់ៗ​ចំនួន​៣​ ចាប់តាំង​កាលពី​ឆ្នាំ​ទៅ៕

XS
SM
MD
LG