ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​ប្រឹក្សា​ពី​ការ​អប់រំ​នៅ​អាមេរិក បើក​ដំណើរ​ការ​នៅ​ខេត្ត​សៀមរាប


មជ្ឈមណ្ឌលផ្តល់ប្រឹក្សាពីការអប់រំនៅសហរដ្ឋអាមេរិក EducationUSA ថ្មី បើកដំណើរការ ក្នុងទីតាំងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងខេត្តសៀមរាប ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
មជ្ឈមណ្ឌលផ្តល់ប្រឹក្សាពីការអប់រំនៅសហរដ្ឋអាមេរិក EducationUSA ថ្មី បើកដំណើរការ ក្នុងទីតាំងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងខេត្តសៀមរាប ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

មជ្ឈមណ្ឌល​ផ្តល់ប្រឹក្សា​ពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក​ថ្មី​មួយ​ទៀត​ ត្រូវ​បាន​បើក​សម្ពោធ​នៅ​ក្នុង​ទីតាំង​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ក្នុង​ខេត្ត​សៀម​រាប​ នៅ​ព្រឹកថ្ងៃ​ច័ន្ទ ទី​១៨​ ខែ​មករា​នេះ។

មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយផ្តល់​ព័ត៌មាន​អំពី​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ដល់​អាណាព្យាបាល និង​និស្សិត​កម្ពុជា​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត ក្រៅ​ពី​រាជធានី​ភ្នំពេញ។ ព័ត៌មាន​ទាំង​នោះ​ រួម​មាន​ឱកាស​អាហារូបករណ៍​ ​របៀប​ស្វែង​រក​សាកល​វិទ្យាល័យ​ និង​របៀប​ដាក់​ពាក្យ​ចូល​រៀន​នៅ​តាម​សាកល​វិទ្យាល័យ​នានា ​នៅ​សហរដ្ឋ​អាមេរិក។

មជ្ឈមណ្ឌល ​EducationUSA មាន​ចំនួន​ពីរ​មក​ហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​មួយ​ស្ថិត​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​មួយ​ទៀត​នៅ​ក្នុង​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា។

របាយការណ៍​អប់រំ​ឆ្នាំ​២០២០​របស់​អាមេរិក បង្ហាញ​ថា​និស្សិត​កម្ពុជា​ជាង៧៤០​នាក់សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​សិក្សា​២០១៩​-២០២០។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​៨%​ បើធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា​២០១៨-២០១៩។

លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ W. Patrick Murphy រំពឹង​ថា​ចំនួន​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អាមេរិក​ នឹង​មាន​ការ​កើន​ឡើង​ ជា​ពិសេស​និស្សិត​នៅ​តាម​បណ្តា​ខេត្ត​នានា៕​

XS
SM
MD
LG