ការប្រកាសចុងក្រោយបំផុតនេះធ្វើឡើង ខណៈរដ្ឋាភិបាលក្រុងភ្នំពេញកំពុងព្យាយាមដោះស្រាយបញ្ហាកើនឡើងកាន់តែខ្លាំងនូវករណីឆ្លងជំងឺកូវីដ១៩ចាប់តាំងពីការផ្ទុះការឆ្លងជំងឺនេះក្នុងសហគមន៍កាលពីថ្ងៃទី២០ ខែកុម្ភៈមក។
សេចក្តីថ្លែងការណ៍នេះបញ្ចប់ដោយសារដែលបានបញ្ជាក់ថា៖ «សូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បានរុងរឿងមានសុខភាពបរិបូរណ៍នៅឆ្នាំថ្មីឆ្នាំឆ្លូវនេះ»។
អ្នកជំងឺជាស្ត្រីចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់១៦នាក់ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
គណបក្សសង្គ្រោះជាតិបានចោទថារដ្ឋាភិបាលកម្ពុជាមិនបានស្វែងរកជនដៃដល់និងអ្នកបញ្ជាការវាយប្រហារនោះដើម្បីយកមកផ្តន្ទាទោសទេ។
រាប់ចាប់ពីការផ្ទុះការឆ្លងក្នុងសហគមន៍ពីថ្ងៃទី ២០ ខែកុម្ភៈមក មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាក់ទិននឹងព្រឹត្តិការណ៍នេះចំនួន ៨១០ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ម្នាក់ផងដែរ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃពុធថា លោកបានទទួលសំណើពីសហគមន៍ឥស្លាមនៅកម្ពុជាអំពីការបញ្ចុះសពតាមប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ ប៉ុន្តែលោកថា សាសនិកឥស្លាមត្រូវគិតគូររកកន្លែងបញ្ចុះសពឲ្យបានសមស្រប ជាជាងបញ្ចុះ «ពាសវាលពាសកាល»។
ព្រឹទ្ធសភាគ្រោងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅថ្ងៃទី ១១ ខែមីនានេះ។
រដ្ឋសភាកម្ពុជា គ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅថ្ងៃសុក្រ ទី៥ ខែមីនានេះ ដែលនេះជាវិធានការដែលស្ថាប័ននីតិបញ្ញត្តិនេះហៅថា គឺដើម្បី«ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកគាំទ្រការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX)។
មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង នៅថ្ងៃចន្ទនេះ បានទាត់ចោលការកាត់ទោសរូបលោកនិងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះជាច្រើនរូបទៀត ដោយលោកបានហៅសាលក្រមរបស់តុលាការថា «គួរឲ្យអស់សំណើច»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រនេះ បានប្ដូរគម្រោងមិនទាន់ចាក់វ៉ាក់សាំងចិនSinopharm សម្រាប់ខ្លួនលោកនោះទេ ដោយលើកហេតុផលថាលោកហួសអាយុ។
លោក ប្រាក់ សុខុន ថាកម្ពុជាចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក «ផ្អែកលើប្រយោជន៍ទាំងសងខាង ការគោរពគ្នាទៅវិញទៅមក និងយុត្តិធម៌»។
លោក ម៉ម ប៊ុនហេង បានណែនាំដល់អាជ្ញាធរថ្នាក់ខេត្តរាជធានីថា មុននឹងអនុញ្ញាតដល់សំណើសុំរៀបចំពិធីមង្គលការ ត្រូវយកវិធានការការពារសុខភាពរបស់រដ្ឋជាបន្ទាត់វាស់វែង រួមមានការដាក់ពង្រាយម៉ាស៊ីនវាស់កម្ដៅ អាល់កុលលាងដៃអនាម័យ ម្ហូបអាហារ និងរក្សាគន្លាត ១,៥ម៉ែត្រ។
លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់ VOA នៅរសៀលថ្ងៃចន្ទនេះថា ក្រុមការងារលោកគ្រោងយកឯកសារក្រដាសស្នាមចាំបាច់នានា បញ្ជូនជាពាក្យស្នើសុំបើក«គណបក្សកែទម្រង់កម្ពុជា»នេះ ទៅកាន់ក្រសួងមហាផ្ទៃមិនឱ្យហួសពីសប្ដាហ៍ចុងក្រោយនៃខែមករានេះឡើយ។
ប្រទេសកម្ពុជាគ្រោងនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូង ចំនួន ៣ សែនដូសពីប្រទេសចិននៅខែក្រោយ ខណៈកម្ពុជាបានរកឃើញការឆ្លងវីរុសជំងឺកូវីដ១៩ ចំនួន ៧ ករណីបន្ថែមទៀតកាលពីថ្ងៃពុធ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលបានបាត់ព្រះភក្ត្រពីឆាកនយោបាយអស់រយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ គ្រោងនឹងយាងវិលត្រឡប់មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គឡើងវិញនៅខែក្រោយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅកម្ពុជា។
មនុស្ស ២ នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញមានវីរុសជំងឺកូវីដ១៩ កាលពីថ្ងៃអង្គារ ដោយធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបក្នុងប្រទេសកម្ពុជា កើនដល់ ៤៤១ នាក់។
មជ្ឈមណ្ឌលនេះត្រូវបានរំពឹងថានឹងជួយផ្តល់ព័ត៌មានអំពីការសិក្សានៅសហរដ្ឋអាមេរិក ដល់អាណាព្យាបាល និងនិស្សិតកម្ពុជាដែលរស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។
សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវបានសួរសំណួរពីចៅក្រមនិងមេធាវីការពារក្ដីតំណាងខាងរដ្ឋាភិបាល អំពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនិង «សន្ដិភាព» ជាដើម។
ចំនួនពលរដ្ឋខ្មែរដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃ រកឃើញថាមានផ្ទុកវីរុសកូវីដ១៩ ក្នុងប្រទេសថៃ បានកើនឡើងដល់ ១០៨ នាក់ហើយ គិតត្រឹមយប់ថ្ងៃពុធ ទី៦ ខែមករានេះ។
ព័ត៌មានផ្សេងទៀត