ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ផ្ញើ​សារ​ជូនពរ​ឆ្នាំថ្មី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

សេចក្តី​ថ្លែងការណ៍​របស់​លោក Antony J. Blinken រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ដែល​ផ្សព្វផ្សាយ​ដោយ​ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកសរសេរ​ថា៖ «តាំងនាម​ឲ្យ​សហរដ្ឋ​អាមេរិក ខ្ញុំសូម​ជូនពរ​បវរ​ឆ្នាំថ្មី​ដល់​ប្រជា​ពលរដ្ឋកម្ពុជា»។​

ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​គឺ​ជា​ឱកាស​ពិសេស​ដើម្បី​អបអរភាព​សម្បូរ​បែប​និង​ភាព​រស់​រវើក​នៃ​វប្បធម៌​ខ្មែរ។ ខណៈ​សហគមន៍​នៅ​ជុំវិញ​ពិភព​លោក​បន្ត​ប្រឈម​វិបត្តិកូវីដ១៩​ដែល​មិន​ធ្លាប់​មានពីមុន​មក​ សហរដ្ឋ​អាមេរិក​នឹង​រក​វិធី​ដើម្បី​ជំរុញ​គោលដៅ​រួម​នៅ​ឆ្នាំ​ក្រោយ។​

សេចក្តី​ថ្លែង​ការណ៍​នេះ​បញ្ចប់​ដោយសារ​ដែល​បាន​បញ្ជាក់​ថា៖ ​«សូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជាទាំ​ងអស់​បាន​រុងរឿង​មាន​សុខភាព​បរិបូរណ៍​នៅឆ្នាំថ្មី​ឆ្នាំ​ឆ្លូវ​នេះ»៕

XS
SM
MD
LG